ថ្នាក់​សិក្ខាសាលា
ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ ទិដ្ឋភាព​ទូទៅ


« ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ម៉ូសេ ១; អ័ប្រាហាំ ៣

ម៉ូសេ ១; អ័ប្រាហាំ ៣

ទិដ្ឋភាព​ទូទៅ

ម៉ូសេ ១ និង អ័ប្រាហាំ ៣ រៀបរាប់​ឡើងវិញ​ពី​បទពិសោធន៍​របស់​ពួក​ព្យាការី​ជាមួយ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​បង្ហាញ​អ័ប្រាហាំ​ថា ក្នុង​ជីវិត​មុន​ផែនដី ទ្រង់​បាន​ហៅ​អ្នក​ត្រួតត្រា​ទាំងឡាយ​ឲ្យ​ជួយ​យើង ។ ព្រះអម្ចាស់​បាន​បង្រៀន​ម៉ូសេ​ថា ទ្រង់​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ ហើយ​ថា « កិច្ចការ​និង​សិរីល្អ​របស់​ព្រះអម្ចាស់ គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ម៉ូសេ​ក៏​យក​ឈ្នះ​លើ​ការល្បួង​របស់​សាតាំង​ផងដែរ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា បង្កើត​បរិយាកាស​ដែល​មាន​សុវត្ថិភាព​មួយ​ដែល​មនុស្ស​ទាំងអស់​​គោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មានតម្លៃ ។ ការចែកចាយ​ការសរសើរ​ដោយ​ស្មោះស និង​ការលើក​សរសើរ​ដល់​ការរួមចំណែក​របស់​សិស្ស​នៅក្នុង​ថ្នាក់ អាច​បង្កើន​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការចូលរួម​ក្នុង​មេរៀន ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល « ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​រកបាន​នៅក្នុង​មេរៀន « អ័ប្រាហាំ ៣ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អ័ប្រាហាំ ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ការដឹង​អំពី​ជីវិត​មុន​ផែនដី​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌​អាច​ជួយ​ពួកគេ​បាន ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​មិត្ត ឬ​សមាជិក​គ្រួសារ​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ជីវិត​មុន​ផែនដី និង​របៀប​ដែល​ការដឹង​អំពី​ជីវិត​មុន​ផែនដី​អាច​ជួយ​ពួកគេ​បាន ។

ម៉ូសេ ១:១–១១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា ពួកគេ​ជា​បុត្រ​របស់​ព្រះ ហើយ​ទ្រង់​មាន​កិច្ចការ​សម្រាប់​ពួកគេ​ធ្វើ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត ឬ​សរសេរ​អ្វី​ដែល​ពួកគេ​ជឿ​ថា ជា​គោលបំណង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • រូបភាព ៖ ឧទាហរណ៍ រូបភាព​របស់​ម៉ូសេ​ដែល​កំពុង​ញែក​ទឹក​សមុទ្រ​ក្រហម ។

  • វីដេអូ ៖ « I Am a Son of God » ( ៦:៣០ ) ពី​នាទី​ទី ០:០០ ដល់ ២:៤៩ « យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ( ១០:២៥ ) ពី​នាទី​ទី ០:១៨ ដល់ ១:១២ ។

ម៉ូសេ ១:១២–២៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទទួលបាន​កម្លាំង​ពី​ព្រះ​ក្នុងការ​យក​ឈ្នះ​លើ​ការល្បួង​របស់​ពួកគេ​ផ្ទាល់ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ការល្បួង​មួយ​ដែល​ពួកគេ​ប្រឈមមុខ​ដោយផ្ទាល់ ហើយ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​រៀន​ពី​របៀប​យក​ឈ្នះ​ការល្បួង​នោះ ។

  • វីដេអូ ៖ « I Am a Son of God » ( ៦:៣០ ) ពី​នាទី​ទី ២:៥០ ដល់ ៦:៣០ ។

ម៉ូសេ ១:២៧–៤២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ដឹងគុណ​ចំពោះ​ព្រះវរបិតាសួគ៌ និង​កិច្ចការ​របស់​ទ្រង់​ក្នុងការ​នាំមក​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​បុត្រាបុត្រី​ទ្រង់​ទាំងអស់ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​អំពី​ភាពធំធេង​នៃ​ការបង្កបង្កើត​របស់​ព្រះវរបិតាសួគ៌ និង​ក្ដីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​ពួកគេ​ម្នាក់ៗ ។ វិធី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បែបនេះ​បាន គឺ​ការសម្លឹង​មើល​មេឃ​នា​រាត្រី​ដ៏​ស្រឡះ​មួយ ហើយ​គិត​អំពី​អារម្មណ៍​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ពួកគេ ក្នុង​ចំណោម​ផ្កាយ ភព និង​កាឡាក់ស៊ី​ជាច្រើន​ដែល​ទ្រង់​បាន​បង្កើត ។

  • មេរៀន​ដែល​ប្រើ​វត្ថុ ៖ ធុង​ខ្សាច់​តូច​មួយ និង​ធុង​ទឹក​តូច​មួយ ឬ​រូបភាព​ដីខ្សាច់ ។

  • វីដេអូ ៖ « នេះ​ហើយ​ជា​កិច្ចការ និង​សិរី​ល្អ​របស់​យើង » ( ១៧:១១ ) ពី​នាទី​ទី ០:៥៣ ដល់ ១:៣១; « You Matter to Him » ( ១៩:៣០ ) ពី​នាទី​ទី ៣:៥៦ ដល់ ៤:៤៦ ។