ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១៩


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១៩

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

ការចងចាំ​វគ្គ​បទគម្ពីរ និង​អ្វី​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ទាំងនោះ អាច​ជួយ​ដល់​អ្នក​តាម​វិធី​ជា​ច្រើន ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​សញ្ញាថ្មី និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ 

ទន្ទេញចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ប្រើ​បទគម្ពីរ​អ្វីខ្លះ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ?

នៅពេល​អារក្ស​សាតាំង​បានល្បួង​ព្រះអង្គសង្គ្រោះ ទ្រង់​បានប្រើ​សេចក្តីពិត​ទាំងឡាយ​ពី​ព្រះគម្ពីរ ដើម្បី​ជួយ​ទ្រង់​ឲ្យ​យក​ឈ្នះលើ​ការល្បួង​ទាំងនោះ ( សូមមើល ម៉ាថាយ ៤:១–១១ ) ។ ទ្រង់​ក៏​បាន​ប្រើ​ព្រះគម្ពីរ​ជា​ញឹកញាប់​ក្នុង​ការបង្រៀន​របស់​ទ្រង់​ផងដែរ ( សូមមើល លូកា ៤:១៧–២៧; ម៉ាថាយ ១៩:៤–៥; ម៉ាថាយ ២៤:៣៧–៤០; ម៉ាកុស ១២:២៦ ) ។ នៅពេល​អ្នក​ទន្ទេញ​សេចក្ដីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​ដល់​អ្នក និង​អ្នក​ដទៃ​ទៀត​បាន ។ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ទាំងនេះ និង​ឃ្លា​គន្លឹះ​នៅ​ក្នុង​បទគម្ពីរ​របស់​អ្នក​នៅ​ឡើយទេ សូម​ពិចារណា​គូស​ចំណាំ ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

ហេព្រើរ ១២:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះ​គឺ​ជា « ព្រះវរបិតា​ខាង​វិញ្ញាណ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ាកុប ១:៥–៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« តែ​បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ » ។

សេចក្ដីយោង​បទគម្ពីរ

យ៉ាកុប ២:១៧–១៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« សេចក្ដីជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ » ។

សេចក្ដីយោង​បទគម្ពីរ

ពេត្រុស ទី១ ៤:៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« ដំណឹងល្អ [ ត្រូវ​បាន ] ផ្សាយ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ » ។

សេចក្ដីយោង​បទគម្ពីរ

វិវរណៈ ២០:១២

ឃ្លា​បទគម្ពីរ​គន្លឹះ

« រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំ​ជម្រះ … តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន » ។

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ចម្លង​តារាង​មុនៗ ។ ការនិយាយ​ពាក្យ​ឲ្យ​ឮៗ​នៅពេល​អ្នក​សរសេរ​វា អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​ពាក្យ​ទាំង​នោះ​បាន ។ សូម​និយាយ​ឡើងវិញ​នូវ​សេចក្ដីយោង និងឃ្លា​បទគម្ពីរ​គន្លឹះ​ឲ្យ​ឮៗ បន្ទាប់ពី​សរសេរ​វា​រួច​ហើយ ។

សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​យ៉ាងហោច​ណាស់​ពីរ ៖

  1. សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ទន្ទេញ​សេចក្ដីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ បន្ទាប់​មក សូមបិទ​សេចក្ដីយោង​បទគម្ពីរ ហើយ​ព្យាយាម​និយាយ​សេចក្ដីយោង​នេះ ខណៈ​ដែល​មើល​តែ​ឃ្លា​គន្លឹះ​ប៉ុណ្ណោះ ។ បន្ទាប់​មក សូមបិទ​ឃ្លា​បទគម្ពីរ​គន្លឹះ ហើយ​ព្យាយាម​និយាយ​ឃ្លា​បទគម្ពីរ​គន្លឹះ ខណៈ​ដែល​មើល​តែ​សេចក្ដីយោង​បទគម្ពីរ​ប៉ុណ្ណោះ ។

  2. សូម​ធ្វើការ​ជាមួយ​ដៃគូ​ម្នាក់ សូម​ឲ្យ​ម្នាក់​និយាយ​សេចក្ដីយោង​បទគម្ពីរ​ឲ្យ​ឮៗ ហើយ​ម្នាក់​ទៀត​និយាយ​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ត្រូវគ្នា ។ សូមអាន​ម្តង​ហើយម្ដង​ទៀត​ឲ្យ​ច្រើន​ដង​នូវ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាគន្លឹះ​នីមួយៗ ដោយ​ព្យាយាម​ទន្ទេញ​សេចក្ដីយោង និងឃ្លា​ទាំង​ឡាយ ។ បន្ទាប់មក សូមព្យាយាម​ធ្វើ​វា​ដោយ​មិន​មើល​តារាង ។ បន្ទាប់​មក សូមផ្លាស់​តួនាទី​គ្នា ។

  3. បន្ទាប់ពី​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​រួចហើយ សូម​ព្យាយាម​បំពេញ​ពាក្យ​ដែល​បាន​បាត់​នៅក្នុង​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មិន​ពេញលេញ​ដូច​ខាងក្រោម ។ អ្នក​ក៏​អាច​ប្រើ​កម្ម​វិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ដើម្បី​អនុវត្ត​ការបំពេញ​ចន្លោះ​ទាំងឡាយ​ផង​ដែរ ។

    • ហេព្រើរ :៩ ។ ព្រះ នៃ ។

    • ១:៥–៦ ។ តែបើណាខ្វះមានសូមព្រះ ។

    • យ៉ាកុប ២: ។ សេចក្តីជំនឿវាមិនមែនជា ។

    • ពេត្រុស ទី១:៦ ។ [ផ្សាយ]ទៅដែលហើយ ។

    • ២០:១២ ។ រួចស្លាប់ត្រូវជំនុំជម្រះ …បានរៀងខ្លួន ។

  4. សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ហើយ​ព្យាយាម​ទន្ទេញ​ខគម្ពីរ​មួយ ឬ​ខគម្ពីរ​ជាច្រើន​ទាំងមូល ។ សូម​សរសេរ​សេចក្ដីយោង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង​ប្រាំ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ចេញពី​ការចងចាំ ។

គិត​ពិចារណា

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ពីរ​ដែល​អ្នក​បានសិក្សា​នៅ​ថ្ងៃនេះ ហើយ​អាន​វគ្គ​បទគម្ពីរ​ទាំងមូល ។ សូម​សញ្ជឹង​គិត​ថាហេតុអ្វី​វគ្គ​បទគម្ពីរ​នេះ​ស័ក្តិសម​នឹង​ចងចាំ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ចេញពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងប្រាំ​នេះ តើ​សេចក្តីពិត​មួយ​ណា​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់អ្នក ? ហេតុអ្វី ?

  • តើ​ការចេះ​សេចក្ដីពិត​ទាំងនេះ​អាច​ឲ្យ​អ្នក​ជួយ​អ្នក​ដទៃ​បាន​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ចាំ និង​អនុវត្ត​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឲ្យ​បានប្រសើរ​ជាង​មុន ?