ថ្នាក់​សិក្ខាសាលា
ការពង្រឹង​មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ៖ សេចក្ដី​ណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ


« ការពង្រឹង​មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ៖ សេចក្ដី​ណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការពង្រឹង​មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ៖ សេចក្ដី​ណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ៖ មេរៀន​ទី ១៦១

ការពង្រឹង​មូលដ្ឋានគ្រឹះ​ខាងវិញ្ញាណ​របស់អ្នក

សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

Jesus is standing on a hill. You can see the sun in the background

របៀប​ដែល​យើង​ដោះស្រាយ​បញ្ហា​ប្រឈម សំណួរ និង​កង្វល់​នៅក្នុង​ជីវិត​របស់​យើង អាច​នាំ​យើង​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ឬ​ឆ្ងាយ​ពី​ទ្រង់ ។ ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្តល់​នូវ​ការណែនាំ​ដែល​អាច​ជួយ​យើង​ឆ្លើយតប​ទៅនឹង​កាលៈទេសៈ​បែប​នេះជាមួយ​នឹង​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ចំណេះចំណាន​ខាង​គោលលិទ្ធ​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន ហេលេមិន ៥:១២ មុនពេល​មក​រៀន ។ សិស្ស​អាច​រកមើល​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ការ​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការឆ្លើយតប​ទៅនឹង​ព័ត៌មាន​ពិបាកៗ

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ពិចារណា​គូរ​រូប​មនុស្ស​ចង្កឹះ​នៅ​លើ​ក្តារ​ខៀន ហើយ​ដាក់​ស្លាក​ថា អាណា និង វីរ៉ូនីកា ។ ប្រសិនបើ​ពួកគេ​ចង់ សិស្ស​អាច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ក្មេងស្រី​ម្នាក់ៗ ដូចជា​អ្វី​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ កន្លែង​ដែល​ពួកគេ​ធ្វើការ​ជាដើម ។ សូម​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មេរៀន​ផ្នែក​នេះ​ចំណាយ​ពេល ឬ​គ្របដណ្ដប់​លើ​សាច់រឿង​នោះ​ច្រើន​ពេក ។

សូម​ដាក់បង្ហាញ​សាច់​រឿង​ខាងក្រោម​នេះ ។ ( ចំណាំ ៖ សាច់រឿង​នេះ​បន្ត​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​មេរៀន ) ។

អាណា និង​វីរ៉ូនីកា គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​អ្នក​ទាំងពីរ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ តាំង​ពី​ចាប់​ផ្ដើម​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ពួកគេ​បាន​ឮ​ព័ត៌មាន និង​យោបល់​ជា​ច្រើន​អំពី​សាសនាចក្រ​ពី​ប្រភព​ផ្សេងៗ ។ ខណៈពេល​ដើរ​លេង​នៅ​យប់​មួយ អាណា​បាន​ចែកចាយ​ជាមួយ​វីរ៉ូនីកា នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​នាង​បាន​អាន​តាម​អនឡាញ​អំពី​សាសនាចក្រ ។ អាណា​បាន​និយាយ​ថា​អ្វី​ដែល​នាង​បាន​រក​ឃើញ​បានទាញយក​សេចក្តីជំនឿ​របស់​នាង ។ នាង​បានភ្ញាក់​ផ្អើល​ពេល​ឮ​វីរ៉ូនីកា និយាយ​ថា​នាង​ដឹង​រឿង​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បាន​ស្ងប់​ចិត្ត ។ អាណា​ចាប់អារម្មណ៍​លើ​របៀប​ដែល វីរ៉ូនីកា មាន​អារម្មណ៍​បែបនេះ ។

  • តើ​មាន​រឿង​វិជ្ជមាន​អ្វីខ្លះ​កើតឡើង​ក្នុង​សាច់រឿង​នេះ បើ​ទោះ​ជា​អាណា​មាន​ការព្រួយបារម្ភ​ក៏​ដោយ ?

សិស្ស​អាច​កត់សម្គាល់​ថា​វា​ជា​រឿង​វិជ្ជមាន​ដែល​អាណា​មាន​អារម្មណ៍​មិនទើសទាល់​ក្នុង​ការ​សួរ​សំណួរ​ដោយ​ស្មោះស ។ វា​ក៏​ជា​រឿងវិជ្ជមាន​ផងដែរ​ដែល​វីរ៉ូនីកា មាន​តួនាទី​ជួយ​អាណា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ថាតើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ដូច​អាណា​ដែរ​ឬ​ទេ ។ អ្នក​ក៏​អាច​សូម​ពួកគេ​ឲ្យ​គិត ថាតើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ដូច​វីរ៉ូនីកា ហើយ​មាន​មិត្ត​ម្នាក់​មក​រក​ពួកគេ​ដោយ​មាន​សំណួរ​ដែរឬទេ ។

នៅពេល​អ្នក​រៀន​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ថ្ងៃនេះ សូម​បើក​ចិត្ត​ចំពោះ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នឹង​បង្រៀន​អ្នក ។ ស្វែងរក​ដើម្បី​ដឹង​ពី​របៀប​ដែល​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​មិនបាន​រំពឹងទុក​ដោយសេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា ។

ការស្ថាបនា​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ

សូម​អាន​កថាខណ្ឌ​ពីរ​ដំបូង​នៅក្រោម « សេចក្តីណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២២ ) ។ រក​មើល​ថា​តើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មាន​គោលបំណង​ជួយ​យើង​ធ្វើ​អ្វីខ្លះ ។

  • តើ​អ្នក​នឹង​សង្ខេប​គោលបំណង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ដោយ​របៀបណា ?

    ក្នុង​ចំណោម​ចម្លើយ​ផ្សេង​ទៀត សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ចំណេះចំណាន​ខាង​គោលលទ្ធិ​ជួយ​យើង​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើងទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

    ប្រសិនបើ​មាន​ប្រយោជន៍ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម ។

  • តើ​ការស្ថាបនា​គ្រឹះ​របស់​អ្នក​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​ដូចម្ដេច​សម្រាប់​អ្នក ?

មុន​ពេល​សិស្ស​អាន​ខគម្ពីរ​ខាងក្រោម សូម​ពិចារណា​លើ​ការ​សរសេរ​នៅលើ​ក្ដារខៀន ថ្ម = ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន អេសាយ ២៨:១៦ ដោយ​រកមើល​របៀប​ដែល​ការស្ថាបនា​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្ដល់​ពរ​ដល់​យើង ។

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា « ត្រូវ​រួសរាន់​ឡើយ » ហើយ​ពន្យល់​ថា​ឃ្លា​នេះ​អាច​មាន​ន័យ​ថា « ត្រូវ​រង្គោះរង្គើ » ឬ « ភ័យ​ស្លន់ស្លោ » ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ការ​ដាក់​សេចក្តី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ទប់​យើង​ពី​ការ​រង្គោះរង្គើ ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្វែរ​គំនិត​របស់​ពួកគេ​ត្រឡប់​ទៅ​សាច់រឿង​នោះ​វិញ ។

  • តើ​មាន​រឿង​អ្វី​ខ្លះ​ដែល វីរ៉ូនីកា អាច​នឹង​ធ្វើ​ដើម្បី​ស្ថាបនា​សេចក្តីជំនឿ​របស់​នាង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មិន « ត្រូវ​រង្គោះរង្គើ » ដោយ​បញ្ហា​ប្រឈម ?

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​វា​នឹង​មាន​ប្រយោជន៍ នោះ​អ្នក​អាច​ឲ្យ​សិស្ស​សិក្សា យ៉ាកុប ៤:៦–១០ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​ធ្វើ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​លោក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​រង្គោះរង្គើ ។ អ្នក​អាច​រៀបរាប់​អ្វី​ដែល​សិស្ស​រកឃើញ​នៅ​លើ​ក្ដារខៀន​នៅ​ជិត​រូបភាព​របស់ វីរ៉ូនីកា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិពណ៌នា​អំពី​អ្វី​ដែល​សកម្មភាព​នីមួយៗ​អាច​នឹង​មាន​លក្ខណៈ​យ៉ាង​ណា​នៅក្នុង​ជីវិត​របស់ វីរ៉ូនីកា ។

លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​យល់​ពី​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ សូម​ចែកចាយ​ផ្នែក​បន្ទាប់​នៃ​សាច់រឿង​នេះ​ជា​ពាក្យសម្ដី​របស់​អ្នក​ផ្ទាល់ ។

វីរ៉ូនីកា បាន​ផ្អាក​មួយ​ភ្លែត ដោយ​ស្វែងរក​វិធី​ចែកចាយ​ជាមួយ​អាណា​នូវ​អ្វី​ដែល​បាន​ជួយ​នាង​ឲ្យ​រក្សា​ភាពស្មោះត្រង់ ។ នាង​ចង់​បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ប្រចាំ​របស់​នាង ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​នាង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ ដោយ​បានគិតពិចារណា​ពី​ទម្លាប់​នៃ​ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ​របស់​នាង ការ​អាន​ព្រះគម្ពីរ និង​ការ​ចូល​រួម​ក្នុង​ព្រះវិហារ និង​ថ្នាក់​សិក្ខាសាលា នោះ​នាង​បាន​ដឹង​ពី​ទិដ្ឋភាព​មួយ​ដែល​លេចធ្លោ ។

វីរ៉ូនីកា​បាន​និយាយ​ដោយ​ជឿជាក់​ថា ៖ « វា​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ » ។

អាណា​មើល​ទៅ​ស្រឡាំងកាំង ។ « គោលលទ្ធិ​អ្វី​ទៅ ? »

« ចំណេះចំណាន​ខាង​គោលលទ្ធិ ។ វា​ជា​អ្វី​មួយ​ដែល​យើង​ធ្វើ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ វា​បាន​ជួយ​ខ្ញុំ​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​សំណួរ និង​ស្ថានការណ៍​លំបាកៗ ខណៈ​ដែល​ការ​រក្សា​សេចក្តីជំនឿ​របស់​ខ្ញុំ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​សំខាន់​នៃ​ជីវិត​របស់ខ្ញុំ » ។ វីរ៉ូនីកា​បាន​រៀបរាប់​លម្អិត ។

ចំណាប់អារម្មណ៍​របស់​អាណា​បាន​បង្ហាញ​ឲ្យ​ឃើញ ។ « អ៊ីចឹង តើ​អ្វី​ទៅ​ជា​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ? »

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​រួច​ទៅ​ហើយ​អំពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ?

    ប្រសិនបើ​សិស្ស​របស់​អ្នក​មួយ​ចំនួន​មាន​បទពិសោធន៍​ក្នុង​ថ្នាក់​សិក្ខាសាលា​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​រួចហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​រួច​ហើយ ។

    ប្រសិនបើ​សិស្ស​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​ក្នុង​ការ​យល់​ដឹង​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ សូម​ពិចារណា​បង្ហាញ​វីដេអូ « What Is Doctrinal Mastery? » ( ៣:៥៦ ) ។

    3:56

    ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​រៀបចំ​សិស្ស​ជាគូៗ ហើយ​ចាត់​ឲ្យ​ពួកគេ​អាន​អំពី​លទ្ធផល​ទាំង​ពីរ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ផ្នែក « សេចក្តីណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​គិត​ថា​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អាណា​ស្ថាបនា​គ្រឹះ​របស់​នាងទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​រាយ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្ដារខៀន​នៅជិត​អាណា ។

ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ស្គាល់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ក្រោម « វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​វគ្គសិក្សា » នៅ​ក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

សូម​អាន​នៅ​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​ចំនួន ដោយ​ស្វែងរក​វគ្គបទគម្ពីរ​ដែល​អាច​ជួយ អាណា មិន​ឲ្យ​រង្គោះរង្គើ​ជំនឿ​របស់​នាង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

សិស្ស​អាច​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​នៅលើ​ក្ដារខៀន​ជុំវិញ​រូប​មនុស្ស​ចង្កឹះ​របស់​អាណា ។ អ្នក​អាច​ចង្អុល​ទៅ​សេចក្តី​យោង​មួយ​ចំនួន ហើយ​សូម​ឲ្យ​សិស្ស​ដែល​បាន​សរសេរ​វា​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​គិត​ថា​វា​នឹង​ជួយ​អាណា ។

សេចក្ដី​បញ្ចប់

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​អនុវត្ត​ការ​ពិពណ៌នា​អំពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដោយ​ឆ្លើយតប​ទៅ​នឹង​ការ​បំផុស​គំនិត​ដូច​ខាងក្រោម ។

សូម​ស្រមៃ​គិត​ថា​អ្នក​បាន​ឆ្លើយតប​នឹង​សំណួរ​របស់ អាណា ៖ « តើ​អ្វី​ទៅ​ជា​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ? » កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​ពី​អ្វី​ដែល​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​របៀប​ដែល​វា​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​នរណា​ម្នាក់​ដែល​អង្គុយ​ក្បែរ​ពួកគេ ឬ​ជាមួយ​ថ្នាក់ ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ផ្ដល់​ពរ​ដល់​ជីវិត​របស់​សិស្ស ដោយ​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​គ្រឹះ​ខាងវិញ្ញាណ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។