ជំពូកទី ៧
អេសាយនិយាយប្រៀបដូចជាព្រះមែស៊ី — ព្រះមែស៊ីនឹងមានវោហារនៃពួកអ្នករៀនសូត្រ — ទ្រង់នឹងប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយទ្រង់ — ទ្រង់នឹងមិនត្រូវផ្ចាញ់ផ្ចាលឡើយ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៥០។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១មែនហើយ ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ តើយើងបានបណ្ដេញអ្នកចេញ ឬក៏យើងបានបោះបង់អ្នកចោលរហូតទៅឬ? ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ សំបុត្រលះលែងដែលយើងឲ្យដល់ម្ដាយអ្នក នោះតើនៅឯណា? តើយើងបានបណ្ដេញអ្នកចេញទៅឲ្យអ្នកណា ឬក៏តើយើងបានលក់អ្នកដល់ម្ចាស់បំណុលរបស់យើងណាមួយ? មែនហើយ តើយើងបានលក់អ្នកឲ្យអ្នកណា? មើលចុះ ដែលអ្នកត្រូវកលក់នោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ហើយដែលម្ដាយអ្នកត្រូវបណ្ដេញ នោះក៏ដោយព្រោះអំពើរំលងរបស់អ្នករាល់គ្នាដែរ។
២ហេតុដូច្នោះហើយ កាលយើងបានមកដល់ នោះគ្មានអ្នកណាមួយសោះ កាលយើងកបានហៅ មែនហើយ នោះគ្មានអ្នកណាឆ្លើយតប។ ឱវង្សអ៊ីស្រាអែលអើយ តើដៃយើងបានរួញខ្លីនឹងជួយលោះអ្នកមិនបាន ឬតើយើងគ្មានអំណាចនឹងដោះឲ្យរួចទេឬអី? មើលចុះ កាលណាយើងស្ដីឲ្យនោះខសមុទ្រក៏រីងស្ងួតទៅ ហើយគទន្លេក៏ទៅជាទីហួតហែង ឯឃត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ។
៣យើងបំពាក់ផ្ទៃមេឃដោយពពកកខ្មៅ ហើយយើងដណ្ដប់ទៅដោយខសំពត់ធ្មៃផង។
៤ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានប្រទានឲ្យខ្ញុំមានកវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដីដល់អ្នក ឱវង្សអ៊ីស្រាអែលអើយ។ កាលណាអ្នករាល់គ្នាហេវហត់ ទ្រង់ដាស់រាល់តែព្រឹក។ ទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្ដាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
៥ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានបើកកត្រចៀកខ្ញុំ ហើយខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ។
៦ខ្ញុំបានប្រគល់ខ្នងទៅឲ្យអ្នកដែលកវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា។ ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្ដោះទឹកមាត់ទេ។
៧ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ។ ដូច្នេះហើយ ខ្ញុំបានធ្វើមុខខ្ញុំឲ្យរឹងដូចថ្មដែកភ្លើង ហើយខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ។
៨ហើយព្រះអម្ចាស់ទ្រង់គង់នៅជិតខ្ញុំ ហើយទ្រង់បានតាំងខ្ញុំជាសុចរិត។ តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត? ចូរយើងឈរឡើងជាមួយគ្នា។ តើអ្នកណាដែលជាទំនាស់នឹងខ្ញុំ? ចូរឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ ខ្ញុំនឹងវាយអ្នកនោះនឹងអំណាចនៃមាត់ខ្ញុំ។
៩ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងជួយខ្ញុំ។ ហើយអស់អ្នកឯណាដែលនឹងកកាត់ទោសខ្ញុំ មើលចុះ គេនឹងចាស់ទៅទាំងអស់គ្នា ដូចជាសំលៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។
១០ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះអម្ចាស់ ដែលស្ដាប់តាមកសំឡេងរបស់អ្នកបម្រើទ្រង់ ដែលដើរក្នុងសេចក្ដីងងឹតឥតមានពន្លឺសោះនោះ?
១១មើលចុះ អស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរឲ្យអ្នករាល់គ្នា ដើរក្នុងអណ្ដាតភ្លើងករបស់អ្នក ហើយកណ្ដាលកន្ទុយឧសដែលអ្នកបានបង្កាត់នោះចុះ។ អ្នកនឹងបានយល់តែប៉ុណ្ណោះពីដៃយើង — ហើយអ្នករាល់គ្នានឹងត្រូវដេកទៅដោយការសោកសៅ ៕