ការហៅ​ក្នុង​បេសកកម្ម
វិធីបង្ការ​ទី ១


វិធីបង្ការ​ទី ១

ធ្វើតាម​ការបំផុសគំនិត​ខាង​វិញ្ញាណ

នីហ្វៃ​សន្យា​នៅ​ក្នុង នីហ្វៃទី២ ៣២:៥ ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំង​អស់ដែល​អ្នក​ត្រូវ​ធ្វើ » ។ ការប្រើប្រាស់​សិទ្ធិជ្រើសរើស​យ៉ាង​សុចរិត​នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការធ្វើ​កិច្ចការ​ល្អ​ខណៈពេល​ដែល​អ្នក​កំពុង​ប្រើ​បច្ចេកវិទ្យា ហើយ​វា​នឹង​ជា​ខែល​ការពារ​មួយ​ដ៏​រឹងមាំ​ប្រឆាំង​នឹង​សេចក្ដីអាក្រក់ ។

App ដែល​មាន​នៅ​លើ​ឧបករណ៍​ចល័ត​របស់​អ្នក មាន​តម្រង​ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ការពារ​អ្នក​ពី​មាតិកា​មិន​សមរម្យ ។ យ៉ាង​ណា​ក៏​ដោយ ទោះជា​តម្រង​នោះ​រឹងមាំ​ប៉ុណ្ណា​ក្ដី វា​មិន​អាច​ការពារ​អ្នក​បាន​គ្រប់​ពេល ១០០ ភាគ​រយ​នោះ​ទេ ។ តម្រង​ដ៏​ប្រសើរ​បំផុត​ដែល​អ្នក​មាន គឺ​ជា​ឆន្ទៈ និង បំណងប្រាថ្នា​ផ្ទាល់ខ្លួន​របស់​អ្នក​ក្នុង​ការជ្រើស​យក​ជម្រើស​ដ៏​សុចរិត ។ អែលឌើរ ដាវីឌ ហ្វែ អ៊ីវីនស៍ បាន​ថ្លែង​ថា ៖ « តម្រង​ដ៏​មាន​ប្រសិទ្ធភាព​តែ​មួយ​គត់​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់​ពេល​ទាំងអស់​នោះ គឺ​ជា​ដួងចិត្ត និង គំនិត​របស់​យុវវ័យ​ម្នាក់ៗ ។ … យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា … [ អ្នក​ផ្សព្វផ្សាយ​សាសនា ] រាប់​ម៉ឺន​នាក់ នឹង​បង្កើត​ទម្លាប់​ល្អៗ​ក្នុង​ការប្រើប្រាស់​ឧបករណ៍​ឌីជីថល​គ្រប់​ពេល​ទាំងអស់ ដែលវា​នឹង​ប្រទានពរ​ដល់​ជីវិត​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ជា​រៀង​រហូត » ( « Elder David F. Evans Discusses Expanded Missionary Efforts » mormonnewsroom.org ) ។ អ្នកផ្សព្វផ្សាយសាសនា​គួរតែ​ទទួលខុសត្រូវ​យ៉ាង​ហ្មត់ចត់ ទៅ​លើ​ការព្យាយាម​ដ៏​ឥតឈប់ឈរ​ដើម្បី « ជំរះចិត្ត [ របស់​ពួកគេ ] ឲ្យ​បាន​បរិសុទ្ធ » ( គ. និង ស. ៨៨:៧៤ ) ។

ព្រះវរបិតាសួគ៌​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក​នូវ​អំណោយ​ដ៏​សំខាន់ និង មាន​អានុភាព​ចំនួន​ពីរ ដែល​នឹង​ជួយ​អ្នក​គឺ ៖ សិទ្ធិជ្រើសរើស​ខាង​សីលធម៌ និង អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​អំពី​ព្រះឆន្ទៈ​របស់ ទ្រង់​ដូចនេះ ៖ « ថា​មនុស្ស​គ្រប់​រូប​អាច​ប្រព្រឹត្ត​នូវ​គោលលទ្ធិ និង​គោលការណ៍ ដែល​ទាក់​ទង​ទៅ​នឹង​ពេល​ខាង​មុខ​តាម​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដែល​យើង​បាន​ប្រទាន​ដល់​គេ ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​ទទួល​ការ​ខុសត្រូវ​ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ជំនុំ​ជំរះ » ( គ. និង ស. ១០១:៧៨ ) ។ ប្រធាន ប៊យដ៏ ឃេ បាន​បង្រៀន​ថា « គ្មាន​សមាជិក​ណា​ម្នាក់​ក្នុង​សាសនាចក្រ​នេះ—ហើយ​នោះ​មាន​ន័យ​ថា គ្មាន​អ្នក​រាល់គ្នា​ណា​ម្នាក់—ដែល​នឹង​ធ្វើ​កំហុស​ធ្ងន់ធ្ងរ​ណា​មួយ​ដោយ​ពុំ​បាន​ទទួល​ការព្រមាន​ជាមុន មក​ពី​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នោះ​ឡើយ » ( « How to Survive in Enemy Territory » New Era ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៣ ) ។

រូបភាព
អែលឌើរ​អ្នកផ្សព្វផ្សាយសាសនា​ពីរ​នាក់​នៅ​លើ​ផ្លូវ​ដើរ