« ជំនាញសិក្សាព្រះគម្ពីរ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ជំនាញសិក្សាព្រះគម្ពីរ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជំនាញសិក្សាព្រះគម្ពីរ
ជំនាញសិក្សាព្រះគម្ពីរ
ទិដ្ឋភាពទូទៅ
ព្រះគម្ពីរគឺជាមធ្យោបាយដែលព្រះបានប្រទានសម្រាប់យើង ដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ទោះជាយ៉ាងណាក៏ដោយ មានឧបករណ៍ជាច្រើនដែលយើងអាចប្រើដើម្បីជួយយើងកាន់តែមានប្រសិទ្ធភាពក្នុងការខិតខំរបស់យើងដើម្បីចូលទៅជិតព្រះយេស៊ូវគ្រីស្ទតាមរយៈការសិក្សាព្រះគម្ពីរ ។ មេរៀនទាំងនេះអាចជួយសិស្សឲ្យយល់ និងអនុវត្តដោយប្រើឧបករណ៍ខាងក្រោម ៖ ផ្តោតលើព្រះអង្គសង្គ្រោះ ស្វែងរកសេចក្តីពិតនៃដំណឹងល្អ កត់ចំណាំបទគម្ពីរ យាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ និងធ្វើការប្រៀបធៀបដើម្បីស្វែងរកសេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ ។
យោបល់ស្ដីពីល្បឿន ៖ មេរៀនទាំងនេះអាចត្រូវបានបង្រៀននៅពេលណាក៏បាន ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានប្រសិទ្ធភាពក្នុងការបង្រៀនមេរៀនជំនាញសិក្សាព្រះគម្ពីរមួយ ឬច្រើន ចាប់ពីដើមឆ្នាំសិក្សាទៅ បន្ទាប់មកធ្វើការណែនាំជំនាញមួយទៀតរៀងរាល់ពីរបីសប្តាហ៍ម្ដង ។ ការណ៍នេះនឹងអនុញ្ញាតឲ្យសិស្សរៀន និងអនុវត្តជំនាញទាំងនេះបានពេញមួយឆ្នាំ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗ អំពីអ្វីដែលអ្នកអាចត្រូវរៀបចំខ្លួនសម្រាប់មេរៀននីមួយៗ ។
ការផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យផ្ដោតទៅលើព្រះអង្គសង្រ្គោះ ខណៈដែលកំពុងសិក្សាព្រះគម្ពីរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើលការយល់ដឹងដែលពួកគេរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេធ្វើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍ពីអែលឌើរ គ្រីស្តូហ្វឺសិន រូបភាពរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នៅក្នុងឡភ្លើង ជំហានទាំងឡាយដើម្បីជួយផ្ដោតលើព្រះអង្គសង្គ្រោះក្នុងការសិក្សាព្រះគម្ពីរ
-
វីដេអូ ៖ ឌី ថត គ្រីស្តូហ្វឺសិន « The Blessings of Scripture » ចាប់ពីនាទីទី ១០:៤៩ ដល់ ១១:២១
ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្កើនសមត្ថភាពរបស់ពួកគេក្នុងការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ ដែលជួយពួកគេឲ្យខិតកាន់តែជិតព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគូសចំណាំ ឬកត់ត្រានៅក្នុងព្រះគម្ពីររបស់ពួកគេនូវអ្វីមួយដែលពួកគេរៀនពីកាសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ បន្ទាប់មក ពួកគេអាចសូមមិត្តភក្តិ ឬសមាជិកគ្រួសារឲ្យអានវគ្គបទគម្ពីរដូចគ្នា ចែកចាយអ្វីដែលពួកគេរៀនពីវា ហើយប្រៀបធៀបការយល់ដឹង ។
-
សម្ភារ ៖ នាំយកចេកមួយ ឬផ្លែឈើដែលមានសំបកដែលមិនត្រូវបានបរិភោគជាធម្មតា បើមិនដូច្នេះទេ បង្ហាញជារូបភាព ។
-
សំណៅមេរៀន ៖ « ការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរ »
-
មាតិកាដែលត្រូវបង្ហាញ ៖ ដាក់បង្ហាញសំណួរពីផ្នែក « ស្វែងរក » នៃ « សេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ » បង្ហាញសេចក្តីណែនាំពីផ្នែក « អនុវត្ត » នៃផ្នែកដូចគ្នានេះ ។
ការកត់ចំណាំបទគម្ពីរ
គោលបំណងមេរៀន ៖ សិស្សនឹងរៀនកត់ចំណាំបទគម្ពីររបស់ពួកគេតាមរបៀបដែលអាចជួយពួកគេឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសួរមនុស្សពីរបីនាក់នៅក្នុងគ្រួសារ វួដ ឬសាខារបស់ពួកគេអំពីអ្វីដែលពួកគេបានរកឃើញថាមានប្រយោជន៍នៅពេលគូសចំណាំបទគម្ពីរ ។ សិស្សគួរតែមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ។
-
សម្ភារដែលត្រូវបង្ហាញ ៖ យកសំណុំបទគម្ពីរផ្ទាល់ខ្លួន ល្អបំផុតជាសំណុំបទគម្ពីរផ្ទាល់ខ្លួនដំបូង
-
មាតិកាដែលត្រូវបង្ហាញ ៖ បង្ហាញ ឬសរសេរខគម្ពីរមួយ ( ប្រហែលជាខគម្ពីរចំណេះចំណានខាងគោលលទ្ធិ) នៅលើក្ដារខៀន
-
សំណៅមេរៀន ៖ « អនុវត្តការកត់ចំណាំបទគម្ពីរ »
-
វីដេអូ ៖ ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » ចាប់ពីនាទីទី ១៣:៥១ ដល់ ១៥:០៥; « A Marking System That Works for You » ( ១:៥៦ ); « Highlighting » ( មិនទាន់បានបោះពុម្ព ); « Note Taking » ( មិនទាន់បានបោះពុម្ព ); « Linking » ( មិនទាន់បានបោះពុម្ព )
សកម្មភាពដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីរ
គោលបំណងមេរៀន ៖ សិស្សនឹងអនុវត្តជំនាញដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងការសិក្សាព្រះគម្ពីរ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យបង្កើតបញ្ជីគំនិតមួយដែលពួកគេអាចផ្ដល់ដល់មិត្តម្នាក់ដើម្បីជួយពួកគេកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ ពួកគេអាចស្នើសុំគំនិតផ្សេងទៀតដើម្បីបន្ថែមទៅក្នុងបញ្ជីរបស់ពួកគេ ។
-
រូបភាព ៖ រូបមនុស្សចង្កឹះពីរដែលនឹងត្រូវគូរនៅលើក្តារខៀន
-
សម្ភារ ៖ ក្រដាសតូចៗសម្រាប់សិស្សម្នាក់ៗដែលមិនមានសៀវភៅកំណត់ហេតុ
-
វីដេអូ ៖ អែលឌើរ ស្ទីវ៉ែនសុន « ការបំផុសគំនិតពីព្រះវិញ្ញាណ » ចាប់នាទីទី ១០:២០ ដល់ ១០:៤១; ប្រធាន អូក « ២.៣.១. I Love My Daily Scripture Study » ចាប់នាទីទី ០:២៤ ដល់ ១:០៨; អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » ចាប់នាទីទី ៣:២៥ ដល់ ៤:១៩
-
មាតិកាដែលត្រូវបង្ហាញ ៖ មានសេចក្តីណែនាំចំនួនបួននៅក្នុងផ្នែក « អនុវត្ត » នៃផ្នែក « ជញ្ជឹងគិតពីបទគម្ពីរ »
ធ្វើការប្រៀបធៀប
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សធ្វើការប្រៀបធៀបនៅក្នុងព្រះគម្ពីរ ដើម្បីស្វែងរកសេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សា ម៉ូសេ ៤:១–២ ដោយរកមើលភាពស្រដៀងគ្នា និងភាពខុសគ្នាដែលពួកគេមើលឃើញរវាងព្រះយេស៊ូវគ្រីស្ទ និងសាតាំង ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតពីមូលហេតុដែលវាអាចមានប្រយោជន៍ដើម្បីធ្វើការប្រៀបធៀបនៅក្នុងព្រះគម្ពីរ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរចំនួនបីដែលមាននៅខាងដើមនៃមេរៀន; រូបភាពក្រុមប្រឹក្សានៅស្ថានសួគ៌
-
សម្ភារ ៖ យកស្ករ និងអំបិលបន្តិចបន្តួច បើមិនដូច្នោះទេបង្ហាញរូបភាពអំបិល
-
រូបភាព ៖ រូបភាពអំបិល និងស្ករ; រូបភាពក្រុមប្រឹក្សានៅស្ថានសួគ៌