ជំពូកទី ៣
ពួកសាសន៍នីហ្វៃជាច្រើនផ្លាស់ទីលំនៅទៅដែនដីខាងជើង — ពួកគេសង់ផ្ទះអំពីស៊ីម៉ងត៍ ហើយរក្សាបញ្ជីជាច្រើន — មនុស្សរាប់ម៉ឺននាក់បានប្រែចិត្តជឿ ហើយបានទទួលបុណ្យជ្រមុជទឹក — ព្រះបន្ទូលនៃព្រះនាំមនុស្សទៅកាន់សេចក្ដីសង្គ្រោះ — នីហ្វៃដែលត្រូវជាកូនរបស់ហេលេមិនបំពេញវេទិកាជំនុំជំរះ។ ប្រមាណជាឆ្នាំ ៤៩–៣៩ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីសែសិបបីក្នុងរជ្ជកាលនៃពួកចៅក្រម គ្មានការទាស់ទែងគ្នានៅក្នុងចំណោមប្រជាជននីហ្វៃទេ លើកលែងតែការឆ្មើងឆ្មៃបន្តិចបន្តួច ដែលមាននៅក្នុងសាសនាចក្រ ដែលបានធ្វើឲ្យមានការបែកបាក់គ្នាបន្តិចបន្តួច នៅក្នុងចំណោមប្រជាជន ការណ៍នេះត្រូវបានសម្រុះសម្រួលនៅចុងឆ្នាំទីសែសិបបី។
២ហើយគ្មានការទាស់ទែងគ្នានៅក្នុងចំណោមប្រជាជន នៅក្នុងឆ្នាំទីសែសិបបួនទេ ហើយក៏គ្មានការទាស់ទែងគ្នាអ្វីច្រើននៅក្នុងឆ្នាំទីសែសិបប្រាំដែរ។
៣ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីសែសិបប្រាំមួយ មែនហើយ មានការទាស់ទែងគ្នាជាខ្លាំង និងការបែកបាក់គ្នាជាច្រើននៅក្នុងនោះ មានមនុស្សជាច្រើនហួសប្រមាណ ដែលបានចាកចេញពីដែនដីសារ៉ាហិមឡា ហើយបានទៅកាន់ដែនដីកខាងជើង ដើម្បីគ្រោងយកដែនដី។
៤ហើយពួកគេបានធ្វើដំណើរទៅយ៉ាងឆ្ងាយ ដរាបដល់ពួកគេទៅដល់ផ្ទៃទឹកកធំៗ និងទន្លេជាច្រើន។
៥មែនហើយ ហើយពួកគេបានរាលទៅមុខ ទៅក្នុងគ្រប់ផ្នែកនៃដែនដី ចូលទៅក្នុងទីកន្លែងណាដែលពុំត្រូវឆ្ការ និងពុំត្រូវកាប់អស់ដើមឈើ ព្រោះបណ្ដាជនជាច្រើន ដែលធ្លាប់បានមកនៅដែនដីនេះពីមុន។
៦ហើយឥឡូវនេះ គ្មានផ្នែកណានៃដែនដីនោះត្រូវគ្មានមនុស្សនៅឡើយ លើកលែងតែព្រៃឈើប៉ុណ្ណោះ ប៉ុន្តែដោយមកពីកការបំផ្លិចបំផ្លាញដ៏ធំ នៃប្រជាជនដែលធ្លាប់បានមកនៅលើដីនេះពីមុន វាត្រូវបានហៅថា ខទីចោលស្ងាត់។
៧ហើយនៅទីនោះ មានព្រៃឈើតែបន្តិចបន្តួចប៉ុណ្ណោះនៅលើផ្ទៃដី ទោះជាយ៉ាងណាក៏ដោយ គង់តែប្រជាជនដែលមកនៅទីនេះ បានក្លាយទៅជាអ្នកប៉ិនប្រសប់ជាខ្លាំងដែរ ក្នុងការប្រើស៊ីម៉ងត៍ ហេតុដូច្នេះហើយ ពួកគេបានសង់ផ្ទះទាំងឡាយពីស៊ីម៉ងត៍ ដែលគេបានរស់នៅក្នុងនោះ។
៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានកើនចំនួន ហើយបានរាលដាលឡើង និងបានពង្រីកពីដីនៅខាងត្បូងទៅដែនដីខាងជើង ហើយវាតទីធំឡើង ដរាបដល់ពួកគេបានចាប់ផ្ដើមនៅពេញផ្ទៃដីទាំងមូល ចាប់ពីសមុទ្រខាងត្បូងទៅដល់សមុទ្រខាងជើង ចាប់ពីសមុទ្រកខាងលិចទៅដល់សមុទ្រខាងកើត។
៩ហើយប្រជាជនដែលនៅលើដែនដីផ្នែកខាងជើង បានរស់នៅក្នុងរោងត្រសាលទាំងឡាយ និងនៅក្នុងផ្ទះទាំងឡាយដែលធ្វើពីស៊ីម៉ងត៍ ហើយពួកគេទុកឲ្យឈើណាក៏ដោយ ឲ្យតែដុះនៅលើផ្ទៃដីទុកឲ្យវាដុះធំឡើង ដើម្បីដល់ពេលណាមួយ នោះពួកគេអាចមានឈើ ដើម្បីសង់ផ្ទះរបស់គេ មែនហើយ ទីក្រុងទាំងឡាយរបស់គេ និងព្រះវិហារបរិសុទ្ធទាំងឡាយ និងសាលាប្រជុំទាំងឡាយ និងទីបរិសុទ្ធទាំងឡាយ និងអស់ទាំងអគារគ្រប់បែបរបស់គេ។
១០ហើយហេតុការណ៍បានកើតឡើងថា ដោយមកពីឈើកម្ររកបាននៅលើដែនដីខាងជើង នោះពួកគេបានបញ្ជូនឈើជាច្រើនទៅកតាមផ្លូវទឹក។
១១ម្ល៉ោះហើយ ពួកគេបានបណ្ដាលឲ្យប្រជាជននៅលើដីខាងជើង អាចសង់ទីក្រុងជាច្រើន ដែលធ្វើពីឈើ និងស៊ីម៉ងត៍។
១២ហើយហេតុការណ៍បានកើតឡើងថា មានកប្រជាជនអាំម៉ូនជាច្រើន ដែលជាសាសន៍លេមិនពីកំណើត បានចូលទៅក្នុងដែនដីនេះដែរ។
១៣ហើយឥឡូវនេះ មានបញ្ជីជាច្រើន ដែលត្រូវបានកត់ទុកនូវដំណើរការអំពីប្រជាជននេះ ដោយប្រជាជននេះជាច្រើន ជាពិសេស ហើយច្រើនស្ដីអំពីពួកគេ។
១៤ប៉ុន្តែមើលចុះ មួយភាគរយនៃដំណើរការរបស់ប្រជាជននេះ មែនហើយ គឺដំណើររឿងរបស់ពួកសាសន៍លេមិន និងពួកសាសន៍នីហ្វៃ និងសង្គ្រាមទាំងឡាយរបស់ពួកគេ និងការទាស់ទែងគ្នា និងការបែកបាក់ និងការផ្សាយរបស់គេ និងការព្យាករណ៍របស់គេ និងការប្រើនាវារបស់គេ និងការសង់នាវារបស់គេ និងការសង់កព្រះវិហារបរិសុទ្ធទាំងឡាយរបស់គេ និងការសង់សាលាប្រជុំ និងទីបរិសុទ្ធទាំងឡាយរបស់គេ និងសេចក្ដីសុចរិតរបស់គេ និងសេចក្ដីទុច្ចរិតរបស់គេ និងអំពើឃាតកម្មរបស់គេ និងការលួចរបស់គេ និងការប្លន់របស់គេ និងការគួរខ្ពើមឆ្អើម និងការសហាយស្មន់គ្រប់បែបយ៉ាង ពុំអាចដាក់ក្នុងការសរសេរនេះបានអស់ឡើយ។
១៥ប៉ុន្តែមើលចុះ មានសៀវភៅជាច្រើន និងបញ្ជីជាច្រើនគ្រប់បែបយ៉ាង ហើយវត្ថុទាំងនេះ ត្រូវបានកត់ទុកដោយពួកសាសន៍នីហ្វៃប៉ុណ្ណោះ។
១៦ហើយវត្ថុទាំងនោះ ត្រូវបានកបន្តពីតំណមួយទៅតំណមួយទៀត ដោយពួកសាសន៍នីហ្វៃ គឺរហូតដល់ពេលពួកគេធ្លាក់ទៅក្នុងអំពើរំលង ហើយត្រូវបានធ្វើឃាតចោល ប្លន់ និងដេញចាប់ និងរុញច្រាន និងប្រហារ និងខ្ចាត់ព្រាត់លើផ្ទៃផែនដី និងលាយឡំទៅជាមួយនឹងពួកសាសន៍លេមិន រហូតដល់ពួកគេខឈប់បានហៅថា ពួកសាសន៍នីហ្វៃទៀត ដោយបានក្លាយទៅជាទុច្ចរិត ហើយព្រៃផ្សៃ និងកាចសាហាវ មែនហើយ គឺក្លាយទៅជាពួកសាសន៍លេមិនផង។
១៧ហើយឥឡូវនេះ ខ្ញុំត្រឡប់មកឯដំណើររឿងរបស់ខ្ញុំវិញ ហេតុដូច្នេះហើយ អ្វីដែលខ្ញុំបាននិយាយមក បានកើតឡើង បន្ទាប់ពីមានការទាស់ទែងគ្នាទាំងឡាយដ៏ធំ និងការរំជើបរំជួល និងសង្គ្រាម និងការបែកបាក់នៅក្នុងចំណោមប្រជាជននីហ្វៃ។
១៨ឆ្នាំទីសែសិបប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រមក៏ចប់ទៅ
១៩ហើយហេតុការណ៍បានកើតឡើងថា នៅតែមានការទាស់ទែងគ្នាដ៏ធំនៅក្នុងដែនដី មែនហើយ គឺរហូតដល់ឆ្នាំទីសែសិបប្រាំពីរ ហើយនៅក្នុងឆ្នាំទីសែសិបប្រាំបីផង។
២០ទោះជាយ៉ាងណាក៏ដោយ គង់តែហេលេមិនបានបំពេញវេទិកាជំនុំជំរះ ដោយយុត្តិធម៌ និងសមភាពដែរ មែនហើយ លោកបានប្រតិបត្តិតាមក្រឹត្យក្រម និងសេចក្ដីយុត្តិធម៌ និងព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយលោកបានធ្វើនូវអ្វីៗដែលត្រឹមត្រូវនៅចំពោះព្រះនេត្រនៃព្រះរហូត ហើយលោកបានដើរតាមផ្លូវទាំងឡាយរបស់ឪពុកលោក ដរាបដល់លោកបានចម្រើនឡើងនៅលើដែនដី។
២១ហើយហេតុការណ៍បានកើតឡើងថា លោកមានកូនប្រុសពីរនាក់។ លោកបានឲ្យឈ្មោះកូនច្បងថា កនីហ្វៃ ហើយកូនពៅថា ខលីហៃ។ ហើយពួកគេបានចាប់ផ្ដើមធំឡើងនៅក្នុងព្រះអម្ចាស់។
២២ហើយហេតុការណ៍បានកើតឡើងថា សង្គ្រាម និងការទាស់ទែងគ្នាទាំងឡាយ បានចាប់ផ្ដើមឈប់នៅក្នុងមួយកម្រិតតូច នៅក្នុងចំណោមប្រជាជននៃសាសន៍នីហ្វៃ គឺនៅចុងឆ្នាំទីសែសិបប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
២៣ហើយហេតុការណ៍បានកើតឡើង គឺនៅឆ្នាំទីសែសិបប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រម មានសន្តិភាពតរៀងមក ដែលបានបង្កើតឡើងនៅលើដែនដី លើកលែងតែបក្សព័ន្ធសម្ងាត់ ដែលចោរឈ្មោះ កកាឌីអានតុនបានកសាងឡើងនៅតំបន់ទាំងឡាយដែលមានបណ្ដាជនច្រើននៅក្នុងដែនដី នៅពេលនោះ ឧបាយកលនេះ ពុំបានដឹងដល់អ្នកដែលជាមេដឹកនាំរដ្ឋាភិបាលទេ ហេតុដូច្នេះហើយ ពួកគេពុំត្រូវបានបំផ្លាញឲ្យផុតពីដែនដីឡើយ។
២៤ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំដដែលនេះ មានការចម្រុងចម្រើនយ៉ាងខ្លាំងហួសប្រមាណនៅក្នុងសាសនាចក្រ ដរាបដល់មានមនុស្សរាប់ពាន់ បានចូលរួមក្នុងសាសនាចក្រ ហើយបានទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្ត។
២៥ហើយការចម្រុងចម្រើននៃសាសនាចក្រ មានកម្រិតធំណាស់ ហើយព្រះពរជាច្រើន ត្រូវបានចាក់ស្រោចទៅលើប្រជាជន ដែលសូម្បីតែពួកសង្ឃជាន់ខ្ពស់ និងពួកគ្រូផ្ទាល់ក៏មានសេចក្ដីអស្ចារ្យហួសប្រមាណ។
២៦ហើយហេតុការណ៍បានកើតឡើងថា កិច្ចការនៃព្រះអម្ចាស់បានចម្រើនឡើងក្នុងបុណ្យជ្រមុជទឹក ហើយបង្រួបបង្រួមមកក្នុងសាសនាចក្រនៃព្រះនូវមនុស្សជាច្រើន មែនហើយ គឺរាប់ម៉ឺននាក់។
២៧ម្ល៉ោះហើយ យើងអាចឃើញថា ព្រះអម្ចាស់ទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា ដល់អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ដោយចិត្តស្មោះសរ។
២៨មែនហើយ ម្ល៉ោះហើយ យើងឃើញថា កក្លោងទ្វារនៃស្ថានសួគ៌បានបើកចំហដល់មនុស្សខទាំងអស់ គឺដល់អស់អ្នកណាដែលនឹងជឿដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ។
២៩មែនហើយ យើងឃើញថា នរណាក៏ដោយដែលចង់បាន នោះអាចបានទទួលកព្រះបន្ទូលនៃព្រះ ដែលខរស់ ហើយពូកែ ដែលនឹងផ្ដាច់អស់ទាំងកលល្បិច និងអន្ទាក់ និងឧបាយរបស់អារក្សឲ្យដាច់ពីគ្នា ហើយដឹកនាំអ្នកសំណប់នៃព្រះគ្រីស្ទចូលទៅក្នុងផ្លូវមួយគដ៏តូច ហើយចង្អៀត ឆ្លងកាត់ឃជង្ហុកនៃសេចក្ដីវេទនាដ៏អស់កល្បជានិច្ចនោះ ដែលត្រូវបានរៀបចំឡើងដើម្បីកប់ពួកទុច្ចរិត —
៣០ហើយដាក់ព្រលឹងរបស់គេ មែនហើយ ព្រលឹងដ៏អមតរបស់គេ នៅកខាងស្ដាំព្រះហស្តនៃព្រះនៅក្នុងនគរស្ថានសួគ៌ ដើម្បីអង្គុយជាមួយនឹងអ័ប្រាហាំ និងអ៊ីសាក និងយ៉ាកុប និងជាមួយពួកអយ្យកោដ៏បរិសុទ្ធទាំងអស់របស់យើង ដើម្បីកុំចេញពីទីនេះទៅទៀតឡើយ។
៣១ហើយនៅក្នុងឆ្នាំនេះ មានការអររីករាយតរៀងមកនៅក្នុងដែនដីសារ៉ាហិមឡា និងនៅតាមតំបន់ជុំវិញទាំងអស់ គឺនៅលើដែនដីទាំងអស់ ដែលយកបានដោយពួកសាសន៍នីហ្វៃ។
៣២ហើយហេតុការណ៍បានកើតឡើងថា មានសន្តិភាព និងសេចក្ដីអំណរដ៏លើសលប់ នៅក្នុងរយៈពេលដែលនៅសល់ទាំងប៉ុន្មាននៃឆ្នាំទីសែសិបប្រាំបួន មែនហើយ ហើយមានសន្តិភាព និងសេចក្ដីអំណរដ៏ធំតរៀងមក នៅឆ្នាំទីហាសិបក្នុងរជ្ជកាលនៃពួកចៅក្រមដែរ។
៣៣ហើយនៅឆ្នាំទីហាសិបមួយក្នុងរជ្ជកាលនៃពួកចៅក្រម ក៏មានសន្តិភាពដែរ លើកលែងតែការឆ្មើងឆ្មៃដែលបានចាប់ផ្ដើមចូលទៅក្នុងសាសនាចក្រ — ពុំមែនទៅក្នុងសាសនាចក្រនៃព្រះទេ ប៉ុន្តែទៅក្នុងចិត្តនៃប្រជាជនដែលប្រកាសខ្លួនថា នៅក្នុងសាសនាចក្រនៃព្រះប៉ុណ្ណោះ —
៣៤ហើយពួកគេបានលើកខ្លួនឡើងក្នុងកការឆ្មើងឆ្មៃ គឺដល់ទៅធ្វើការបៀតបៀនដល់បងប្អូនខ្លួនជាច្រើន។ ឥឡូវនេះ នេះគឺជាអំពើអាក្រក់ដ៏ធំមួយ ដែលបណ្ដាលឲ្យពួកប្រជាជនដែលសុភាពរាបសា ត្រូវរងការបៀតបៀនដ៏ធំទាំងឡាយ ហើយត្រូវលុយកាត់សេចក្ដីទុក្ខវេទនាជាច្រើន។
៣៥ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេកបានតមអាហារ ហើយខបានអធិស្ឋានជាញឹកញាប់ដែរ ហើយបានមុតមាំខ្លាំងឡើងៗនៅក្នុងគភាពរាបសារបស់គេ ហើយបានរឹងប៉ឹងឡើងៗនៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នាំឲ្យចិត្តគេបានពោរពេញទៅដោយសេចក្ដីអំណរ និងការលួងលោមចិត្ត មែនហើយ គឺរហូតដល់ធ្វើឲ្យចិត្តគេឃបរិសុទ្ធ ហើយងញែកចិត្តគេចេញជាបរិសុទ្ធ រីឯការញែកចិត្តចេញបរិសុទ្ធបានមក ដោយសារពួកគេបានចប្រគល់ចិត្តដល់ព្រះ។
៣៦ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីហាសិបពីរបានចប់ទៅ នៅក្នុងសន្តិភាពដែរ លើកលែងតែការឆ្មើងឆ្មៃដ៏ធំហួសប្រមាណ ដែលបានចូលទៅក្នុងចិត្តរបស់ប្រជាជន ហើយនេះគឺមកពីកសម្បត្តិទ្រព្យដ៏ច្រើនលើសលប់របស់គេ និងការចម្រុងចម្រើនរបស់គេ នៅលើដែនដី ហើយវាបានដុះដល់គេជារៀងរាល់ថ្ងៃ។
៣៧ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីហាសិបបីក្នុងរជ្ជកាលនៃពួកចៅក្រម នោះហេលេមិនក៏ស្លាប់ទៅ ហើយនីហ្វៃ ដែលជាកូនច្បងរបស់លោកបានចាប់ផ្ដើមគ្រប់គ្រងជំនួសលោក។ ហើយហេតុការណ៍បានកើតឡើថា លោកបានបំពេញវេទិកាជំនុំជំរះដោយយុត្តិធម៌ និងសមភាព មែនហើយ លោកបានកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយបានដើរនៅក្នុងផ្លូវទាំងឡាយរបស់ឪពុកលោក៕