ឆ្នាំ ២០២៣
ជំនួយ និង​ក្តី​សង្ឃឹម​មកពី​សន្និសីទ​ទូទៅ
ខែ មីនា ឆ្នាំ ២០២៣


« ជំនួយ និង​ក្តី​សង្ឃឹម​មកពី​សន្និសីទ​ទូទៅ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ជំនួយ និង​ក្តី​សង្ឃឹម​មកពី​សន្និសីទ​ទូទៅ

ខ្ញុំ​មិន​ដែល​រំពឹង​ថា​នឹង​បាន​ស្តាប់​សន្និសីទ​ទូទៅ​ទាំងមូល​និយាយ​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ជួបប្រទះ​យ៉ាងពិត​ប្រាកដ​នោះ​ទេ ។

រូបភាព
គ្រួសារ​កំពុង​ទទួលទាន​ជាមួយ​គ្នា​នៅក្នុង​ផ្ទះបាយ

រូបថត​អ្នក​និពន្ធ និង​ក្រុម​គ្រួសារ​របស់​នាង ដោយ ខូឌី ប៊ែល

ក្រោយពី​សម្រាល​កូន​ទីមួយ​របស់​ខ្ញុំ​មក ខ្ញុំ​បាន​មាន​ជំងឺ​បាក់ទឹកចិត្ត​ក្រោយពេល​សម្រាល​កូន ។ វា​គឺជា​ពេល​ដ៏​អស្ចារ្យ​នៅក្នុង​ជីវិត​ខ្ញុំ ពីព្រោះ​ខ្ញុំ​មានកូន​ប្រុស ប៉ុន្តែ​ខ្ញុំ​មិន​អាច​ដកពិសោធន៍​អំណរ​នៃ​ការ​មាន​កូន​ទាំងស្រុង​នោះ​ទេ ពីព្រោះ​ខ្ញុំ​បាក់​ទឹកចិត្ត​ខ្លាំង​ណាស់ ។

នៅអំឡុង​ពេល​នៃការព្យាយាមនេះ ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​ជា​ច្រើន ។ ខ្ញុំ​បាន​ទូល​សូម​ទ្រង់​ឲ្យ​ជួយ​ខ្ញុំ​ឲ្យ​ឆ្លង​ផុត​ការសាកល្បង​នេះ ។ ដោយ​ជិត​ដល់​សន្និសីទ​ទូទៅ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នោះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​ទទួល​បាន​ការលួងលោម​មកពី​សុន្ទរកថា តាមរយៈថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ ។

កាល​ដែល​ខ្ញុំ​ស្តាប់​សុន្ទរកថា​ទាំងឡាយ​អំឡុង​សម័យ​ប្រជុំ​លើកទីមួយ​នៃ​សន្និសីទ​ទូទៅ ខ្ញុំ​ចាប់ផ្តើម​ទទួល​អារម្មណ៍​លួងលោម ។ បន្ទាប់មក នៅអំឡុង​សម័យ​ប្រជុំ​ទីពីរ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​ជំងឺ​ធ្លាក់ទឹកចិត្ត ។ ជំងឺ​ធ្លាក់ទឹកចិត្ត​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ « ដូច​ជាឆ្នាំង​ដែល​បែក​ធ្លាយដែរ »ទំនុក​ដំកើង ៣១:១២ ) ។ ខ្ញុំ​មិន​ដែល​រំពឹង​ថា​បាន​ស្តាប់​ឮ​សុន្ទរកថា​ទាំងមូល​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ជួបប្រទះ​ជាក់ស្តែង​នោះ​ទេ ។

នោះ​គឺជា​គ្រា​ដ៏​ពិសេស​មួយ​សម្រាប់​ខ្ញុំ ។ សុន្ទរកថា​នេះ​បាន​ជួយ​ខ្ញុំ​យល់​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​ថា ទ្រង់​ដឹង​អំពី​ខ្ញុំ ។ ទ្រង់​ជ្រាបពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់ ។ ទ្រង់​ចង់​ជួយ​ខ្ញុំ ហើយ​ផ្តល់​ក្តីសង្ឃឹម​ដល់​ខ្ញុំ ។ ទ្រង់​បាន​ធ្វើ​ដូច្នោះ​តាមរយៈ​ប្រសាសន៍​របស់​អែលឌើរ ហូឡិន ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០ ។