ថ្នាក់​សិក្ខាសាលា
ងាក​ទៅ​រក​ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ ៖ ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់


« ងាក​ទៅ​រក​ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ ៖ ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« ងាក​ទៅ​រក​ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ ៖ ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ៖ មេរៀន​ទី ១៦៥

ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ

ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់

A young woman in Thailand sits on a couch studying.  In some shots her father is with her.

ដោយ​សារ​យើង​រស់នៅ​ក្នុង​គ្រា​មួយ ដែល​មាន​មនុស្ស​ជាច្រើន « រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជា​អាក្រក់​វិញ » ( អេសាយ ៥:២០ ) វា​អាច​ជា​ការ​ពិបាក​ក្នុង​ការ​ស្គាល់​សេចក្ដី​ពិត ។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ បាន​ប្រទាន​ជំនួយ​ដែល​ត្រូវការ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដី​ពិត​ពី​ប្រភព​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ​ដោយ​ក្ដីស្រឡាញ់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថាតើ​ប្រភព​ណា​ដែល​ពួក​គេ​ងាក​ទៅ​រក នៅពេល​ពួកគេ​មាន​សំណួរ​​ដូច​ខាង​ក្រោម ៖ កិច្ចការ​ផ្ទះ ចំណាប់​អារម្មណ៍ ឬ​ចំណង់​ចំណូល​ចិត្ត ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​មូលហេតុ​ដែល​ពួកគេ​ងាក​ទៅរក​ប្រភព​ដែល​ពួកគេ​រកឃើញ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

តើ​អ្វី​ទៅ​ជា​ការ​ពិត ?

ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការបង្ហាញ​វត្ថុ ឬ​រូបភាព​ដែល​ក្លែងក្លាយ ។ ឧទាហរណ៍ អ្នក​អាច​បង្ហាញ​រូបភាព​នៅក្នុង​មេរៀន​របស់​អ្នក​ជិះកង់ និង​សត្វ​ខ្លាឃ្មុំ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ថា​តើ​ពួកគេ​ជឿ​ថា​រូបភាព​នោះ​ពិត​ឬ​អត់ ។ បន្ទាប់មក ដាក់បង្ហាញ​រូបភាព​ត្រឹមត្រូវ​ដែល​បង្ហាញ​តែ​អ្នកជិះកង់​ប៉ុណ្ណោះ ។

Biking in the Mountains
Biking in the Mountains
  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ ឬ​អាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ថា​វា​ជា​ការ​ពិត​ឬ​ទេ ?

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ស្គាល់​សេចក្ដី​ពិត​នៅ​សម័យ​របស់យើង ?

តាម​រយៈ​ព្យាការី​អេសាយ ព្រះអម្ចាស់​បាន​ព្រមាន​អំពី​បញ្ហា​មួយ​ដែល​យើង​នឹង​ប្រឈម​មុខ​នៅ​ជំនាន់​របស់​យើង ដែល​នឹង​ធ្វើ​ឲ្យ​វា​ពិបាក​ស្គាល់​សេចក្តី​ពិត ។ សូម​អាន អេសាយ ៥:២០ ដោយ​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន ។

  • តើ​អ្នក​បាន​ឃើញ​អ្វីខ្លះ​ដែល​សេចក្តី​អាក្រក់​ហៅថា « សេចក្តី​ល្អ » ឬ​អ្វី​ដែល​សេចក្តី​ល្អ​ហៅថា « សេចក្តី​អាក្រក់ » វិញ ?

ដើម្បី​បន្ថែមពីលើ​ការ​ពិភាក្សា​នេះ សូម​ពិចារណា​បង្ហាញ « In Search of Truth » ( ៣:០៣ ) ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ០:០០ ដល់ ១:២៧ ។ ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ដែល​មាន​ការ​បង្រៀន​ស្រដៀង​គ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ហេតុផល​បន្ថែម​ណាមួយ​ដែល​វា​អាច​ពិបាក​ក្នុង​ការ​ស្គាល់​សេចក្តី​ពិត ។

3:3

ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​តម្រូវការ​នៃ​ការ​ប្រុង​ប្រយ័ត្ន នៅពេល​យល់​ដឹង​រវាង​សេចក្តីពិត និង​កំហុស ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

Official Portrait of President Dallin H. Oaks taken March 2018.

យើង​រស់នៅ​ក្នុង​ជំនាន់​ដែល​មាន​នូវ​ព័ត៌មាន​សម្បូរ​បែប និង​ចែកចាយ​គ្នា ។ ប៉ុន្តែ​មិន​មែន​ព័ត៌មាន​ទាំងអស់​សុទ្ធតែ​ពិត​ប្រាកដ​ទេ ។ យើង​ត្រូវតែ​ប្រុង​ប្រយ័ត្ន នៅពេល​យើង​ស្វែង​រក​សេចក្ដីពិត និង​ជ្រើសរើស​ប្រភព​សម្រាប់​ការស្រាវជ្រាវ​នោះ ។ យើង​មិន​គួរ​ចាត់ទុក​ប្រជាប្រិយ​ភាព ឬ​សិទ្ធិអំណាច​លោកិយ​ថាជា​ប្រភព​នៃ​សេចក្ដីពិត​ដ៏មាន​គុណភាព​ឡើយ ។ យើង​គួរតែ​ប្រុង​ប្រយ័ត្ន​លើ​ការពឹងផ្អែក​ទៅ​លើ​ព័ត៌មាន ឬ​យោបល់​ដែល​ផ្ដល់​ឲ្យ​ដោយ​តារា​សម្ដែង អត្តពលករ​ដ៏​មាន​ប្រជាប្រិយភាព ឬ​ប្រភព​អ៊ីនធឺណិត​អនាមិក ។ អ្នក​ឯកទេស​ក្នុង​ជំនាញ​មួយ​មិន​គួរ​ត្រូវបាន​ចាត់ទុក​ជា​អ្នក​ឯកទេស​ក្នុង​សេចក្ដីពិត​នៃ​ប្រធានបទ​ផ្សេង​ទៀត​ទេ ។ ( « Truth and the Plan » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ២៥ )

សូម​សួរ​ខ្លួន​ឯង​ដូច​ខាងក្រោម ៖

  • តើ​អ្នក​មាន​ទំនុក​ចិត្ត​ប៉ុនណា​ចំពោះ​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្គាល់​សេចក្តីពិត ?

  • តើ​អ្នក​អាច​ទុក​ចិត្ត​នរណា​ដើម្បី​ផ្តល់​ចម្លើយ​ត្រឹមត្រូវ​ដល់​អ្នក​ចំពោះ​សំណួរ​ដែល​ទាក់ទង​នឹង​ដំណឹងល្អ និង​សាសនាចក្រឬទេ ?

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​យើង ហើយ​ចង់​ជួយ​យើង​ឲ្យ​ស្គាល់​អ្វី​ដែល​ពិត និង​អ្វី​ដែល​មិន​ពិត ។ ពេញ​មួយ​មេរៀន​នៅ​ថ្ងៃនេះ សូម​យក​ចិត្ត​ទុក​ដាក់​លើ​សំឡេង​ខ្សឹប​ប្រាប់​នៃ​ព្រះវិញ្ញាណ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​អ្វី​ដែល​ទ្រង់​ទាំងទ្វេ​បាន​ប្រទាន​ឲ្យ​យើង ។

ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

សូម​អាន​កថាខណ្ឌ​ទី ១១ និង ១២ នៃ​ផ្នែក « ការ​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ »​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ហើយ​គូសចំណាំ​ការ​បង្រៀន​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់​ក្នុង​ការ​ដឹង​នៅ​ពេល​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ និង​មូលហេតុ​ដែល​ពួកគេ​ចាត់ទុកថា​វា​សំខាន់ ។

សូម​ឲ្យ​សិស្ស​សង្ខេប​ជាមួយ​មិត្ត​រួម​ថ្នាក់ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ពួកគេ​អាច​ចែកចាយ​សេចក្ដីពិត​ដូចជា ៖

  • ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ដើម្បី​ជួយ​យើង​ស្វែងរក​ចម្លើយ និង​ការណែនាំ ។

  • ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ចេះសង្កេត​សេចក្តីពិត​ពី​កំហុស នៅពេល​យើង​ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព រួមទាំង​ការស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ក្នុង​ការ​ពឹង​ផ្អែក​លើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់ នៅពេល​យើង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ?

ចេះសង្កេត​ពី​សេចក្តីពិត និង​កំហុស

ដើម្បី​ផ្តល់​ឧទាហរណ៍​ដល់​សិស្ស​អំពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ចេះសង្កេត​សេចក្តីពិត​ពី​កំហុស អ្នក​អាច​សិក្សា​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​អំពី​សាតាំង​ប្រឈមមុខ​នឹងម៉ូសេ​នៅក្នុង ម៉ូសេ ១ ។ សូម​ពិចារណា​បង្ហាញ​រូបភាព​នៅ​ក្នុង​មេរៀន​របស់​សាតាំង​តទល់​នឹង​ម៉ូសេ ។ សួរ​សិស្ស​នូវ​អ្វី​ដែល​ពួកគេ​ដឹង ឬ​ចងចាំ​អំពី​ដំណើរ​រឿង​នេះ ។

បន្ទាប់​ពី​ម៉ូសេ​បាន​ទូល​ទៅកាន់​ព្រះ​ប្រទល់​មុខ នោះ​សាតាំង​បាន​មក ហើយ​ព្យាយាម​បញ្ឆោត​ម៉ូសេ​ឲ្យ​ថ្វាយបង្គំ​វា ( សូម​មើល ម៉ូសេ ១:១២ ) ។

សូម​ពិចារណា​រៀបចំ​សិស្ស​ជា​គូៗ ។ សិស្ស​អាច​សិក្សា​ខគម្ពីរ​ខាងក្រោម​ជា​លក្ខណៈ​បុគ្គល ហើយ​បន្ទាប់​មក​ចែកចាយ​គ្នា​ទៅវិញទៅមក​នូវ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

សូម​អាន ម៉ូសេ ១:១៣–១៦ ដោយ​រកមើល​របៀប​ដែល​ម៉ូសេ​អាច​ចេះសង្កេត​រវាង​សាតាំង និង​ព្រះ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

  • តើ​យើង​អាច​ប្រដូច​បទពិសោធន៍​របស់​ម៉ូសេ​ទៅ​នឹង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច នៅ​ពេល​យើង​ជ្រើសរើស​ប្រភព​ដើម្បី​ស្វែង​រក​សេចក្តី​ពិត និង​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ?

    សិស្ស​អាច​នឹង​ឆ្លើយតប​ជាមួយ​នឹង​ចម្លើយ​ដូច​ជា ៖ យើង​អាច​រក​ឃើញ​សេចក្តីពិត​ដោយ​ការគិត​អំពី​បទពិសោធន៍​របស់​យើង​ជាមួយ​នឹង​ព្រះ យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​ជា​ប្រភព​នៃ​សេចក្តី​ពិត​ចុងក្រោយ​របស់​យើង ឬ​ព្រះ​អាច​ជួយ​យើង​ឲ្យ​យល់​រវាង​ពន្លឺ និង​ភាព​ងងឹត ។

    អ្នក​អាច​បង្ហាញ​វីដេអូ​ទាំងមូល​នៃ « In Search of Truth » ចាប់ពី​នាទី​ទី ១:២៧ ដល់ ៣:០៣ ។ សិស្ស​អាច​ស្វែងរក និង​ចែកចាយ​ប្រភព​ណា​ដែល​មនុស្ស​នៅ​ក្នុង​វីដេអូ​នេះ​ប្រើ​ដើម្បី​ស្វែងរក​សេចក្តី​ពិត ។

    3:3

    ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្រដាស​តូច​មួយ ។ សិស្ស​អាច​បត់​ក្រដាស​របស់​ពួកគេ ហើយ​ដាក់​វា​នៅ​ក្នុង​ធុង​មួយ ។ បន្ទាប់មក សិស្ស​អាច​ទាញចេញ ហើយ​អាន​ចម្លើយ​ជា​ច្រើន​ដែល​សិស្ស​ផ្សេង​ទៀត​បាន​សរសេរ ។

  • តើ​អ្នក​មាន​អំណរគុណ​អ្វីខ្លះ​ដែល​បាន​ដឹង​ថា អ្នក​នឹង​មិន​ដឹង​បើ​គ្មាន​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​នៅ​ជំនាន់​របស់​យើង​ទេ​នោះ ? ហេតុអ្វី ?

អនុវត្ត

សកម្មភាព​ខាង​ក្រោម​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការ​ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។

រៀបចំ​សិស្ស​ជាគូៗ ឬ​ក្រុម​តូចៗ ហើយ​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ។ អ្នក​ប្រហែល​ជា​ចង់​កែសម្រួល​សេចក្តីថ្លែងការណ៍​ទាំង​នេះ ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​របស់​អ្នក ។

ជ្រើសរើស​សេចក្តី​ថ្លែងការណ៍​មិន​ពិត​មួយ​ក្នុង​ចំណោម​សេចក្តី​ថ្លែងការណ៍​មិន​ពិត​ដូច​ខាង​ក្រោម ឬ​ជ្រើស​រើស​សេចក្តី​ថ្លែងការណ៍​មួយ​របស់​អ្នក​ផ្ទាល់ ៖

  • មិនពិត ៖ ព្រះ​ពិត​ជា​មិន​ខ្វល់​ពី​របៀប​ដែល​យើង​រស់នៅ​នោះ​ទេ ដរាបណា​យើង​មិន​ធ្វើបាប​អ្នក​ដទៃ ។

  • មិនពិត ៖ ជីវិត​នេះ​មិន​បន្ត​លើស​ពី​នេះ​ទេ ។ យើង​មិន​មាន​វត្ដមាន​មុន​យើង​កើត​ទេ ហើយ​យើង​ក៏​នឹង​មិន​មាន​វត្ដមាន​ដែរ​បន្ទាប់​ពី​យើង​ស្លាប់ទៅ ។

  • មិនពិត ៖ យើង​ពិត​ជា​មិន​ត្រូវការ​ព្រះគម្ពីរ​មរមន​ទេ ដោយ​សារ​យើង​មាន​ព្រះគម្ពីរ​ប៊ីប​រួចហើយ ។

ដោយ​ប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព សូម​ស្វែងរក​សេចក្តី​ថ្លែងការណ៍​ដែល​កែ​សេចក្តី​ថ្លែងការណ៍​មិន​ពិត​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​សរសេរ​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​នៃ​ប្រភព​ដែល​បាន​តែងតាំង​ពី​ព្រះ​ដែល​អ្នក​អាច​ពិចារណា​ប្រើ ៖

  • វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ Topical Guide ឬ​លិបិក្រម​ខគម្ពីរ

  • ប្រធានបទ និង​សំណួរ នៅលើ​គេហទំព័រ ChurchofJesusChrist.org

  • សុន្ទរកថា​ទាំងឡាយ​នៃ​សន្និសីទ​ទូទៅ

  • បណ្ណាល័យ​ដំណឹងល្អ

  • ឪពុកម្តាយ​របស់​អ្នក ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ សូម​ពិចារណា​ចែកចាយ​ប្រភព​ខាងក្រោម​ជា​ឧទាហរណ៍ ៖

    • ព្រះ​ពិត​ជា​មិន​ខ្វល់​ពី​របៀប​ដែល​យើង​រស់នៅ​នោះ​ទេ ដរាបណា​យើង​មិន​ធ្វើបាប​អ្នក​ដទៃ ។និក្ខមនំ ២០:៣–១៧; « បទបញ្ញត្តិ​ទាំងឡាយ » នៅក្នុង ប្រធានបទ និង​សំណួរ )

    • ជីវិត​នេះ​មិន​បន្ត​លើស​ពី​នេះ​ទេ ។ យើង​មិន​មាន​វត្ដមាន​មុន​យើង​កើត​ទេ ហើយ​យើង​ក៏​នឹង​មិន​មាន​វត្ដមាន​ដែរ​បន្ទាប់​ពី​យើង​ស្លាប់ទៅ ។អ័ប្រាហាំ ៣:២២–២៣; យេរេមា ១:៤–៥; យ៉ូប ១៩:២៥–២៦; « ផែនការ​នៃ​សេចក្តីសង្គ្រោះ » នៅ​ក្នុង​ប្រធានបទ និង​សំណួរ )

    • យើង​ពិត​ជា​មិន​ត្រូវការ​ព្រះគម្ពីរ​មរមន​ទេ ដោយ​សារ​យើង​មាន​ព្រះគម្ពីរ​ប៊ីប​រួចហើយ ។អេសេគាល ៣៧:១៥–១៧; នីហ្វៃទី២ ២៩:៦–១០; « Book of Mormon » នៅក្នុង​Topics and Questions )

    បន្ទាប់​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​សេចក្តី​ថ្លែងការណ៍​ពិត ជំនួស​សេចក្តី​ថ្លែងការណ៍​មិន​ពិត​នីមួយៗ ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ប្រភព​អ្វី​ដែល​ពួកគេ​បាន​ងាក​ទៅ​រក និង​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ពី​ប្រភព​ទាំង​នោះ ។ សិស្ស​ក៏​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​ស្វែងរក​ចម្លើយ​របស់​ពួកគេ​ផង​ដែរ ។

    ដើម្បី​បញ្ចប់​ថ្នាក់ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម ។ អ្នក​ក៏​អាច​នឹង​ចង់​ចែកចាយ​បទពិសោធន៍ ឬ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅថ្ងៃនេះ​អំពី​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​មក​យើង​ដោយ​សេចក្តីស្រឡាញ់ ?