ការហៅ​ក្នុង​បេសកកម្ម
១. ដឹង​ជា​មុន និង ទទួល​ស្គាល់


១. ដឹង​ជា​មុន និង ទទួល​ស្គាល់

រូបភាព
អេណុស​កំពុង​អធិស្ឋាន

ដើម្បី​អ្នក​អាច​រៀន​ធ្វើតាម​វិធីបង្ការ​ទាំងនេះ​បាន​ដោយ​សភាវគតិ អ្នក​ត្រូវតែ​ដឹង​នៅ​ពេល​ដែល​គំនិត ឬ ទង្វើ​របស់​អ្នក​មិន​ស្រប​ទៅ​តាម​សេចក្ដីណែនាំ​ទាំងនេះ ។ អ្នក​ក៏​ត្រូវតែ​ដឹង​ផងដែរ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​កំពុង​កើតឡើង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទន់ខ្សោយ និង ងាយរងឥទ្ធិពល ។ ឧទាហរណ៍ ការមាន​អារម្មណ៍​ធុញទ្រាន់ ឯកោ ខឹង អន្ទះអន្ទែង ភ័យខ្លាច តានតឹង ឃ្លាន ឬ នឿយហត់ អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​ការលំបាក​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឆ្លាតវៃ ។ ការដឹង​អំពី​ស្ថានភាព និង អារម្មណ៍​ទាំងនេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ដែល​អ្នក​កំពុង​មាន តាមរបៀប​ត្រឹមត្រូវ និង មាន​ប្រយោជន៍ ។ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ប្រយ័ត្ន​ខ្លួន ទាំង​គំនិត​របស់​ខ្លួន និង​ពាក្យ​សម្ដី​របស់​ខ្លួន និង​កិច្ចការ​របស់​ខ្លួន ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បន្ត​ទៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​អំពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់​របស់​យើង រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ខ្លួន​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ។ ហើយ​ឥឡូវ​នេះ ឱ​មនុស្ស​លោក​អើយ សូម​ចងចាំ ហើយ​កុំ​វិនាស​បង់​ឡើយ » ( ម៉ូសាយ ៤:៣០ ) ។

រូបភាព
អែលឌើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​សិក្សា​ដោយ​ប្រើ tablet

អ្នកផ្សព្វផ្សាយសាសនា​ទាំងអស់​ទទួល​បទពិសោធន៍​នៃ​ភាពទន់ខ្សោយ ។ ជំនួស​ឲ្យ​ការលាក់បាំង ឬ ការមិន​អើពើ​នឹង​អារម្មណ៍​ទាំងនេះ អ្នក​ត្រូវ​ទទួលស្គាល់​ពួកវា​ដោយ​ស្មោះត្រង់ ដើម្បី​ជួយ​ខ្លួន​អ្នក​ឲ្យ​ជ្រើសរើស​ការឆ្លើយតប​កាន់តែ​ប្រសើរ ហើយ​យក​ឈ្នះ​លើ​ការល្បួង ។ ចូរ​ទទួលស្គាល់​នូវ​អារម្មណ៍​របស់​ខ្លួន រួច​សម្រេច​ចិត្ត​ថាតើ​មាន​ព្រឹត្តិការណ៍ ឬ កាលៈទេសៈ​ជាក់លាក់​ណា​មួយ ដែល​អ្នក​អាច​ឆ្លើយ​តប ។ ចូរ​ពិភាក្សា​ដោយ​បើក​ចំហ​ជាមួយ​ដៃគូ​អ្នក និង អ្នកផ្សព្វផ្សាយសាសនា​ដទៃ​ទៀត ដើម្បី​ពួកគេ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​អារម្មណ៍​របស់​អ្នក និង​ផល​ប៉ះពាល់​ដែល​វា​មាន​ដល់​អ្នក ។ ចូរ​ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដោយ​បើក​ចំហ​នៅ​ក្នុង​ការអធិស្ឋាន អំពី​អារម្មណ៍​របស់​អ្នក ដើម្បី​ទ្រង់​អាច​ជួយ​អ្នក ហើយ​ប្រទាន​កម្លាំង​ឲ្យ​អ្នក​យកឈ្នះ​លើ​ការល្បួង​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ស៊ិស្ទើរ​អ្នកផ្សព្វផ្សាយសាសនា​ពី​នាក់​កំពុង​ប្រើ​កុំព្យូទ័រ

ចូរ​ទទួលស្គាល់​អារម្មណ៍​ដោយ​ស្មោះត្រង់ ដើម្បី​ជួយ​ខ្លួន​អ្នក​ឲ្យ​ជ្រើសរើស​ការឆ្លើយតប​កាន់តែ​ប្រសើរ ហើយ​យក​ឈ្នះ​លើ​ការល្បួង ។