ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ៨–៩


កូរិនថូសទី ២ ៨–៩

ការមើល​ថែជន​ក្រីក្រ

រូបភាព
យុវជន​ពីរនាក់​ឈរ​នៅ​មាត់ទ្វារ​កំពុង​ប្រមូល​ដង្វាយ​តមអាហារ​ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ។

ព្រះយេស៊ូវគ្រីស្ទ​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ជ្រាលជ្រៅ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ទាំងអស់ ហើយ​អញ្ជើញ​យើង​ឲ្យ​ចូលរួម​ជាមួយ​ទ្រង់​ក្នុងការ​ជួយ​ដល់​ជនក្រីក្រ និង​អ្នក​ខ្វះខាត​ទាំងនោះ ។ ប៉ុល​បាន​អញ្ជើញ​ពួកបរិសុទ្ធ​កូរិនថូស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដោយ​លះបង់​ទ្រព្យ​របស់​ពួកគេ​ដើម្បី​មើលថែ​ជនក្រីក្រ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការចែកចាយ​អ្វី​ដែល​អ្នក​មាន​ជាមួយ​នឹង​អ្នក​ដែល​ខ្វះខាត ។

បញ្ហាប្រឈម​ដ៏ធំ

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​និយាយ​អំពី​បញ្ហាប្រឈម​ដ៏ធំ ។ សូម​គិត​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​អាច​បំពេញ​ចន្លោះ​ទទេ​បាន​ដោយ​ត្រឹមត្រូវ​នៅក្នុង​សម្រង់សម្ដី​ខាងក្រោម ។

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨ ។

ក្នុង​ប្រវត្តិសាស្ត្រ គឺត្រូវបាន​ចាត់ថា​ជាឧបសគ្គ​ដ៏ធំ និង ទូទៅ​បំផុត​នៃមនុស្ស​លោក ។ ការរងទុក្ខ​ជាក់​ស្ដែង​ដែល​មកពី​ភាពក្រីក្រ ជាទូទៅ​គឺ​ខាង​សាច់ឈាម តែ​ការខូចខាត​ខាង​វិញ្ញាណ និង​ខាង​ផ្លូវអារម្មណ៍​ដែល​បណ្ដាល​មកពី​ភាពក្រីក្រ អាចកាន់​តែធ្លាក់ចុះ​ដុនដាប​ទៅទៀត ។

( ជែហ្វ្រី អ័រ ហូឡិន « Are We Not All Beggars? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤០ )

គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ ( នៅ​ស្រះទឹក​នៃ​បេតហេសដា ) លើក​ក្រណាត់​មួយ​ដែល​បុរស​ពិការ​ដេក ។ ព្រះគ្រីស្ទ​កំពុង​ទត​មើល​ដោយ​អាណិតអាសូរ​ចំពោះ​បុរស​រូបនោះ ហើយ​ឈោង​ព្រះហស្ត​ទៅរក​គាត់ ។ មនុស្ស​ដទៃ​ទៀត​បាន ជួបជុំ​គ្នា​នៅ​ជុំវិញ​ស្រះទឹក និង​នៅ​ជុំវិញ​ព្រះគ្រីស្ទ ។

ប៉ុល​បាន​ចែកចាយ​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​លើក​ទឹកចិត្ត​យើង​ឲ្យ​ផ្គត់ផ្គង់​តម្រូវការ​របស់​អ្នក​ដទៃ​ដោយ​សេចក្តីស្រឡាញ់​ដ៏​ស្មោះសរ ។

សូមអាន កូរិនថូស ទី២ ៨:៩ ដោយរកមើល​គំរូ​ដែល​មិន​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការប្រទាន​ដល់​យើង ។

  • តើ​អ្នក​គិត​ថា​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​សរសេរ​ថា​ព្រះយេស៊ូវ​បាន​ក្លាយ​ជា​អ្នកក្រ ដើម្បី​ឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀនពី​សំបុត្រ​របស់​ប៉ុល​គឺ​ថា នៅ​ពេល​យើង​យល់​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​នឹង​កាន់តែ​មាន​បំណង​ដើម្បី​ផ្តល់​ឲ្យ​មនុស្ស​ដទៃ ។

សារៈសំខាន់​នៃ​ការមើលថែ​ដល់​អ្នក​ដែល​ខ្វះខាត​ត្រូវ​បាន​បង្រៀន​ពាស​ពេញ​ព្រះគម្ពីរ រួមទាំង​នៅក្នុង​ព្រះគម្ពីរ​មរមន​ផង​ដែរ ។ សូម​អាន​ការបង្រៀន​ខាងក្រោម​របស់​ប៉ុល រួម​ជាមួយ​នឹង​វគ្គ​បទគម្ពីរ​នៃ​ព្រះ​គម្ពីរមរមន​ដែល​ទាក់ទង ដោយ​រកមើល​អ្វី​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ការយកចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដទៃ ។ សូម​ពិចារណា​ភ្ជាប់​ទៅនឹង​វគ្គ​បទគម្ពីរ​ទាំងឡាយ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា​ព្រះអម្ចាស់​នឹង​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ​នៅ​សព្វថ្ងៃនេះ ដើម្បី​រស់នៅ​តាម​អ្វីដែល​ត្រូវបាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នីមួយៗ​ទាំងនេះ ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​របៀប​ដែល​ព្រះទ័យ​សប្បុរស​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់ប្តូរ​យើង ។

រូបភាព
រូបថត​ផ្លវការ​​របស់​អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

ពួកយើង​ម្នាក់ៗ​បាន​ទទួល​អំណោយទាន​ជាច្រើន​ដែល​យើង​មិន​អាច​ផ្ដល់ឲ្យ​ខ្លួន​ឯង​បាន ជា​អំណោយទាន​ជាច្រើន​មកពី​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ រួម​មាន​ការប្រោសលោះ​តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​បាន​ទទួល​ជីវិត​លើ​ពិភពលោក​នេះ យើង​នឹង​ទទួល​បាន​ជីវិត​ខាង​សាច់ឈាម​បន្ទាប់​ពី​នេះ​ទៅ ព្រមទាំង​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​ដ៏​អស់កល្ប—​ប្រសិន​បើ​យើង​ជ្រើសរើស​យក​វា—​អ្វី​ទាំងអស់​គឺ​ដោយសារតែ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

គ្រប់​ពេល​ដែល​យើង​ប្រើ ទទួល​ប្រយោជន៍ ឬ​សូម្បីតែ​គិត​ពី​អំណោយទាន​ទាំងនេះ យើង​គួរតែ​ពិចារណា​ពី​ពលិកម្ម សេចក្ដី​សប្បុរស និង​ក្ដីមេត្តា​ករុណា​របស់​អ្នក​ផ្ដល់​ឲ្យ ។ គារវភាព​ចំពោះ​អ្នកផ្ដល់​ឲ្យ​ធ្វើឲ្យ​យើង​មាន​អំណរគុណ​កាន់តែ​ខ្លាំង ។ ការគិត​ដល់​អំណោយ​របស់​ទ្រង់​អាច និង​គួរតែ​ផ្លាស់ប្ដូរ​យើង ។

( ឌែល ជី រិនឡាន់ « Consider the Goodness and Greatness of God » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤២ )

  • តើ​ការត្រិះរិះ​ពិចារណា​អំពី​ព្រះទ័យ​សប្បុរស​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់ប្តូរ​យើង​ដោយ​របៀបណា ?

ការមើល​ថែជន​ក្រីក្រ​នៅ​សម័យ​របស់​យើង

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​វិធី​ពីរយ៉ាង​ដែល​ព្រះអង្គសង្គ្រោះ​ប្រើ​សាសនាចក្រ​ដែល​បានស្ដារ​ឡើងវិញ​របស់​ទ្រង់ ដើម្បី​មើល​ថែជន​ក្រីក្រ​ជុំវិញ​ពិភពលោក​នា​សម័យ​របស់​យើង ។ សូម​អាន​សេចក្តី​ថ្ឡែងការណ៍​ខាងក្រោម ឬ​អ្នក​អាច​ចង់​មើល « The Second Great Commandment » ( នាទី​ទី ៦:១៥ ដល់​នាទី​ទី ៨:៥១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូបថត​ផ្លូវការ​​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ចាប់តាំង​ពី​គ្រានោះ អង្គការ​សប្បុរស​ធម៌​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​បិរច្ចាគ​ច្រើន​ជាង ពីរ​ប៊ី​លាន ដុល្លារ​នៅ​ក្នុង​ជំនួយ​ដែល​ផ្ដល់​ទៅ​ដល់​អ្នក​ដែល​ខ្វះខាត​នៅ​ទូទាំង​ពិភពលោក ។ ជំនួយ​នេះ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ទទួល​ដោយ​ពុំ​គិត​ពី​សមាគម​ព្រះវិហារ ជាតិ​សាសន៍ ពូជអម្បូរ និន្នាការ​ផ្លូវភេទ យែនឌ័រ ឬ​ការបញ្ចុះ​បញ្ចូល​ខាង​នយោបាយ​ឡើយ ។

នោះ​ពុំ​ទាន់​អស់​នោះ​ទេ ។ ដើម្បី​ជួយ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដែលកំពុង​មានវិបត្តិ យើង​ស្រឡាញ់ ហើយ​រស់នៅ​តាម​ច្បាប់​តមអាហារ​ពី​បុរាណ [ សូមមើល អេសាយ ៥៨:៣–១២ ] ។ យើង​ចង់​ជួយ​អ្នក​ដទៃ​ដែល​ស្រេកឃ្លាន ។ ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ជា​រៀងរាល់​ខែ យើង​ពុំ​ទទួល​ទាន​អាហារ ហើយ​បរិច្ចាគថ្លៃ​ចំណាយ​នៃ​អាហារ ( និងអ្វីច្រើន​ទៀត) ដើម្បី​ជួយ​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត ។

( រ័សុល អិម ណិលសុន​« The Second Great Commandment » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៧–៩៨ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​សេចក្ដីថ្លែង​ការណ៍​របស់​ប្រធាន ណិលសុន មួយ​ណា​ដែល​អ្នក​ចាប់​អារម្មណ៍ ?

  • តើ​អ្នក​នឹង​ពន្យល់​អំពី​ការតម​អាហារ និង​ដង្វាយ​តមអាហារ​ដល់​អ្នក​ដែល​មិន​ស្គាល់​ការណ៍​ទាំង​នេះ​ដោយ​របៀបណា ?

  • បន្ថែមពី​លើ​ការបរិច្ចាគ​ប្រាក់​ទៅកាន់​សាសនាចក្រ តើ​មាន​វិធី​អ្វី​ខ្លះទៀត​ដែល​យើង​អាច​ជួយ​ព្រះអម្ចាស់​ក្នុង​ការមើល​ថែ​អ្នក​ដែល​ខ្វះខាត​បាន ? តើ​នរណា​បាន​ធ្វើជា​គំរូ​ល្អ​ដល់​អ្នក​អំពី​គោលការណ៍​នេះ ?

តើ​ព្រះ​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ​អ្វី ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​តម្រូវការ​របស់​យើង​ក្នុង​ការទូលសូម​ការណែនាំ​ពី​ព្រះ​ក្នុង​ការជួយ​អ្នក​ទាំង​ឡាយ​ដែលនៅ​ជុំវិញ​យើង ។

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨ ។

ខ្ញុំ​មិនដឹង​ប្រាកដ​ថា អ្នក​ម្នាក់ៗ​ត្រូវបំពេញ​កាតព្វកិច្ច​របស់​អ្នក​ក្នុង​ការជួយ​ដល់​ពួកអ្នក​ដែល​តែងតែ​មិន​ជួយ ឬ​មិន​អាចជួយ​ខ្លួនគេ​ផ្ទាល់​នោះ​យ៉ាងណា​ទេ ។ តែ​ខ្ញុំ​ដឹងថា ព្រះ​ដឹង ហើយ​ទ្រង់​នឹងជួយ​អ្នក និងដឹក​នាំអ្នក​ក្នុងទង្វើ​ដ៏ពេញ​ដោយ​ក្ដី​អាណិតអាសូរ​នៃ​ភាព​ជាសិស្ស​នោះ បើអ្នក​មាន​មនសិការ​ចង់​ធ្វើ និង​អធិស្ឋាន ហើយ​រក​មើល​របៀប​ដើម្បី​រក្សា​បទបញ្ញត្តិ ដែល​ទ្រង់​ប្រទាន​ដល់​យើង​ម្ដង​ហើយម្ដង​ទៀត​នោះ ។

( ជែហ្វ្រី អ័រ ហូឡិន « Are We Not All Beggars? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤១ )

សូម​ធ្វើ​ផែនការ​មួយ​ដើម្បី​ធ្វើតាម​គំនិត និង​អារម្មណ៍​ដែល​អ្នក​ប្រហែល​ជា​បានទទួល​នៅថ្ងៃ​នេះ ដើម្បី​ជួយ​អ្នក​ដែល​នៅជុំវិញ​អ្នក ។ ប្រសិនបើ​អ្នក​មិន​ទាន់​ប្រាកដ​ថា​តើ​នរណា​ដែល​ព្រះវរបិតាសួគ៌​នឹង​បង្គាប់​ឲ្យ​អ្នក​ជួយ ឬ​របៀប​ជួយ​ពួកគេ សូម​អធិស្ឋាន​ទូលសូម​ការណែនាំ ហើយ​ស្វែងរក​ឱកាស​ដើម្បី​បម្រើ​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំវិញ​អ្នក រួមទាំង​សមាជិក​នៃ​គ្រួសារ​របស់​អ្នក​ផ្ទាល់​ផងដែរ ។ ព្រះ​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក​តាមវិធី និង​ពេលវេលា​របស់​ទ្រង់ផ្ទាល់ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ការបរិច្ចាគ​ដល់​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​ប្រើ​ដើម្បី​សម្រាល​ភាពក្រីក្រ​នៅ​ថ្ងៃ​នេះ​ដោយ​របៀប​ណា ?

  • សូម​ចូលទៅកាន់​គេហទំព័រ latterdaysaintcharities.org ដើម្បី​ស្វែងយល់​ពី​ចម្លើយ​ចំពោះ​សំណួរ​នេះ និង​អ្វីៗ​ជាច្រើន​ទៀត ។

  • សូមមើល​វីដេអូ « A Child’s First Breath » ( ៣:១៣ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org​។

  • សូមមើល​វីដេអូ « Boys’ Home » ( ៣:២០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • សូមមើល​វីដេអូ « A Thousand Days » ( ៤:៣២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

តើ​ខ្ញុំ​អាច​ជួយ​អ្នក​នៅ​ជុំវិញ​ខ្ញុំ​បាន​ដោយ​របៀប​ណា​ក្រៅ​ពី​ការបរិច្ចាគ​ប្រាក់ ?

ស៊ីស្ទើរ បូនី អិល អូស្ការសុន អតីត​ប្រធាន​យុវនារី​ទូទៅ បាន​ចែកចាយ​គំនិត​មួយ​ក្នុងចំណោម​គំនិត​ជាច្រើន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់ បូនី លី ហ្រ្គីន អូស្ការសុន ប្រធាន​យុវនារី​ទូទៅ ឆ្នាំ ២០១៣ ។ បាន​តែង​តាំង​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៣ ។

មិត្ត​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ ខ្ញុំ​អាច​អះអាង​ថា គ្រប់​ទីកន្លែង​តែងតែ​មាន​អ្នក​ដែល​ឯកោ​មក​ចូលរួម​ក្នុង​ការប្រជុំ​សាសនាចក្រ ជា​អ្នក​ដែល​មាន​បញ្ហា​ជាច្រើន ហើយ​ត្រូវការ​មិត្ត ឬ​អ្នក​ដែល​មានអារម្មណ៍​ថា ពួកគេ​ពុំ​មាន​ចំណែក​នៅ​ទីនោះ ។ អ្នក​មាន​អ្វី​ដែល​សំខាន់​ដើម្បី​ចែកចាយ​ក្នុងគ្រប់​ការប្រជុំ ឬ​សកម្មភាព ហើយ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​មើល​ទៅ​មិត្ត​ជុំវិញ​ខ្លួន​អ្នក រួច​ហើយ​ទៅ​បម្រើ​ដូចជា​ទ្រង់​នឹង​បម្រើ ។

( បូនី អិល អូស្ការសុន « សេចក្ដី​ត្រូវការ​នៅ​ចំពោះ​យើង » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ )

ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បាន​ពន្យល់ ៖

រូបភាព
រូបថត​បញ្ឈរ​ពាក់​កណ្តាល​ខ្លួន​ផ្នែក​ខាង​មុខ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ជុញ្ញ័រ ។ ក្បាល​របស់​យ៉ូសែប​ងាក​ទៅ​ខាង​ក្នុង​ទំហំ​បី​ភាគ​បួន ដៃ​ស្តាំ​ច្រត់​ចង្កេះ ហើយ​ដៃ​ឆ្វេង​របស់​លោក​កាន់​ក្រដាស ។ លោក​ពាក់​អាវ​ធំ​ពណ៌​ត្នោត​ចាស់ និង​ពាក់​អាវ​ពណ៌​ស ព្រមទាំង​ក្រវ៉ាត់ក ។

[ សមាជិក​នៃ​សាសនាចក្រ ] ត្រូវ​ផ្ដល់​អាហារ​ដល់​អ្នក​ដែល​ស្រេកឃ្លាន ស្លៀក​ពាក់​ឲ្យ​អ្នក​អាក្រាត ផ្គត់ផ្គង់​ដល់​ស្ត្រីមេម៉ាយ ជូត​ទឹកភ្នែក​របស់​កុមារ​កំព្រា សម្រាលទុក្ខ​ដល់​អ្នក​រងទុក្ខ មិនថា​នៅក្នុង​ព្រះវិហារនេះ ឬ​នៅក្នុង​ព្រះវិហារ​ផ្សេង ឬ​នៅ​កន្លែង​មិនមែន​ជា​ព្រះវិហារ​អ្វី​សោះ គឺ​គ្រប់​ទីកន្លែង​ដែល​លោក​រក​ពួកគេ​ឃើញ ។

Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤២៦ )