ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​២០


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២០

យល់ និង​ពន្យល់

រូបភាព
យុវជន​កំពុងអាន​ព្រះគម្ពីរ

គោលបំណង​មួយនៃ​ចំណេះ​ចំណាន​ខាង​គោល​លទ្ធិ គឺ ដើម្បី​ជួយអ្នក​ឲ្យ​យល់ពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​អាច​ពន្យល់ វាជា​ពាក្យ​សម្ដីផ្ទាល់​របស់ អ្នក​បាន ។ មេរៀននេះ​នឹង​ផ្តល់ ឱកាស​ឲ្យ​អ្នក​ពង្រឹង​ការយល់ដឹង​របស់ អ្នក ហើយ​រៀន​ពន្យល់​ពី​សេចក្តីពិត​ចេញពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ សញ្ញាថ្មី​ផ្សេងៗ ។

តើ​អ្នក​ដឹង​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិពណ៌នា​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ដោយ​ប្រើ​តែ​ផ្នែក​នៃ​ព្រះជន្ម​របស់​ទ្រង់​ដែល​តំណាង​ដោយ​រូបភាព​ខាងក្រោម​នេះ ៖

រូបភាព
ព្រះគ្រីស្ទ នៅលើ​ឈើឆ្កាង​នៅ​កាល់វ៉ារី ចោរ​ពីរនាក់​ក៏ព្យួរ​លើ​ឈើឆ្កាង​ផងដែរ​នៅ​ខាងស្ដាំ និង​ខាងឆ្វេង​ព្រះគ្រីស្ទ ។ អ្នកសង្កេត​ការណ៍​ជាច្រើន រួមទាំង​ម៉ារា មាតា​របស់​ព្រះគ្រីស្ទ ម៉ារា ម៉ាក់ដាឡា អ្នក កាន់ទុក្ខ​ផ្សេងទៀត និង​ទាហាន​រ៉ូម៉ាំង​បាន​ប្រមូលផ្តុំ គ្នា​ជុំវិញ​ឈើឆ្កាង ។ ពពក​រន្ទះ​កំពុង​ខ្មួលខ្មាញ់​នៅលើ​មេឃ ។

ឥឡូវនេះ​សូម​មើល​រូបភាព​ទាំងនេះ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

រូបភាព
ការពិពណ៌នា​តួ​សម្ដែង ។ ម៉ារា​កំពុង​បី​ព្រះ​ឱរស្ឋ​ព្រះយេស៊ូវ ហើយ​សម្លឹង​មើល​ទ្រង់ ។
រូបភាព
ព្រះយេស៊ូវគ្រីស្ទ​ឈរ ហើយ​ដាក់​ព្រះហស្ត​លើ​ភ្នែក​របស់​បុរស​ខ្វាក់​ម្នាក់ ដែល​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ទ្រង់ ។ ក្រុម​បុរស ស្រ្តី និង​កុមារ​បាន​ជួបជុំ​គ្នា​នៅ​ជុំវិញ​ព្រះគ្រីស្ទ ។ មនុស្ស​កំពុង​មើល​ព្រះគ្រីស្ទ​ប្រោស​មនុស្ស​ដែល​ខ្វាក់​ភ្នែក ។ សសរថ្ម​នៅ​ខាងក្រោយ ។
រូបភាព
ទស្សននិមិត្ត​ដំបូង, ដោយ ដេល ផាសិន ( ៦២៤៧០ ); GAK ៤០៣; សៀវភៅណែនាំ​សម្រាប់​អង្គការបឋមសិក្សា ១-០៤; សៀវភៅណែនាំ​សម្រាប់​អង្គការបឋមសិក្សា ២-៣៨; សៀវភៅណែនាំ​សម្រាប់​អង្គការបឋមសិក្សា ៣-១០; សៀវភៅណែនាំ​សម្រាប់​អង្គការបឋមសិក្សា ៥-០៦; សៀវភៅណែនាំ​សម្រាប់​អង្គការបឋមសិក្សា ៦-៤០; សៀវភៅណែនាំ​សម្រាប់​អង្គការបឋមសិក្សា ៧-៤០; យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:១៤-២០
  • តើ​មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ​ដែល​បាន​ពិពណ៌នា​នៅក្នុង​រូបភាព​ទាំង​បី​នេះ ?

  • តើ​ព្រឹត្តិការណ៍​នីមួយៗ​ទាំងនេះ​បន្ថែម​អ្វីខ្លះ​ដល់​ការយល់ដឹង​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​បេសកកម្ម​របស់​ទ្រង់ ?

ដើម្បី​ដឹង​យ៉ាង​ពិត​ប្រាកដ​ថា​ព្រះអង្គសង្គ្រោះ​គឺជា​នរណា ហើយ​មូលហេតុ​ដែល​ទ្រង់​មាន​សារៈសំខាន់​ចំពោះ​អ្នក នោះ​វា​មាន​ប្រយោជន៍​ដើម្បី​សិក្សា​ពី​ដំណើររឿង​ជាច្រើន​អំពី​ព្រះជន្ម​របស់​ទ្រង់ និង​សំណេរ​របស់​ព្យាការី​ច្រើន​ជាង​ម្នាក់ ។

ស្រដៀងគ្នា​នេះ​ដែរ ការសិក្សា និង​ការប្រៀបធៀប​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជាច្រើន អាច​ជួយអ្នក​ឲ្យយល់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ​បានពេញលេញ​ជាង​ការពឹងផ្អែក​លើ​វគ្គ​បទគម្ពីរ​តែមួយ ។

១. សូម​សិក្សា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ខាងក្រោម ហើយ​ឆ្លើយ​សំណួរ​ដែល​ត្រូវគ្នា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

សូមអាន ហើយ​ពិចារណា​អំពីអ្វី​ដែល ហេព្រើរ ១២:៩, យ៉ាកុប ១:៥–៦ និង យ៉ាកុប ២:១៧–១៨ បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ។

  • តើ​ការសិក្សា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង​បី​នេះ​រួម​គ្នា ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ?

សូមអាន ហើយ​ពិចារណា​អំពីអ្វី​ដែល ពេត្រុស ទី១ ៤:៦ និង វិវរណៈ ២០:១២ បង្រៀន​យើង​អំពី​ការជំនុំជម្រះ​ចុងក្រោយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • តើ​ការសិក្សា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង​ពីរ​នេះ​រួម​គ្នា ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ការជំនុំជម្រះ​ចុងក្រោយ​ដោយ​របៀប​ណា ?

សូម​ពិចារណា​អំពី​សេចក្តីយោង​បទគម្ពីរ ឬ​ភ្ជាប់​វគ្គ​បទគម្ពីរ​ណាមួយ​ដែល​អ្នក​ប្រហែល​ជា​ចង់​សិក្សា​ជាមួយ​គ្នា​ម្តងទៀត​នាពេល​អនាគត ។

ការភ្ជាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

២. សូម​បំពេញ​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

  1. សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី​មួយ ដែល​អ្នក​ចង់​ស្វែងយល់​បន្ថែម ហើយ​សរសេរ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នោះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  2. សូម​ស្វែងរក និង​អាន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងមូល ហើយ​កត់ត្រា​អ្វី​ដែល​អ្នកយល់​អំពី​គោលលទ្ធិ​ដែល​វា​បង្រៀន ។

  3. សូម​ស្វែងរក បញ្ជី​ពេញលេញ​នៃ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និងឃ្លា​បទគម្ពីរ​គន្លឹះ ដែល​មាន​នៅ​ចុងបញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

  4. សូម​ស្វែងរក និង​អាន​យ៉ាង​ហោចណាស់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​ពីរ​ចេញពី​វគ្គ​បទគម្ពីរ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​វគ្គ​បទគម្ពីរ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី​ដែលអ្នក​បាន​ជ្រើសរើស ។

  5. សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​បន្ថែម​ទាំងនេះ បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​វគ្គ​បទគម្ពីរ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី ។