« តើព្រះអង្កសង្រ្គោះអាចជួយខ្ញុំដោយរបៀបណា ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
តើព្រះអង្គសង្រ្គោះអាចជួយខ្ញុំដោយរបៀបណា ?
ព្រះយេស៊ូវបាន « ទ្រង់បានយាងចុះឡើងធ្វើការល្អ » ( កិច្ចការ ១០:៣៨ ) ៖ ទ្រង់បានព្យាបាលអ្នកកើតជំងឺឃ្លង់ ( សូមមើល ម៉ាថាយ ៨:២–៣ ) ។ ទ្រង់បានព្យាបាលអ្នកបម្រើរបស់មេទ័ព ដែលមានអារម្មណ៍ថាខ្វះភាពស័ក្តិសម ប៉ុន្តែបានជឿថាទោះជាយ៉ាងណាក៏ព្រះអង្គសង្រ្គោះនឹងជួយគាត់ដែរ ( សូមមើល ម៉ាថាយ ៨:៥–១៣ ) ។ ទ្រង់បានប្រទានសេចក្តីសុខសាន្តដល់ពួកសិស្សរបស់ទ្រង់នៅពេលកំពុងមានព្យុះ ( សូមមើល ម៉ាថាយ ៨:២៣–២៧ ) ។ ពេលទ្រង់បានឃើញស្រ្តីម្នាក់ដែលសោកសៅដោយកូនប្រុសតែម្នាក់របស់គាត់ស្លាប់ នោះទ្រង់បានលួងលោមនាង និងផ្តល់ក្តីសង្ឃឹមឲ្យនាង បន្ទាប់មកបានប្រោសកូនរបស់នាងឲ្យមានជីវិតឡើងវិញ ( សូមមើល លូកា ៧:១១–១៥ ) ។
សកម្មភាព
យើងអាចទទួលអារម្មណ៍ពីអានុភាពរបស់ព្រះអង្គសង្រ្គោះនៅសព្វថ្ងៃនេះកាលយើងអនុវត្តសេចក្តីជំនឿលើទ្រង់ ។ សូមអានដំណើររឿងមួយមកពីអំណាន ចូរមកតាមខ្ញុំ នៅសប្តាហ៍នេះ ។ សូមកត់សម្គាល់ពីរបៀបដែលព្រះអង្គសង្រ្គោះបានឆ្លើយតបដល់ប្រជាជនដែលខ្វះខាត និងមានសេចក្តីជំនឿ ។
សូមពិចារណា ឬពិភាក្សានូវសំណួរដូចខាងក្រោមដើម្បីពិចារណាពីរបៀបដែលព្រះអង្គសង្រ្គោះបានជួយអ្នកនៅក្នុងជីវិតរបស់អ្នក ៖
-
តើនៅពេលណាដែលខ្ញុំដាក់ជំនឿរបស់ខ្ញុំលើព្រះអង្គសង្រ្គោះ និងទទួលអារម្មណ៍នៃការព្យាបាលរបស់ទ្រង់ ( ទាំងផ្លូវអារម្មណ៍ ផ្លូវចិត្ត ឬផ្លូវកាយ ) ?
-
តើនៅពេលណាដែលខ្ញុំបានទទួល អារម្មណ៍នៃសេចក្តីសុខសាន្តរបស់ទ្រង់ ?
-
តើនៅពេលណាដែលខ្ញុំបានទទួលជំនួយដោយមិនរំពឹងទុកមកពីព្រះអង្គសង្រ្គោះ ?
-
តើនៅពេលណាដែលខ្ញុំបានឃើញព្រះហស្តរបស់ទ្រង់តាមរយៈអព្ភូតហេតុ ឬសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ ?
-
នៅក្នុងជីវិតរបស់ខ្ញុំ តើខ្ញុំអាចពង្រឹងសេចក្តីជំនឿរបស់ខ្ញុំនៅលើទ្រង់ ហើយទទួលជំនួយរបស់ ទ្រង់ដោយរបៀបណា ?