ជំពូកទី ១២
ព្យាការីអេធើរទូន្មានប្រជាជនឲ្យជឿដល់ព្រះ — មរ៉ូណៃ រៀបរាប់ឡើងវិញនូវការណ៍ចម្លែកអស្ចារ្យទាំងឡាយ ដែលធ្វើឡើងដោយសេចក្ដីជំនឿ — សេចក្ដីជំនឿបានផ្ដល់លទ្ធភាពដល់បងរបស់យ៉ារេឌឲ្យមើលឃើញព្រះគ្រីស្ទ — ព្រះអម្ចាស់ទ្រង់ប្រទានឲ្យមនុស្សនូវភាពទន់ខ្សោយទាំងឡាយ ដើម្បីឲ្យពួកគេរាបសា — បងរបស់យ៉ារេឌរើភ្នំស៊ីរិនដោយសេចក្ដីជំនឿ — សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស មានសារៈសំខាន់ជាចាំបាច់ដល់សេចក្ដីសង្គ្រោះ — មរ៉ូណៃបានឃើញព្រះយេស៊ូវទល់នឹងមុខ។
១ហើយហេតុការណ៍បានកើតឡើងថា អេធើរបានរស់នៅសម័យកកូរីអានទុមើរ ហើយកូរីអានទុមើរ គឺជាស្ដេចលើអស់ទាំងដែនដី។
២ហើយកអេធើរ គឺជាព្យាការីម្នាក់របស់ព្រះអម្ចាស់ ហេតុដូច្នោះហើយ អេធើរបានចេញមកសម័យកូរីអានទុមើរ ហើយបានចាប់ផ្ដើមព្យាករដល់ប្រជាជន ត្បិតលោកពុំអាចខទ្រាំបាន ដោយសារព្រះវិញ្ញាណនៃព្រះអម្ចាស់ ដែលនៅក្នុងលោក។
៣ព្រោះលោកបានកស្រែក តាំងពីព្រលឹមទៅដល់ពេលថ្ងៃលិច ទូន្មានឲ្យប្រជាជនជឿដល់ព្រះ និងដល់ការប្រែចិត្ត បើពុំនោះសោតទេ ពួកគេនឹងខត្រូវបំផ្លាញចោល គឺនិយាយទៅពួកគេថា ដោយសារគសេចក្ដីជំនឿ នោះការណ៍ទាំងអស់ត្រូវបានបំពេញ —
៤ហេតុដូច្នោះហើយ អស់អ្នកណាជឿដល់ព្រះ អាចកសង្ឃឹមជាប្រាកដថា នឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត មែនហើយ គឺកន្លែងមួយដែលនៅខាងស្ដាំព្រះហស្តនៃព្រះ ឯសេចក្ដីសង្ឃឹមនោះកើតមកពីសេចក្ដីជំនឿ ធ្វើជាខយុថ្កាមួយដល់ព្រលឹងមនុស្ស ដែលនឹងធ្វើឲ្យពួកគេស្ថិតស្ថេរនៅនឹងធឹង ហើយខ្ជាប់ខ្ជួន គឺនៅក្នុងកិច្ចការគល្អដ៏បរិបូរជាដរាប ដែលនាំឲ្យឃសរសើរតម្កើងដល់ព្រះ។
៥ហើយហេតុការណ៍បានកើតឡើងថា អេធើរបានព្យាករនូវការណ៍ដ៏ធំ ហើយអស្ចារ្យដល់ប្រជាជនដែលពួកគេពុំជឿសោះ ពីព្រោះពួកគេពុំបានឃើញ។
៦ហើយឥឡូវនេះ ខ្ញុំ មរ៉ូណៃ ចង់និយាយខ្លះអំពីការណ៍ទាំងនេះ ខ្ញុំចង់បង្ហាញដល់មនុស្សលោកថា កសេចក្ដីជំនឿគឺជាអ្វីដែលខសង្ឃឹមចង់បាន ហើយមើលគមិនឃើញ ហេតុដូច្នោះហើយ ចូរកុំជំទាស់ឡើយ ដោយព្រោះអ្នករាល់គ្នាមើលមិនឃើញ ត្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីឃការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន។
៧ត្បិតគឺដោយសារសេចក្ដីជំនឿនេះហើយ ដែលព្រះគ្រីស្ទទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ពួកអយ្យកោរបស់យើង បន្ទាប់ពីទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ ហើយទ្រង់ពុំបង្ហាញរូបអង្គទ្រង់ដល់ពួកគេឡើយ លុះត្រាក្រោយពីពួកគេមានសេចក្ដីជំនឿជឿដល់ទ្រង់ ហេតុដូច្នោះហើយ ជាការចាំបាច់ថា អ្នកខ្លះមានសេចក្ដីជំនឿជឿដល់ទ្រង់ ត្បិតទ្រង់ពុំបង្ហាញរូបអង្គទ្រង់ដល់ពិភពលោកឡើយ។
៨ប៉ុន្តែដោយសារសេចក្ដីជំនឿរបស់មនុស្ស នោះទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់មនុស្សលោក ហើយបានតម្កើងព្រះនាមនៃព្រះវរបិតា ហើយបានរៀបចំផ្លូវមួយ ដើម្បីដោយសារប្រការនោះ នោះអ្នកឯទៀតអាចបានទទួលនូវអំណោយទានសួគ៌ ដើម្បីឲ្យពួកគេអាចសង្ឃឹម ដល់ការណ៍ទាំងនោះ ដែលពួកគេពុំទាន់បានឃើញ។
៩ហេតុដូច្នោះហើយ អ្នករាល់គ្នាក៏អាចមានសេចក្ដីសង្ឃឹម ហើយធ្វើជាអ្នកទទួលនូវអំណោយទាននោះដែរ បើសិនជាអ្នករាល់គ្នា គ្រាន់តែមានសេចក្ដីជំនឿ។
១០មើលចុះ គឺដោយសារសេចក្ដីជំនឿនេះហើយ ដែលមនុស្សជំនាន់ដើមត្រូវកបានហៅ តាមរបៀបដ៏បរិសុទ្ធនៃព្រះ។
១១ហេតុដូច្នោះហើយ ដោយសារសេចក្ដីជំនឿ នោះក្រឹត្យវិន័យលោកម៉ូសេត្រូវបានប្រទានមក។ ប៉ុន្តែដោយអំណោយទាននៃព្រះរាជបុត្រារបស់ទ្រង់ នោះព្រះទ្រង់បានរៀបចំផ្លូវមួយកដ៏ប្រសើរលើសលែងទៅទៀត ហើយគឺដោយសេចក្ដីជំនឿនេះហើយ ដែលវាបានបំពេញ។
១២ព្រោះបើសិនជាគ្មានកសេចក្ដីជំនឿនៅក្នុងចំណោមកូនចៅមនុស្សទេ នោះព្រះទ្រង់ពុំអាចសម្ដែងខអព្ភូតហេតុ នៅក្នុងចំណោមពួកគេបានឡើយ ហេតុដូច្នោះហើយ ទ្រង់ពុំបង្ហាញរូបអង្គទ្រង់សោះ លុះត្រាតែក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន។
១៣មើលចុះ គឺដោយសេចក្ដីជំនឿរបស់អាលម៉ា និងអាមូលេក ដែលបានធ្វើឲ្យកគុករលំចុះទៅដី។
១៤មើលចុះ គឺដោយសេចក្ដីជំនឿរបស់នីហ្វៃ និងលីហៃ ដែលបាននាំឲ្យមានកការផ្លាស់ប្ដូរដល់ពួកសាសន៍លេមិន ធ្វើឲ្យពួកគេបានទទួលបុណ្យជ្រមុជដោយភ្លើង និងដោយខព្រះវិញ្ញាណបរិសុទ្ធ។
១៥មើលចុះ គឺដោយសេចក្ដីជំនឿរបស់កអាំម៉ូន និងពួកបងប្អូនរបស់លោក ដែលខបាននាំមកនូវអព្ភូតហេតុដ៏ធំនៅក្នុងចំណោមពួកសាសន៍លេមិន។
១៦មែនហើយ ហើយអស់ទាំងពួកគេ ដែលបាននាំមកនូវកអព្ភូតហេតុ គឺនាំមកដោយសារខសេចក្ដីជំនឿ ទាំងពួកអ្នកដែលបានរស់នៅមុនព្រះគ្រីស្ទ និងពួកអ្នកដែលរស់នៅក្រោយទ្រង់ផង។
១៧ហើយគឺដោយសេចក្ដីជំនឿនេះហើយ ដែលពួកសិស្សបីនាក់បានទទួលសេចក្ដីសន្យាថា ពួកគេកពុំត្រូវភ្លក់សេចក្ដីស្លាប់ឡើយ ហើយពួកគេពុំបានសេចក្ដីសន្យានោះទេ លុះត្រាក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន។
១៨ហើយគ្មានពេលណាទេ ដែលអ្នកណាម្នាក់នាំមកនូវអព្ភូតហេតុ លុះត្រាក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន ហេតុដូច្នោះហើយ ពួកគេដំបូងបំផុត ជឿដល់ព្រះរាជបុត្រានៃព្រះ។
១៩ហើយមានមនុស្សជាច្រើន ដែលមានសេចក្ដីជំនឿដ៏ខ្លាំង ទាំងកមុនព្រះគ្រីស្ទទ្រង់យាងមកម្ល៉េះ គេមិនអាចត្រូវបិទបាំងពីក្នុងខវាំងននបានទេ តែឃើញយ៉ាងពិតដោយភ្នែករបស់ពួកគេនូវការណ៍ទាំងឡាយ ដែលពួកគេធ្លាប់បានឃើញដោយភ្នែកនៃសេចក្ដីជំនឿ ហើយពួកគេបានអររីករាយ។
២០ហើយមើលចុះ យើងបានឃើញនៅក្នុងបញ្ជីនេះថា មនុស្សម្នាក់ក្នុងចំណោមនេះ គឺបងរបស់យ៉ារេឌ ត្បិតសេចក្ដីជំនឿរបស់លោកដល់ព្រះមានទំហំធំណាស់ គឺនៅពេលព្រះទ្រង់លូកកព្រះអង្គុលីរបស់ទ្រង់ទៅ ទ្រង់មិនអាចលាក់ពីភ្នែកនៃបងរបស់យ៉ារេឌបានឡើយ ដោយព្រោះព្រះបន្ទូលរបស់ទ្រង់ ដែលទ្រង់បានមានព្រះបន្ទូលទៅកាន់លោក គឺជាព្រះបន្ទូលដែលលោកបានទទួលដោយសេចក្ដីជំនឿ។
២១ហើយក្រោយពីបងរបស់យ៉ារេឌ បានឃើញព្រះអង្គុលីនៃព្រះអម្ចាស់ហើយ ដោយសារកពាក្យសន្យាដែលបងរបស់យ៉ារេឌបានទទួលដោយសេចក្ដីជំនឿ នោះព្រះអម្ចាស់ទ្រង់ពុំអាចលាក់អ្វីពីភ្នែកលោកបានឡើយ ហេតុដូច្នេះហើយ ទ្រង់បានបង្ហាញលោកនូវអ្វីៗទាំងអស់ ព្រោះលោកពុំអាចត្រូវឃាត់ឃាំងឲ្យនៅខាងក្រៅខវាំងននទៀតទេ។
២២ហើយគឺដោយសារសេចក្ដីជំនឿនេះហើយ ដែលពួកអយ្យកោខ្ញុំបានកសេចក្ដីសន្យាថា ការណ៍ទាំងនេះនឹងមកដល់ពួកបងប្អូនរបស់ពួកគេ តាមរយៈពួកសាសន៍ដទៃ ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់បានបញ្ជាខ្ញុំ មែនហើយ គឺព្រះយេស៊ូវគ្រីស្ទ។
២៣ហើយខ្ញុំបានទូលទៅកាន់ទ្រង់ថា ៖ ព្រះអម្ចាស់អើយ ពួកសាសន៍ដទៃនឹងចំអកឡកឡឺយដល់ការណ៍ទាំងនេះ ដោយសារកភាពទន់ខ្សោយរបស់យើងខ្ញុំខាងការសរសេរ ត្បិតព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំខខ្លាំងពូកែខាងពាក្យសម្ដី ដោយសេចក្ដីជំនឿ ប៉ុន្តែព្រះអង្គពុំបានធ្វើឲ្យយើងខ្ញុំខ្លាំងពូកែខាងការសរសេរទេ ត្បិតព្រះអង្គបានធ្វើឲ្យប្រជាជនទាំងអស់នេះអាចនិយាយបានច្រើន មកពីព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានប្រទានដល់ពួកគេ។
២៤ហើយព្រះអង្គបានធ្វើឲ្យយើងខ្ញុំអាចសរសេរបានតែបន្តិចបន្តួច ដោយព្រោះភាពឆ្គាំឆ្គងនៃដៃរបស់យើងខ្ញុំ។ មើលចុះ ព្រះអង្គពុំបានធ្វើឲ្យយើងខ្ញុំខ្លាំងពូកែខាងកការសរសេរ ដូចបងរបស់យ៉ារេឌទេ ត្បិតព្រះអង្គបានធ្វើដល់លោកថា ការណ៍ទាំងឡាយ ដែលលោកសរសេរ នោះនឹងបានទៅជាខ្លាំងពូកែ ដូចជាព្រះអង្គដែរ ដើម្បីឈ្នះលើអ្នកណាដែលអានការណ៍ទាំងនោះ។
២៥ព្រះអង្គក៏បានធ្វើឲ្យពាក្យរបស់យើងខ្ញុំខ្លាំង ហើយវិសេសដែរ ដែលយើងខ្ញុំមិនអាចសរសេរបានឡើយ ហេតុដូច្នោះហើយ កាលណាយើងខ្ញុំសរសេរ នោះយើងខ្ញុំឃើញភាពទន់ខ្សោយរបស់យើងខ្ញុំ ហើយទាក់ពាក្យ ដោយសារការរៀបពាក្យពេចន៍របស់យើងខ្ញុំ ហើយទូលបង្គំខ្លាចក្រែងពួកសាសន៍ដទៃនឹងកចំអកឡកឡឺយដល់ពាក្យរបស់យើងខ្ញុំ។
២៦ហើយកាលខ្ញុំបានទូលដូច្នេះហើយ នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ពួកអ្នកភ្លើទេដែលកចំអក តែពួកគេនឹងយំសោក ហើយគុណរបស់យើងមានគ្រប់គ្រាន់សម្រាប់អ្នកស្លូតត្រង់ ដើម្បីកុំឲ្យពួកគេយកប្រៀបលើភាពទន់ខ្សោយរបស់អ្នករាល់គ្នាបាន។
២៧ហើយបើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវកភាពទន់ខ្សោយរបស់ពួកគេ។ យើងខឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគគុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ ដែលឃបន្ទាបខ្លួននៅចំពោះយើង ត្បិតបើសិនជាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿជឿដល់យើង លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលងទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ។
២៨មើលចុះ យើងនឹងបង្ហាញដល់ពួកសាសន៍ដទៃនូវភាពទន់ខ្សោយរបស់ពួកគេ ហើយយើងនឹងបង្ហាញដល់ពួកគេថា កសេចក្ដី ជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស នាំពួកគេមកឯយើង — គឺជាប្រភពទឹកនៃអស់ទាំងសេចក្ដីសុចរិត។
២៩ហើយខ្ញុំមរ៉ូណៃ បានឮនូវពាក្យទាំងនេះ ក៏បានស្កប់ចិត្ត ហើយទូលថា ៖ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យដ៏សុចរិតរបស់ទ្រង់នឹងបានសម្រេច ត្បិតទូលបង្គំដឹងថា ទ្រង់ធ្វើការដល់កូនចៅមនុស្ស ស្របតាមសេចក្ដីជំនឿរបស់ពួកគេ។
៣០ព្រោះបងរបស់យ៉ារេឌ បាននិយាយទៅកាន់ភ្នំស៊ីរិនថា ចូរករើចេញ — ហើយភ្នំក៏រើចេញទៅ។ ហើយបើសិនជាលោកពុំមានសេចក្ដីជំនឿទេ នោះភ្នំពុំរើចេញឡើយ ហេតុដូច្នោះហើយ ទ្រង់ធ្វើការក្រោយពីមនុស្សមានសេចក្ដីជំនឿសិន។
៣១ត្បិតដោយហេតុនោះហើយ ទើបព្រះអង្គសម្ដែងរូបអង្គទ្រង់ដល់ពួកសិស្សរបស់ទ្រង់ ត្បិតបន្ទាប់ពីពួកគេមានកសេចក្ដីជំនឿ ហើយបានទូលដោយនូវព្រះនាមទ្រង់ នោះព្រះអង្គបានបង្ហាញរូបអង្គទ្រង់ដល់ពួកគេក្នុងព្រះចេស្ដាដ៏ធំ។
៣២ហើយទូលបង្គំក៏ចាំដែរថា ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គបានរៀបចំវិមានមួយសម្រាប់មនុស្ស មែនហើយ គឺក្នុងចំណោមកវិមានទាំងឡាយនៃព្រះវរបិតារបស់ទ្រង់ នៅក្នុងនោះ មនុស្សអាចមានសេចក្ដីសង្ឃឹមដ៏ប្រសើរលើសលែងទៅទៀត ហេតុដូច្នោះហើយ មនុស្សត្រូវមានខសេចក្ដីសង្ឃឹម បើពុំនោះសោតទេ គេមិនអាចទទួលមរតកនៅក្នុងកន្លែង ដែលទ្រង់បានរៀបចំនោះបានទេ។
៣៣ហើយម្យ៉ាងទៀត ទូលបង្គំចាំថា ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គកស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្ដូរជីវិតរបស់ទ្រង់ជំនួសមនុស្សលោក ដើម្បីទ្រង់អាចលើកយកជីវិតមកវិញ ដើម្បីរៀបចំទីកន្លែងមួយសម្រាប់កូនចៅមនុស្ស។
៣៤ហើយឥឡូវនេះ ទូលបង្គំដឹងថា កសេចក្ដីស្រឡាញ់នេះ ដែលព្រះអង្គមានសម្រាប់កូនចៅមនុស្ស គឺជាសេចក្ដីសប្បុរស ហេតុដូច្នោះហើយ លើកលែងតែមនុស្សមានសេចក្ដីសប្បុរស នោះពួកគេពុំអាចគ្រងទីកន្លែង ដែលព្រះអង្គបានរៀបចំទុកនៅក្នុងវិមានទាំងឡាយ នៃព្រះវរបិតារបស់ទ្រង់ ទុកជាមរតកបានឡើយ។
៣៥ហេតុដូច្នោះហើយ ទូលបង្គំដឹងដោយការណ៍នេះ ដែលព្រះអង្គបានមានព្រះបន្ទូលថា បើសិនជាពួកសាសន៍ដទៃពុំមានសេចក្ដីសប្បុរសទេ ដោយមកពីភាពទន់ខ្សោយរបស់យើងខ្ញុំ នោះព្រះអង្គនឹងសាកល្បងពួកគេ ហើយដកយកកការប៉ិនប្រសប់របស់ពួកគេចេញ មែនហើយ ទាំងអ្វីៗដែលពួកគេបានទទួល ហើយឲ្យទៅពួកអ្នកដែលសមនឹងបានលើសលែងទៅទៀត។
៣៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់ សូមឲ្យទ្រង់ប្រទានដល់ពួកសាសន៍ដទៃនូវកព្រះគុណ ដើម្បីឲ្យពួកគេអាចមានសេចក្ដីសប្បុរស។
៣៧ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ បើសិនជាពួកគេគ្មានសេចក្ដីសប្បុរសទេ វាមិនជាសំខាន់អីដល់អ្នកទេ គឺអ្នកបានស្មោះត្រង់ ហេតុដូច្នោះហើយ សំលៀកបំពាក់របស់អ្នកនឹងត្រូវបានធ្វើឲ្យកជ្រះស្អាត។ ហើយពីព្រោះអ្នកបានឃើញខភាពទន់ខ្សោយរបស់ខ្លួន នោះអ្នកនឹងត្រូវបានធ្វើឲ្យខ្លាំងពូកែ រហូតដល់បានអង្គុយឯទីកន្លែង ដែលយើងបានរៀបចំទុកនៅក្នុងវិមានទាំងឡាយនៃព្រះវរបិតារបស់យើង។
៣៨ហើយឥឡូវនេះ ខ្ញុំ មរ៉ូណៃ សូមលាពួកសាសន៍ដទៃសិនហើយ មែនហើយ និងដល់ពួកបងប្អូនរបស់ខ្ញុំផង ដែលខ្ញុំស្រឡាញ់ លុះដល់យើងនឹងជួបគ្នានៅខាងមុខកវេទិកាជំនុំជំរះនៃព្រះគ្រីស្ទ នៅទីនោះ មនុស្សទាំងអស់នឹងដឹងថា ខសំលៀកបំពាក់របស់ខ្ញុំគ្មានប្រឡាក់ដោយឈាមរបស់អ្នកឡើយ។
៣៩ហើយលំដាប់នោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំកបានឃើញព្រះយេស៊ូវ ហើយថា ទ្រង់បានមានព្រះបន្ទូលជាមួយខ្ញុំ ខទល់នឹងមុខ ហើយថា ទ្រង់បានប្រាប់ខ្ញុំដោយសេចក្ដីរាបទាបយ៉ាងក្បោះក្បាយ ដូចជាមនុស្សម្នាក់ប្រាប់ទៅម្នាក់ទៀត ដោយភាសារបស់ខ្ញុំផ្ទាល់ អំពីការណ៍ទាំងនេះ
៤០ហើយខ្ញុំសរសេរបានតែបន្តិចប៉ុណ្ណោះ ដោយមកពីភាពទន់ខ្សោយរបស់ខ្ញុំខាងការសរសេរ។
៤១ហើយឥឡូវនេះ ខ្ញុំចង់ទូន្មានអ្នករាល់គ្នា ឲ្យកស្វែងរកព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការី និងពួកសាវកបានសរសេរមកនេះ សូមឲ្យព្រះគុណនៃព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធផង ដែលធ្វើខបន្ទាល់អំពីទ្រង់ អាចមកសណ្ឋិតនៅក្នុងអ្នករហូតតទៅ។ អាម៉ែន៕