ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ៖ ទិដ្ឋភាព​ទូទៅ


« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ

ទិដ្ឋភាព​ទូទៅ

ការចូល​រួម​ក្នុង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​ជា​ផ្នែក​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ នោះ​សិស្ស​នឹង​រៀន​វគ្គ​បទគម្ពីរ​គន្លឹះ ក៏ដូចជារៀន និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផងដែរ ៖ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ហើយ​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។ គោលការណ៍​ទាំងនេះ​អាច​ជួយ​ពួកគេ​ដោះស្រាយ​សំណួរ ឬ​កង្វល់ ខណៈពេល​រក្សា​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ វា​អាចជា​ការល្អ​បំផុត​ក្នុង​ការបង្រៀន​មេរៀន​នេះ​នៅ​ដើមឆ្នាំ​សិក្សា ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ដឹង​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​ឆ្នាំ​មុនៗ​រួច​ទៅហើយ នោះ​អ្នក​អាច​ពិចារណា​រៀបចំ​កាលវិភាគ​មេរៀន​ទី ១៦១ ៖ « ការពង្រឹង​មូលដ្ឋានគ្រឹះ​ខាងវិញ្ញាណ​របស់អ្នក » នៅ​ពាក់កណ្តាល​ឆ្នាំ​សិក្សា ។ មេរៀន​នេះ​អាច​ប្រើ​ដើម្បី​រំឭក​សិស្ស​អំពី​គោលគំនិត​សំខាន់ៗ​ដែល​ទាក់​ទង​នឹង​ចំណេះចំណាន​ខាង​គោលលទ្ធិ នៅ​ពេល​ពួកគេ​បន្ត​ការ​សិក្សា​របស់​ពួកគេ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំខ្លួន​សម្រាប់​មេរៀន​នីមួយៗ ។

ការពង្រឹង​មូលដ្ឋានគ្រឹះ​ខាងវិញ្ញាណ​របស់អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគេ និង​ជួយ​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន ហេលេមិន ៥:១២ មុនពេល​មក​រៀន ។ សិស្ស​អាច​រកមើល​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ការ​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សាច់រឿង​នៅដើម​មេរៀន​នេះ

  • វីដេអូ ៖ « What Is Doctrinal Mastery? » ( ៣:៥៦ )

ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ការណែនាំ និង​វិវរណៈ​មកពី​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន « Recognizing the Promptings of the Holy Ghost » ពី​ផ្នែក « វិវរណៈ » នៃ​ប្រធានបទ និង សំណួរ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ នៅពេល​សិស្ស​អាន ពួកគេ​អាច​គិត​អំពី​សំណួរ​ដែល​ពួកគេ​មាន​អំពី​ការ​ទទួល​វិវរណៈ​ពី​ព្រះវរបិតាសួគ៌ ។ ពួកគេ​អាច​យក​សំណួរ​របស់​ពួកគេ​មក​ថ្នាក់រៀន ។ ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ក្នុង​ការ​ប្រើ​ប្រធានបទ និង​សំណួរ​សិស្ស​អាច​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៣ ហើយ​រកមើល​អ្វី​ដែល យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដើម្បី​ស្វែងរក និង​រៀបចំ​ទទួល​វិវរណៈ ។

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សំណួរ​ផ្ទាល់ខ្លួន​សម្រាប់​សិស្ស​ដើម្បី​ពិចារណា​ឆ្ពោះ​ទៅ​រក​ការ​ចាប់ផ្តើម​មេរៀន សំណួរ​អំពី​ទូរសព្ទ​ឆ្លាតវៃ​នៅ​ពាក់​កណ្តាល​មេរៀន

  • វត្ថុ​ដែល​ត្រូវ​បង្ហាញ ៖ ទូរសព្ទ​ឆ្លាតវៃ ឬ​រូបភាព​ទូរសព្ទ​ឆ្លាតវៃ

  • សម្ភារ ៖ រូបភាព​ទូរសព្ទ​ឆ្លាតវៃ​ពី សំណៅ​មេរៀន នៅក្នុង​មេរៀន​នេះ

  • វីដេអូ ៖ « Receiving Revelation » ( ៤:១៧ )

ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេលពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ៥–៧ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។ ពួកគេ​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា​សកម្មភាព​របស់​យើង​មាន​សារៈសំខាន់ នៅពេល​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ។

  • រូបភាព ៖ ស្ត្រី​នៅ​សារិបតា, ណាម៉ាន់, អេណុក

  • វីដេអូ ៖ « Act in Faith: The Stonemason » ( ៤:៥៧ )

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សេចក្តីណែនាំ​ដើម្បី​ផ្ដល់​ដំបូន្មាន​ដល់​សិស្ស អាច​ផ្តល់​ឲ្យ​នៅ​ក្នុង​ផ្នែក « សកម្មភាព​ដែល​បង្ហាញ​ពី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ » នៃ​មេរៀន​នេះ

ការពិនិត្យ​មើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិនិត្យមើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​មេរៀន​ដោយ​ប្រើ​វត្ថុ ឬ​មេរៀន​ស្រដៀងគ្នា​ដែល​អាច​បង្ហាញ​ពី​តម្លៃ​នៃ​ការ​មើលឃើញ​អ្វីៗ​ពី​ទស្សនៈ​ផ្សេង ។ ពួកគេ​អាច​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​នៅ​ពេល​ចាប់​ផ្តើម​ថ្នាក់ ។

  • រូបភាព ៖ វត្ថុ​ពីរ ដែល​ទាំង​ពីរ​ហាក់​ដូច​ជា​ពិត​តាម​ទស្សនៈ​ដែល​មាន​កម្រិត វត្ថុ​ពីរ​ដូច​គ្នា​ពី​ទស្សនៈ​ផ្សេងគ្នា​ដែល​បង្ហាញ​ថា​មួយ​គឺ​ពិត និង​មួយ​ទៀត​មិន​ពិត

  • សម្ភារ ៖ ក្រដាស​មួយ​សន្លឹក​សម្រាប់​សិស្ស​ម្នាក់ៗ

  • វីដេអូ ៖ « Examining Questions with an Eternal Perspective » ( ២:៥៦ )

ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ស្វែងរក​សេចក្ដី​ពិត​ពី​ប្រភព​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ​ដោយ​ក្ដីស្រឡាញ់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថាតើ​ប្រភព​ណា​ដែល​ពួក​គេ​ងាក​ទៅ​រក នៅពេល​ពួកគេ​មាន​សំណួរ​​ដូច​ខាង​ក្រោម ៖ កិច្ចការ​ផ្ទះ ចំណាប់​អារម្មណ៍ ឬ​ចំណង់​ចំណូល​ចិត្ត ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​មូលហេតុ​ដែល​ពួកគេ​ងាក​ទៅរក​ប្រភព​ដែល​ពួកគេ​រកឃើញ ។

  • រូបភាព ៖ រូបភាព​ក្លែងក្លាយ និង​រូបភាព​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​ការ​ចាប់ផ្តើម​មេរៀន ម៉ូសេ​កំពុង​ប្រឈម​មុខ​នឹង​សាតាំង

  • វីដេអូ ៖ « In Search of Truth » ( ៣:០៣ )

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សំណួរ​នៅ​ចុងបញ្ចប់​​ផ្នែក​នៃ​មេរៀន « ដឹង​រវាង​សេចក្តី​ពិត និង​កំហុស » សេចក្តីថ្លែងការណ៍​មិន​ពិត​ចំនួន​បី​នៅក្នុង​ផ្នែក « ការអនុវត្ត » នៃ​មេរៀន​នេះ

  • សម្ភារ ៖ ក្រដាស​តូច​មួយ​សម្រាប់​សិស្ស​ម្នាក់ៗ ធុង​មួយ​ដែល​សិស្ស​អាច​ដាក់​ក្រដាស​របស់​ពួកគេ