ថ្នាក់​សិក្ខាសាលា
សេចក្តីផ្តើម​អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា


សេចក្តីផ្តើម​អំពី ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា

គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា គឺ​ដើម្បី « ជួយ​យុវវ័យ និង មជ្ឈឹមវ័យ​វ័យក្មេង​ឲ្យ​យល់ និងពឹងផ្អែក​លើ​ការបង្រៀន និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មានភាព​សក្តិសម​ទទួលពរជ័យ​ទាំងឡាយ នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួនពួកគេ ក្រុមគ្រួសារ និង អ្នក​ដទៃទៀត ឲ្យ​ទទួល​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ » ( ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង អ្នក​ដឹកនាំ​ទាំងឡាយ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ xនៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

មេរៀន​ទាំងឡាយ​នៅក្នុង​សៀវភៅ​សិក្សា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​គោលបំណង​នេះពេល​អ្នក​សិក្សា គម្ពីរ សញ្ញាថ្មី ។ សៀវភៅ​សិក្សា​នេះ​មាន ២៥៥ មេរៀន ។ ( អ្នក​នឹង​មិន​ចាំចាច់​បញ្ចប់​មេរៀន​ទាំងអស់​នេះ​នោះទេ ) ។ ភាគច្រើន​មេរៀន​ទាំងអស់នេះ​គឺ​ត្រូវគ្នា​ជាមួយ​បណ្តុំ​បទគម្ពីរ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ​ដែល​នឹង​សិក្សា ។ មេរៀន​ផ្សេង​ទៀត​ទាក់ទង​ជាមួយ​នឹង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ គ្រូបង្រៀន​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​ដឹងថា​មេរៀន​ណា​ដែល​ត្រូវ​បញ្ចប់​នៅ​ផ្ទះ និង​មេរៀន​ណា​ដែល​អ្នក​នឹង​ធ្វើ​ជាមួយ​គ្នា​នៅ​ថ្នាក់ ។

កិច្ចការ​សម្រាប់​មេរៀន​និមួយៗ​រួមមាន​អំណាន និង​លំហាត់​សរសេរ ។ លំហាត់​សំណេរ​គឺ​ត្រូវ​បាន​បង្ហាញ​ដោយ​រូបតំណាង​នេះ ៖

សូម​ពិចារណា​ចម្លើយ​របស់​អ្នក​ដោយ​ប្រុងប្រយ័ត្ន​មុនពេល​សរសេរ​វា ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​បទពិសោធន៏​ដែល​មាន​ន័យ​កាន់តែ​ច្រើន​ពេល​អ្នក​រៀន និង​អនុវត្ត​សេចក្ដីពិត​ចេញពី​ព្រះគម្ពីរ​ទាំងឡាយ ។ សូម​អធិស្ឋាន​មុនពេល​អ្នក​ចាប់ផ្តើម​មេរៀន​របស់​អ្នក ហើយ​ស្វែងរក​ការណែនាំ និង​ការដឺកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ក្នុង​ការសិក្សា​របស់​អ្នក ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​កំពុង​រៀន​ជាមួយ​អ្នកដទៃ រួមទាំង​គ្រួសារ​របស់​អ្នក​ផងដែរ ។