ការហៅ​ក្នុង​បេសកកម្ម
តើ​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្ដេច​ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ និង ងាយ​រងឥទ្ធិពល ?


តើ​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្ដេច​ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ និង ងាយ​រងឥទ្ធិពល ?

រូបភាព
ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត
  1. ដឹង​ជា​មុន និង ទទួល​ស្គាល់ អំពី​គំនិត អារម្មណ៍ និង ឥរិយាបថ​របស់​អ្នក ។ យល់​អំពី​របៀប​ដែល​កត្តា​ទាំងនេះ អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​អារម្មណ៍​ទន់ខ្សោយ និង ងាយរងឥទ្ធិពល​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ ។

  2. ជ្រើសរើស​ធ្វើ​សកម្មភាព ។ ឆ្លើយ​តប​តាម​របៀប​សុចរិត និង មាន​ប្រសិទ្ធភាព​ចំពោះ​អារម្មណ៍​របស់​អ្នក ។

  3. រៀនសូត្រ ហើយ​កែលម្អ ។ ប្រើប្រាស់​បទពិសោធន៍​របស់​អ្នក ដើម្បី​បន្ត​រៀនសូត្រ ហើយ​កែលម្អ​ទៅ​ពេល​អនាគត ។

ការរៀន​ធ្វើតាម​វិធីបង្ការ​ទាំងនេះ គឺ​មិន​ងាយស្រួល​ធ្វើ​ដូច​ការនិយាយ​ថា​នឹង​ធ្វើ​នោះ​ទេ វា​តម្រូវ​ឲ្យ​មាន​ការខិតខំ និង ការហ្វឹកហាត់ ។ ទោះជា​បន្ទាប់​ពី​វិធីបង្ការ​ទាំងនេះ​បាន​ក្លាយ​ទៅ​ជា​រឿង​មួយ​ធម្មតា​ក្នុង​ការគិត ហើយ​អនុវត្ត​ក្ដី អ្នក​នឹង​មាន​គ្រា​ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា​ទន់ខ្សោយ និង ងាយរងឥទ្ធិពល​ដែរ ។ ប្រហែល​ជា​អ្នក​បាន​មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ពី​មុន​បេសកកម្ម ដែល​អ្នក​ពិបាក​នឹង​យក​ឈ្នះ​បាន ។ អ្នកផ្សព្វផ្សាយសាសនា​ខ្លះ​បាន​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម​ពី​មុន​ការហៅ​បម្រើ​របស់​ពួកគេ ហើយ​អាច​ត្រូវបាន​ល្បួង​ឲ្យ​ត្រឡប់​ទៅ​រក​ឥរិយាបថ​កាល​ពី​មុន​របស់​ពួកគេ ។ ទោះជា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ដំណើរការ​ខាង​លើ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​កែប្រែ​ជីវិត​ដើម្បី​ធ្វើតាម​វិធីបង្ការ​នានា ហើយ​ពង្រឹង​កម្លាំង​ខ្លួន​អ្នក​ប្រឆាំង​នឹង​ការល្បួង ។ ចូរ​ចាំ​ថា អ្នក​មិន​ចាំបាច់​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ដោយ​ខ្លួន​អ្នក​នោះ​ទេ ។ ចូរ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​ដែល​មាន​មក​ពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​នៅ​ពេល​អ្នក​ព្យាយាម​ធ្វើតាម​វិធីបង្ការ​ទាំងនេះ ហើយ​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​ផ្ទាល់ខ្លួន ។