ថ្នាក់​សិក្ខាសាលា
ការកត់ចំណាំ​បទគម្ពីរ ៖ ការកែលម្អ​ការសិក្សា​របស់យើង​តាមរយៈ​ការគូសចំណាំ ការបន្ថែម​កំណត់​ចំណាំ និង​ការភ្ជាប់​នៃ​បទគម្ពីរ​របស់យើង


« ការកត់ចំណាំ​បទគម្ពីរ ៖ ការកែលម្អ​ការសិក្សា​របស់យើង​តាមរយៈ​ការគូសចំណាំ ការបន្ថែម​កំណត់​ចំណាំ និង​ការភ្ជាប់​នៃ​បទគម្ពីរ​របស់យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការកត់ចំណាំ​បទគម្ពីរ ៖ ការកែលម្អ​ការសិក្សា​របស់យើង​តាមរយៈ​ការគូសចំណាំ ការបន្ថែម​កំណត់​ចំណាំ និង​ការភ្ជាប់​នៃ​បទគម្ពីរ​របស់យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ មេរៀន​ទី ១៦៨

ការកត់ចំណាំ​បទគម្ពីរ

ការកែលម្អ​ការសិក្សា​របស់យើង​តាមរយៈ​ការគូសចំណាំ ការបន្ថែម​កំណត់​ចំណាំ និង​ការភ្ជាប់​នៃ​បទគម្ពីរ​របស់យើង

Girl studying and marking scriptures with help from a smartphone and lesson manual.

ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​អាច​ជួយ​យើង​អភិវឌ្ឍ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ការកត់ចំណាំ​បទគម្ពីរ​របស់​យើង ( ការគូសចំណាំ បន្ថែម​កំណត់ចំណាំ និង​ការភ្ជាប់ ) អាច​ជួយ​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​ពាក្យ​ដែល​យើង​សិក្សា ហើយ​ជា​លទ្ធផល មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​កត់ចំណាំ​បទគម្ពីរ​របស់​ពួកគេ​តាម​វិធី​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សួរ​មនុស្ស​ពីរបី​នាក់​នៅ​ក្នុង​គ្រួសារ វួដ ឬ​សាខា​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​មាន​ប្រយោជន៍​នៅពេល​គូសចំណាំ​បទគម្ពីរ ។ សិស្ស​គួរ​តែ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការចូល​ទៅកាន់​ព្រះគម្ពីរ

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ពិចារណា​ដាក់បង្ហាញ ឬ​គូរ​រូបភាព​យុវជន​ម្នាក់​ពី​សម័យ​ព្រះ​គម្ពីរ​សញ្ញាចាស់ ដូច​តទៅ​នេះ ។ សូម​ប្រាប់​សិស្ស​ថា នេះ​គឺជា​ក្មេង​វ័យ​ជំទង់​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ពី​ឆ្នាំ ៦០០ ម.​គ.ស. ឈ្មោះ​យ៉ាកុប ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​កំពុង​សម្ភាស​ជាមួយ​យ៉ាកុប ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ ឬ​ក្រុម​តូច​ពី​របៀប​ដែល​ពួកគេ​គិត​ថា​យ៉ាកុប​អាច​ឆ្លើយ​ទៅនឹង​សំណួរ​បី​ដូច​ខាងក្រោម ។

An illustration of a male character from the Book of Mormon dressed in a blue robe, yellow sash, and sandals.
  • តើ​ព្រះគម្ពីរ​ត្រូវ​បាន​បង្កើតឡើង​នៅ​សម័យ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀន​ចេញពី​ព្រះគម្ពីរ ?

  • តើ​អន្តរកម្ម​របស់​អ្នក​ជាមួយ​ព្រះគម្ពីរ​មាន​លក្ខណៈ​បែប​ណា​ដែរ ?

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​ចែកចាយ​ថា ព្រះគម្ពីរ​នៅក្នុង​ឆ្នាំ ៦០០ ម.គ.ស. ត្រូវ​បានឆ្លាក់​នៅលើ​បន្ទះ​ដែក និង​សរសេរ​លើ​បន្ទះ​ឈើ ឬ​អាច​នៅ​លើ​ក្រដាស ។ យ៉ាកុប​ទំនង​ជា​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​ព្រះគម្ពីរ ហើយ​ស្តាប់​នរណា​ម្នាក់​អាន​ព្រះគម្ពីរ​ទាំងនោះ ។ លោក​ក៏​ប្រហែលជា​បានស្តាប់​មនុស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានដឹង​ពី​ការចងចាំ​ផងដែរ ។

  • ប្រសិនបើ​យ៉ាកុប​ធ្វើ​ការសម្ភាស​អ្នក តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​ទាំងនេះ​ដោយ​របៀបណា ?

  • តើ​លោក​អាច​គិត​យ៉ាងណា​ចំពោះ​ការឆ្លើយតប​របស់​អ្នក ?

ដើម្បី​ជួយ​សិស្ស​គិត​អំពី​ឱកាស​ពិសេស​របស់​ពួកគេ​ដើម្បី​ចូល​ទៅកាន់​ព្រះគម្ពីរ សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

15:36
Portrait of Elder D. Todd Christofferson.  Photographed in March 2020.

សូម​ពិចារណា​អំពី​ទំហំ​នៃ​ពរជ័យ​របស់​យើង​ក្នុងការ​មាន​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ ៩០០ ទំព័រ​បន្ថែម​ទៀត​រួម​មាន ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ បន្ទាប់មក សូម​ពិចារណា​ថា​លើស​ពី​នេះ​ទៅ​ទៀត ប្រសាសន៍​របស់​ព្យាការី​ដែល​បាន​មាន​ប្រសាសន៍ ដូច​ដែលបាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅក្នុង​ស្ថានភាព​បែប​នេះ ដែល​ព្រះអម្ចាស់​ហៅថា​ព្រះគម្ពីរ ( សូមមើល គ&ស ៦៨:២–៤ ) ហូរ​ចូល​មក​កាន់​យើង​ស្ទើរតែ​ឥត​ឈប់ឈរ ។ … ខ្ញុំ​គិត​ថា ក្នុង​ប្រវត្តិសាស្ត្រ​មិន​ដែល​មាន​មនុស្ស​ណា​ម្នាក់​ទទួល​ពរ​ដោយ​ព្រះគម្ពីរ​ច្រើន​បែប​នេះ​ទេ ។ ហើយ​មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំង​​បុរស ស្ត្រី និង​កុមារ​គ្រប់រូប​អាចមាន និង​សិក្សា​ច្បាប់ចម្លង​ផ្ទាល់ខ្លួន​នៃ​អត្ថបទ​ដ៏​ពិសិដ្ឋទាំងនេះ ដែល​ភាគច្រើន​ជាភាសា​របស់​ពួកគាត់ ឬ​នាង​ផ្ទាល់ ។ តើ​កិច្ចការ​បែប​នេះ​ហាក់​មិន​គួរ​ឲ្យ​ជឿ​ដល់​កម្រិត​ណា​ចំពោះ … ពួកបរិសុទ្ធ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ ! ប្រាកដ​ណាស់ ជាមួយ​ពរជ័យ​នេះ ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​ប្រាប់​យើង​ថា សេចក្ដី​ត្រូវការ​របស់​យើង​ដើម្បី​ប្រើ​ព្រះគម្ពីរ​ឲ្យ​បាន​ញឹក​ញាប់​គឺ​ខ្លាំង​ជាង​ជំនាន់​ណាៗ​ទាំងអស់ ។ ( « The Blessing of Scripture » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៣៥ )

  • តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ?

  • តើ​អត្ថប្រយោជន៍​អ្វីខ្លះ​អាច​មកពី​ការ​មាន​បណ្ដុំ​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ?

    សូម​ពិចារណា​បង្ហាញ​បណ្ដុំ​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ។ ( ប្រសិន​បើ​អ្នក​មាន​ព្រះគម្ពីរ នោះ​អ្នក​អាច​យក​បណ្ដុំ​ព្រះគម្ពីរ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ដំបូង ) ។ អ្នក​អាច​ចែកចាយ​ជាមួយ​សិស្ស​ថាតើ​ការមាន​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​នៅក្នុង​ជីវិត​របស់​អ្នក មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អ្នក ។

    សូម​ចែកចាយ​ជាមួយ​សិស្ស​ថា ពរជ័យ​មួយ​នៃ​ការ​មាន​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​គឺ​សមត្ថភាព​ក្នុង​ការកត់ចំណាំ​វា ( គូសចំណាំ កត់ត្រា និង​ការភ្ជាប់​ខគម្ពីរ ) ។

  • តើ​អត្ថប្រយោជន៍​អ្វីខ្លះ​អាច​មក​ពី​ការកត់ចំណាំ​បទគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​វិធី​ដែល​ពួកគេ​អាច​ប្រើ​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់ពួកគេ​បាន​កាន់តែ​ប្រសើរ​នៅថ្ងៃនេះ តាមរយៈ​ជំនាញ​នៃ​ការកត់ចំណាំ ។

អ្នក​ប្រហែល​ជា​មិន​មាន​ពេល​ដើម្បី​បង្រៀន​ជំនាញ​កត់ចំណាំ​ទាំង​បី​នីមួយៗ​នោះ​ទេ ។ ជ្រើសរើស​មួយ( ទាំងឡាយ ) ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ផ្ដល់​ពរ​ដល់​សិស្ស​របស់​អ្នក​ច្រើន​បំផុត ។ ប្រសិនបើ​អ្នក​បង្រៀន​ជំនាញ​ច្រើន អ្នក​ប្រហែលជា​ចង់​បង្រៀន​ផ្នែក « កំណត់​និយមន័យ » និង « គំរូ » នៃ​ជំនាញ​នីមួយៗ​ជា​មុន​សិន បន្ទាប់មក​ឲ្យ​សិស្ស « អនុវត្ត » ជំនាញ​ក្នុង​ពេលតែ​មួយ ។

ពីមុន​ណែនាំ​ជំនាញ​ទាំងឡាយ សូម​ពិចារណា​ដាក់​បង្ហាញ ឬ​សរសេរ​ខ​ពេញលេញ​នៃ ម៉ូសេ ៧:១៨ ( ឬ​ខគម្ពីរ​ផ្សេង​ទៀត​ដែល​អ្នក​ជ្រើសរើស ) នៅលើ​ក្ដារខៀន ដើម្បី​ខគម្ពីរ​នោះ​អាច​គូសចំណាំ​តាម​វិធី​ផ្សេងៗ​គ្នា​នៅ​ទូទាំង​មេរៀន ។

ជំនាញ ៖ ការគូស​ចំណាំ​បទគម្ពីរ

កំណត់​និយមន័យ

ការគូសចំណាំ​បទគម្ពីរ​គឺជា​វិធី​មួយ​ដើម្បី​បញ្ជាក់​ពាក្យ ឃ្លា ឬ​ខគម្ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់ ឬ​មាន​ន័យ ។ ការណ៍​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​ខគម្ពីរ​នោះ​បង្រៀន ។ ការគូសចំណាំ​បទគម្ពីរ​ក៏​អាច​ជួយ​អ្នក​ឲ្យ​យក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ទៅ​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន ដែល​អាច​បើក​គំនិត និង​ដួងចិត្ត​របស់​អ្នក​ឲ្យ​យល់កាន់​តែ​ស៊ីជម្រៅ​អំពី​ព្រះយេស៊ូវគ្រីស្ទ ការបង្រៀន​របស់​ទ្រង់ និង​ពាក្យសម្ដី​របស់​ពួក​អ្នកបម្រើ​ទ្រង់ ។

គំរូ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​មក​ខាងមុខ​ក្ដារខៀន ដើម្បី​បង្ហាញ​ពី​វិធី​ផ្សេងៗ​ដែល​ពួកគេ​អាច​គូសចំណាំ ម៉ូសេ ៧:១៨ ដែល​បាន​ដាក់បង្ហាញ​នៅលើ​ក្ដារខៀន ។

  • តើ​មាន​វិធីខុសៗគ្នា​អ្វី​ខ្លះ​ដែល​មនុស្ស​បានគូសចំណាំ​បទគម្ពីរ​របស់​ពួកគេ ?

    ចម្លើយ​អាច​រួមមាន​ទាំង​ការគូស​ពណ៌​ចំណាំ​ខគម្ពីរ គូស​បន្ទាត់​ក្រោម​ឃ្លា ឬ​គូស​រង្វង់​ពាក្យ ។

    សូម​ពិចារណា​បង្ហាញ​វីដេអូ « A Marking System That Works for You » ( ១:៥៦ ) អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ពិភាក្សា​ពី​ការគូសចំណាំ​បទគម្ពីរ ។ បន្ទាប់​ពី​វីដេអូ​នេះ អ្នក​អាច​សុំ​ឲ្យ​សិស្ស​បន្ថែម​វិធី​បន្ថែម​ទៀត​ដើម្បី​គូសចំណាំ​បទគម្ពីរ​ដែល​មិនបាន​រៀបរាប់​ពីមុន ។

    1:58

    សម្រាប់​ខគម្ពីរ​ឌីជីថល សូម​ពិចារណា​បង្ហាញ​សិស្ស​ពី​របៀប​គូសចំណាំ​បទគម្ពីរ​របស់​ពួកគេ​ជា​ពណ៌​ផ្សេងៗ​គ្នា​ដោយ​ប្រើ​លក្ខណៈ​ពិសេស​នៃ​ការគូសពណ៌​ចំណាំ និង​ការគូស​បន្ទាត់​ក្រោម ។ លក្ខណៈពិសេស​ទាំងនេះ​អាច​ផ្តល់​នូវ​ភាពចម្រុះ​កាន់តែ​ច្រើន នូវ​របៀប​ដែល​សិស្ស​ធ្វើ​ឲ្យ​ការកត់ចំណាំ​របស់​ពួកគេ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ។ សម្រាប់​ជំនួយ​ជាមួយ​កិច្ចការ​នេះ សូម​ចុច​លើ​ចុច​បី​នៅ​ជ្រុង​ខាងស្តាំ​ផ្នែកខាងលើ​នៃ​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ បន្ទាប់មក​ចុច « Help » ។ នៅ​ទីនោះ អ្នក​នឹង​ឃើញ​វីដេអូ​មួយ​ដែល​មាន​ចំណង​ជើង​ថា « Highlighting a passage​ » ។

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​អ្នក​សម្រេច​ចិត្ត​គូសចំណាំ​អ្វីមួយ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ?

អនុវត្ត

រូបតំណាង​ថ្នាក់​សិក្ខាសាលា របៀប​មួយ​ដើម្បី​ជួយ​សិស្ស​អនុវត្ត​គឺ​ផ្ដល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​សំណៅ​មេរៀន « អនុវត្ត​ការកត់ចំណាំ​បទគម្ពីរ » ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ប្រើ​ព្រះគម្ពីរ​ជា​ក្រដាស នោះ​ជំនួស​ឲ្យ​ការប្រើ​សំណៅ​មេរៀន អ្នក​អាច​ចម្លង​ទំព័រ​នៃ​ព្រះគម្ពីរ​ដែល​រួមបញ្ចូល ទំនុក​ដំកើង ១១៦:១–៩ សម្រាប់​សិស្ស​អនុវត្ត ។ ការផ្តល់​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំងនេះ​អនុញ្ញាត​ឲ្យ​សិស្ស​សាកល្បង​វិធីសាស្រ្ត​ផ្សេង​គ្នា​នៃ​ការគូសចំណាំ ដើម្បី​មើល​ពី​របៀប​ដែល​ពួកគេ​ប្រហែលជា​ចង់ ឬ​មិន​ចង់​គូសចំណាំ​លើ​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សិស្ស​អាច​អាន​ខគម្ពីរ​បួន​ដំបូង​ពី​សំណៅ​មេរៀន ( ទំនុក​ដំកើង ១១៦:១–៤ ) ដោយ​ប្រើ​វិធីសាស្រ្ត​គូសចំណាំ និង​ខគម្ពីរ​ប្រាំ​ចុងក្រោយ ( ទំនុកដំកើង ១១៦:៥–៩ ) ដោយ​ប្រើ​វិធីសាស្រ្ត​គូសចំណាំ​ផ្សេង ។ ប្រសិនបើ​សិស្ស​កំពុង​ប្រើ​ព្រះគម្ពីរ​អេឡិចត្រូនិក នោះ​ពួកគេ​អាច​អាន និង​គូសចំណាំ​ខគម្ពីរ​ដូចគ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​ដោយ​ប្រើ​វិធីសាស្រ្ត​ផ្សេង​គ្នា ។ អ្នក​អាច​បង្ហាញ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​អាច​លុប​ការគូសចំណាំ​ជា​ឌីជីថល​របស់​ពួកគេ ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​ដូច្នេះ​បន្ទាប់ពី​ការអនុវត្ត ។

ជំនាញ ៖ ការកត់ត្រា

កំណត់​និយមន័យ

ប្រភេទ​មួយ​ទៀត​នៃ​ការកត់ចំណាំ​គឺជា​ការកត់ត្រា ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​ខាងក្រោម​អំពី​របៀប និង​មូលហេតុ​យើង​កត់ត្រា ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ការសរសេរ​នូវ​អ្វី​ដែល​យើង​រៀន គិត និង​មាន​អារម្មណ៍​ពេល​ដែល​យើង​សិក្សា​បទគម្ពីរ គឺជា​ទម្រង់​មួយទៀត​នៃ​ការជញ្ជឹងគិត ហើយ​ជា​ការអញ្ជើញ​ដ៏​មាន​ឥទ្ធិពល​មួយ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្ដ​ប្រទាន​ការណែនាំ ។ ( « Because We Have Them before Our Eyes » New Era ខែមេសា ឆ្នាំ២០០៦ ទំព័រ ៦–៧ )

គំរូ

  • តើ​មាន​របៀប​ផ្សេង​គ្នា​អ្វីខ្លះ​ដែល​យើង​អាច​សរសេរ​អ្វី​ដែល​យើង​រៀន គិត ឬ​មាន​អារម្មណ៍​ជា​ផ្នែក​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​យើង ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកគេ​អាច​សរសេរ​នៅ​រឹមទំព័រ​នៃ​បទគម្ពីរ​របស់​ពួកគេ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ឬ​ក្នុង​កំណត់ចំណាំ​អេឡិចត្រូនិក ។

ដោយ​ប្រើ​ខគម្ពីរ​នៅលើ​ក្ដារខៀន សូម​បង្ហាញ​ពី​របៀប​ដែល​សិស្ស​អាច​សរសេរ​កំណត់ចំណាំ​នៅ​រឹមទំព័រ​នៃ​បទគម្ពីរ​របស់​ពួកគេ ។ សូម​ពិចារណា​បង្ហាញ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​អ្នក​បាន​កត់ត្រា​នៅ​ក្នុង​បទគម្ពីរ​ផ្ទាល់​ខ្លួន ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ អ្នក​ក៏​អាច​បង្ហាញ​ពី​របៀប​កត់ចំណាំ​ជា​អេឡិចត្រូនិក​ដោយ​ប្រើ​មុខងារ​កំណត់ចំណាំ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ( សូម​មើល « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក « Help » ) ។

អនុវត្ត

ប្រសិនបើ​អ្នក​បានប្រើ​សំណៅ​មេរៀន​ពីមុន សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​អ្វី​ដែល​ពួកគេ​បានគូសចំណាំ ទំនុក​ដំកើង ១១៦ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​រឹមទំព័រ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន គិត ឬ​មាន​អារម្មណ៍​នៅពេល​ពួកគេ​សិក្សា ។ ប្រសិនបើ​សិស្ស​កំពុង​ប្រើ​ព្រះគម្ពីរ​ឌីជីថល ពួកគេ​អាច​បន្ថែម​កំណត់​ចំណាំ​មួយ​ក្នុង​ចំណោម​ការគូសចំណាំ​របស់​ពួកគេ​ពី​ខគម្ពីរ​ដូចគ្នា ។

ប្រសិនបើ​មាន​ពេលវេលា​គ្រប់គ្រាន់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ឬ​ជា​ក្រុម​តូចៗ ។

ជំនាញ ៖ ការភ្ជាប់​ខគម្ពីរ

កំណត់​និយមន័យ

ដោយសារ​បទគម្ពីរ​អាច​បន្ថែម​ការយល់ដឹង ឬ​ការគាំទ្រ​ដល់​បទគម្ពីរ​ផ្សេង​ទៀត នោះ​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការធ្វើ​សេចក្ដីយោង​បទគម្ពីរ ឬ​ភ្ជាប់​បទគម្ពីរ​ទាំងនោះ​ជាមួយ​គ្នា ។ វិធី​មួយ​ដែល​ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន​គឺ​ដោយ​ការសរសេរ​បទគម្ពីរ​មួយ​នៅ​រឹម​ទំព័រ​នៃ​បទគម្ពីរ​មួយ​ទៀត ។ អ្នក​ក៏​អាច​ប្រើ​មុខងារ « តំណភ្ជាប់ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​ផងដែរ ។

គំរូ

សូម​យោងទៅ​បទគម្ពីរ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​បទគម្ពីរ​ខាងក្រោម​ជា​សេចក្តីយោង​បទគម្ពីរ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ខគម្ពីរ​ផ្សេង​ដើម្បី​ដាក់​នៅលើ​ក្ដារខៀន សូម​ស្វែងរក​ខគម្ពីរ​ដែល​សមរម្យ​ដើម្បី​ភ្ជាប់​ទៅ​នឹង​វា ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៧:២១ ហើយ​រកមើល​ពី​របៀប​ដែល​ខគម្ពីរ​នេះ​ទាក់ទង​ទៅនឹង ម៉ូសេ ៧:១៨ ។

  • ហេតុអ្វី​បាន​ជា​វា​អាច​មាន​ប្រយោជន៍​ដើម្បី​ភ្ជាប់​ខគម្ពីរ​ទាំងពីរ​នេះ​ទៅ​គ្នាទៅវិញ​ទៅមក ?

សរសេរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៧:២១ នៅ​ជាប់​នឹង​ខគម្ពីរ​នៅលើ​ក្តារខៀន ដូចជា​វា​ត្រូវ​បានសរសេរ​នៅក្នុង​រឹម​ទំព័រ​នៃ​ខគម្ពីរ​នេះ​ដែរ ។ សម្រាប់​ព្រះគម្ពីរ​ជា​ឌីជីថល សូម​បង្ហាញ​សិស្ស​ពី​របៀប​ភ្ជាប់​ខគម្ពីរ​ដោយ​ប្រើ​មុខងារ « តំណភ្ជាប់ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ( សូម​មើល « ភ្ជាប់​ខ្លឹមសារ​ដែល​ទាក់ទង » នៅក្នុង​ផ្នែក « Help » ) ។

អនុវត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​យោង​ម្ដងទៀត​ទៅ​កាន់​សំណៅ​មេរៀន ។ សម្រាប់​ការអនុវត្ត​នេះ សូម​ពិចារណា​ដាក់​សិស្ស​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​បទគម្ពីរ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​អ្វី​ដែល​ពួកគេ​បាន​គូសចំណាំ​នៅលើ​ក្រដាស​របស់ពួកគេ ។ នៅពេល​ពួកគេ​រកឃើញ​ឧទាហរណ៍ សិស្ស​អាច​ចែកចាយ​វា​ជាមួយ​ក្រុម​របស់​ពួកគេ ហើយ​អាន​វា​ជាមួយគ្នា ។ បន្ទាប់មក សិស្ស​អាច​បន្ថែម​សេចក្តីយោង​បទគម្ពីរ​នៅ​ក្នុង​រឹមទំព័រ​ក្រដាស ឬ​បន្ថែម​តំណភ្ជាប់​ដោយ​ប្រើ​មុខងារ​តំណភ្ជាប់​ក្នុង​ព្រះគម្ពីរ​ជា​ឌីជីថល​របស់​ពួកគេ ។

សេចក្ដី​បញ្ចប់

សូម​ពិចារណា​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​ការអនុវត្ត​ជំនាញ​ការកត់ចំណាំ​ទាំងនេះ ។ អ្នក​អាច​នឹង​សួរ​សំណូរ​ពួកគេ​​ដូចជា​សំណួរ​ពីរ​ខាងក្រោម ។ បង្ហាញ​ការដឹងគុណ​ចំពោះ​ការឆ្លើយតប​របស់​សិស្ស ។

  • តើ​ការកត់ចំណាំ​បទគម្ពីរ​របស់​អ្នក​បានជួយ​អ្នក​ចូល​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ការយល់​ដឹង ឬ​ជំនាញ​អ្វី​ដែល​អ្នក​ទទួល​បាន​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​គ្រប់គ្រង​កាន់តែ​មាន​ន័យ​ជាមួយ​នឹង​បទគម្ពីរ ?

អ្នក​អាច​នឹង​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ការ​កត់ចំណាំ​បទគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក​គឺជា​ពរជ័យ​ដល់​ជីវិត​របស់អ្នក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ខិតខំ​ទទួល​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការអនុវត្ត​ការកត់ចំណាំ​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​ប្រើប្រាស់​ជំនាញ​នៃ​ការកត់ចំណាំ និង​ជ្រើសរើស​ជំនាញ​ដែល​ពួកគេ​បានរៀន ហើយ​សាកល្បង​វា​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។