ថ្នាក់​សិក្ខាសាលា
អ័ប្រាហាំ ៣ ៖ ជីវិត​មុន​ផែនដី


« អ័ប្រាហាំ ៣ ៖ ជីវិត​មុន​ផែនដី » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« អ័ប្រាហាំ ៣ ៖ ជីវិត​មុន​ផែនដី » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀនទី ៣

អ័ប្រាហាំ ៣

ជីវិត​មុន​ផែនដី

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី​នេះ

ក្នុង​ការនិមិត្ត​មួយ ព្រះយេហូវ៉ា​បាន​បង្ហាញ អ័ប្រាហាំ នូវ​កិច្ចការ និង​ការបង្កបង្កើត​របស់​ទ្រង់ ។ ទ្រង់​ក៏​បាន​បង្ហាញ អ័ប្រាហាំ អំពី​ជីវិត​មុន​ផែនដី រួមទាំង​វិញ្ញាណ​ដែល​មាន​ត្រកូល​ខ្ពស់ និង​ធំៗ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អ្នកដឹកនាំ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ចំណេះដឹង​អំពី​ជីវិត​មុន​ផែនដី​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ​បាន ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​មិត្ត ឬ​សមាជិក​គ្រួសារ​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ជីវិត​មុន​ផែនដី និង​របៀប​ដែល​ការដឹង​អំពី​ជីវិត​មុន​ផែនដី​អាច​ជួយ​ពួកគេ​បាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​អាយុ​ប៉ុន្មាន​ហើយ ?

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​អំពី​អាយុ​របស់​ពួកគេ ។

សូម​ចង្អុល​បង្ហាញ​ថា អាយុ​ដែល​ពួកគេ​បានចែកចាយ គឺជា​រយៈពេល​ដែល​ពួកគេ​មាន​នៅក្នុង​រូបកាយ​របស់​ពួកគេ ក្នុង​ជីវិត​របស់​ពួកគេ ។ វិញ្ញាណ​របស់​យើង​មាន​អាយុកាល​យូរជាង​រូបកាយ​របស់​យើង​ទៅ​ទៀត ។ មុន​ចាប់​កំណើត យើង​បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវ​គ្រីស្ទ ។ យើង​ហៅ​ការណ៍​នេះ​ថា ជីវិត​មុន​ផែនដី ។

សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ ចំពោះ​សំណួរ​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ជីវិត​មុន​ផែនដី ?

  • តើ​ចំណេះដឹង​អំពី​ជីវិត​មុន​ផែនដី​អាច​ជួយ​អ្នក​បាន​ដោយ​របៀប​ណា ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ថែម​ចម្លើយ​របស់​ពួកគេ នៅពេល​ពួកគេ​បន្ត​មេរៀន​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រៀន​ពី​របៀប​ដែល​ចំណេះដឹង​អំពី​ជីវិត​មុន​ផែនដី​អាច​ជួយ​ពួកគេ​បាន ។

អ្វី​ដែល​យើង​រៀន​ពី​អ័ប្រាហាំ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹង​ថា គម្ពីរ​អ័ប្រាហាំ​បាន​មក​ពី​ណា នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង ឬ​ចែកចាយ​ដូច​ខាងក្រោម​នេះ​ខ្លះៗ​តាម​ពាក្យសម្តី​របស់​អ្នក​ផ្ទាល់ ។

អ័ប្រាហាំ បាន​កត់ត្រា​បទពិសោធន៍​មួយ​ដែល​អាច​ជួយ​យើង​យល់​បន្ថែមទៀត​អំពី​ជីវិត​មុន​ផែនដី ។ អ័ប្រាហាំ​បាន​កើត​ប្រហែល​ជា ២,០០០ ឆ្នាំ មុន​ការចាប់កំណើត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ លោក​បាន​កត់ត្រា​សេចក្ដីលម្អិត​មួយ​ចំនួន​នៃ​ជីវិត​របស់​លោក រួមនឹង​ការនិមិត្ត​ដែល​លោក​បាន​ទទួល​ពី​ព្រះ ដែល​អាច​រក​បាន​នៅក្នុង​គម្ពីរ​អ័ប្រាហាំ ។ កំណត់​ត្រា​ដ៏​ពិសិដ្ឋ​នេះ មាន​ដើម​កំណើត​មក​ពី​រមូរ​ស្លឹក​ប៉ប្រក់ ដែល​បាន​រក​ឃើញ​នៅ​ប្រទេស​អេស៊ីព្ទ ហើយ​សមាជិក​សាសនាចក្រ​ក៏​បាន​ទិញ​យក ។ បន្ទាប់មក កំណត់ត្រា​នេះ​ត្រូវ​បាន​បង្ហាញ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ តាមរយៈ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។

សូម​អាន អ័ប្រាហាំ ៣:១១–១២, ២១ ដើម្បី​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អ័ប្រាហាំ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ពី​ក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអម្ចាស់ ?

    នៅពេល​ដែល​សិស្ស​ចែកចាយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចង្អុល​បង្ហាញ​ឃ្លា ឬ​ខគម្ពីរ​ដែល​ពួក​គេ​ទទួល​បាន​ការយល់ដឹង​ដើម្បី​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាច​គូសចំណាំ​ឃ្លា ឬ​ខគម្ពីរ​ទាំងនោះ ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ ។

  • តើ​ការយល់ដឹង​អំពី​សេចក្តីពិត​ទាំងនេះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​មាន​ឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្តេច​ឥឡូវ​នេះ ?

  • តើ​អ្នក​បាន​ធ្វើ​ជា​សាក្សី ឬ​ដកពិសោធន៍​នូវ​សេចក្តីពិត​ទាំងនេះ​អំពី​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ជីវិត​មុន​ផែនដី​របស់​យើង

បន្ទាប់ពី​បាន​ដឹង​អំពី​ភាពអស្ចារ្យ​នៃ​ជីវិត​មុន​ផែនដី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូមមើល អ័ប្រាហាំ ៣:១៦–២១ ) អ័ប្រាហាំ​ក៏​បាន​ដឹង​អំពី​ជីវិត​មុន​ផែនដី​របស់​យើង​ផងដែរ ។ មុន​នឹង​អាន​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​អ័ប្រាហាំ សូម​ស្រមៃ​មើល​ថា​តើ​វា​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​អ្នក​អាច​មើល​ជីវិត​មុន​ផែនដី​របស់​អ្នក ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ ។ សូម​ពិចារណា​ពី​របៀប​ដែល​វា​អាច​ជះ​ឥទ្ធិពល​លើ​រូប​អ្នក ។

សូម​ទុក​ពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​ស្រមៃ​មើល​អំពី​ឥទ្ធិពល​នៃ​ការត្រួត​ពិនិត្យមើល​ខ្លួនឯង​នៅក្នុង​ស្ថានភាព​ជីវិត​មុន​ផែនដី​របស់​ពួកគេ ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អ័ប្រាហាំ ៣:២២–២៣ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន អ័ប្រាហាំ ៣:២២–២៣ ដោយ​ស្វែងរក​អ្វី​ដែល​អ័ប្រាហាំ​បាន​រៀន​នៅ​ក្នុង​ការនិមិត្ត​របស់​លោក​អំពី​ជីវិត​មុនជីវិត​លើ​ផែនដីនេះ ។ វា​អាច​នឹង​មាន​ប្រយោជន៍ ក្នុង​ការដឹង​ថា « បញ្ញា​ទាំងឡាយ » នៅក្នុង​ខគម្ពីរ​ទាំងនេះ​សំដៅ​ដល់​វិញ្ញាណ​នៅ​ជីវិត​មុន​ផែនដី ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​អ័ប្រាហាំ​អាច​បាន​ដឹង ឬ​យល់​ច្បាស់​ជាង​មុន​ដោយសារតែ​បទ​ពិសោធន៍​នេះ ?

    សូម​សរសេរ​សេចក្តីពិត​ផ្សេងៗ​ដែល​សិស្ស​ចែកចាយ​នៅលើ​ក្ដារខៀន ។ ប្រសិនបើ​សិស្ស​មិន​លើកឡើង​ទេ សូម​បន្ថែម​ចំណុច​ខាងក្រោម​នេះ ៖ ព្រះ​បាន​ជ្រើសរើស​កូន​វិញ្ញាណ​ដែល​មាន​ត្រកូល​ខ្ពស់ និង​ធំៗ​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​អ្នកត្រួតត្រា មុនពេល​ពួកគេ​កើត​មក ។ ការណ៍​នេះ​ត្រូវ​បាន​ហៅ​ជា​ញឹកញាប់​ថា ការ​តែងតាំង​ទុកជាមុន ។

  • តើ​អ្នក​គិត​ថា និយមន័យ​របស់​ពិភពលោក​នៃ​ពាក្យ « អ្នក​ដែល​មាន​ត្រកូល​ខ្ពស់ និង​ធំៗ » នឹង​ខុស​ពី​និយមន័យ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

តើ​យើង​ជា​ផ្នែក​មួយ​នៃ​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់ និង​ធំៗ​ដែរ​ឬ​ទេ ?

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​អំពី​របៀប​មួយ​ដែល​សេចក្តីពិត​ត្រូវ​បាន​បង្រៀន​នៅក្នុង អ័ប្រាហាំ ៣ អនុវត្ត​ចំពោះ​អ្នក ។

ប្រធាន រ័សុល អិម ណិលសុន⁠

ព្រះវរបិតា​សួគ៌របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុតជាច្រើន—ប្រហែលជា​ខ្ញុំ​អាច​និយាយ​ថា​ជា​ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ ជា​វីរបុរស​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺ​ជា​ប្អូនៗ ! … ប្អូនៗ​គឺ​ជា​មនុស្ស​ល្អបំផុត​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​មក​កាន់​លោកិយ​នេះ ។ ប្អូនៗ​មាន​សមត្ថភាព​ដើម្បី​កាន់តែ​ឆ្លាត និង​កាន់តែ​ឈ្លាសវៃ ហើយ​មាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​ជាង​ជំនាន់មុនៗ ! ( « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] ទំព័រ ៨, ១៦ )

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​បទគម្ពីរ​របស់​ពួកគេ​តាម​របៀប​ដែល​នឹង​ជួយ​ពួកគេ​ចងចាំ​នូវ​អ្វី​ដែល​ប្រធាន ណិលសុន បាន​បង្រៀន ។ បន្ទាប់ពី ខទី ២២ ពួកគេ​អាច​នឹង​សរសេរ​ឃ្លា « រួម​ទាំង​ខ្ញុំ » ឬ​ពួកគេ​អាច​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅ​ខាងលើ​ឈ្មោះ​របស់​អ័ប្រាហាំ នៅក្នុង ខទី ២៣ ឬ​ពួកគេ​ប្រហែល​ជា​អាច​ភ្ជាប់ អ័ប្រាហាំ ៣:២២–២៣ ជាមួយ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ខាងលើ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

ប្រសិនបើ​មាន​ប្រយោជន៍ សូម​ផ្តល់​ពេល​ខ្លះ​ដល់​សិស្ស​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ជីវិត​មុន​ផែនដី ។ ពួកគេ​អាច​សិក្សា « ជីវិត​មុន​ផែនដី » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ឬ​Topical Guide ។ ឬ​សិស្ស​អាច​បង្កើត​ខ្សែ​ច្រវាក់​បទគម្ពីរ ដោយ​ភ្ជាប់​ខគម្ពីរ​អំពី​ជីវិត​មុន​ផែនដី​ដូចជា យេរេមា ១:៤–៥; អាលម៉ា ១៣:៣–៤ និង​គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨:៥៥–៥៦ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

សូម​ធ្វើ​ដូច​ខាងក្រោម​ជា​ក្រុម​តូចៗ រួច​បង្ហាញ​គំនិត​ខ្លះៗ​របស់​ពួកគេ​ដល់​ថ្នាក់​ទាំងមូល ។

សូម​ស្រមៃ​ថា មាន​នរណា​ម្នាក់​ក្នុង​ថ្នាក់​របស់​អ្នក​មិន​ប្រាកដ​ទេ​ថា​តើ អ័ប្រាហាំ ៣:២២–២៣ អនុវត្ត​ចំពោះ​ពួកគេ​ដោយ​របៀប​ណា ។

រៀបចំ​ដូច​ខាងក្រោម ៖

  • សេចក្ដី​សង្ខេប​អំពី​អ្វី​ដែល អ័ប្រាហាំ ៣:២២–២៣ និង​ប្រធាន ណិលសុន បាន​បង្រៀន ។

  • គំនិត​សម្រាប់​របៀប​ដែល​អ្នក ឬ​យុវវ័យ​ផ្សេងទៀត​អាច​ជះ​ឥទ្ធិពល​ដល់​អ្នកដទៃ​សម្រាប់​ការល្អ ឬ​នាំ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • អ្នក​មាន​អារម្មណ៍ថា ការយល់ដឹង​របស់​អ្នក​អំពី​ជីវិត​មុន​ផែនដី​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ។

រូបតំណាង​ការបំពាក់បំប៉ន​សិក្ខាសាលានៅពេល​សិស្ស​ចែកចាយ សូម​រកមើល​របៀប​ដែល​សមរម្យ​ដើម្បី​បញ្ជាក់​ថា ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ពួកគេ​មក​ទីនេះ​នៅ​ពេល​នេះ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ចូល​មក​កាន់​តែ​ជិត​ទ្រង់ ។ ផងដែរ សូម​ថ្លែង​ពាក្យ​គួរសម និង​ការសរសើរ​ចំពោះ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ចូលរួម ។ ការធ្វើ​បែបនេះ​ជួយ​សិស្ស​ឲ្យ​ដឹង​ថា អ្នក​ឲ្យ​តម្លៃ​លើ​ការរួមចំណែក​របស់​ពួកគេ ។ ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​អាច​ជួយ​បង្កើន​ការ​ជំរុញ​ទឹកចិត្ត​របស់​ពួកគេ ក្នុង​ការចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​ថ្នាក់រៀន​ម្តងទៀត ។

សម្រាប់​ការបំពាក់បំប៉ន​បន្ថែម សូម​មើល « បង្កើត​បរិយាកាស​មួយ ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​ការគោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។

សូម​ពិចារណា​ចែកចាយ​ការថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្តីពិត​នៅក្នុង​មេរៀន​នេះ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « កាល​ជា​វិញ្ញាណ យើង ‹ ត្រូវបាន​បង្កើត​ឡើង​មុន​កំណើត​លោកិយ​មក​ម្ល៉េះ › » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។