ឆ្នាំ ២០២១
ជំរំ​ស៊ីយ៉ូន—ការរៀបចំ​ខ្លួន​ដើម្បី​បម្រើ​ព្រះអម្ចាស់
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ

ជំរំ​ស៊ីយ៉ូន—ការរៀបចំ​ខ្លួន​ដើម្បី​បម្រើ​ព្រះអម្ចាស់

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០២–១០៥

រូបភាព
article on Zion’s Camp

ក្រោយពី​ក្រុម​សមាជិក​នៃ​សាសនាចក្រ​ត្រូវបាន​ស្គាល់ថា​ជំរំ ស៊ីយ៉ូន បាន​ដើរ​ក្បួន​រាប់រយ​គីឡូម៉ែត្រ​ដើម្បី​ជួយ​ដល់​សមាជិក​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​របស់​ពួកគេ នោះ​ព្រះ​អម្ចាស់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ ឲ្យ​រំសាយ​ក្រុម ទោះបី​ពួកគេ​គិត​ថា ពួក​គេ​មិន​បាន​សម្រេច​គោលដៅ​របស់​ពួកគេ​ក៏​ដោយ ។ ដោយសារតែ​ហេតុផល​នេះ​ហើយ មាន​មនុស្ស​ខ្លះ​បាន​ហៅ​ជំរំ​ស៊ីយ៉ូន​ថា​ពួក​បរាជ័យ ប៉ុន្តែ​អស់​អ្នក​ដែល​បាន​ចូលរួម​បាន​ថ្លែងទីបន្ទាល់ថា បទពិសោធន៍​របស់​ពួកគេ​បាន​រៀបចំ​ពួកគេ​សម្រាប់​ការបម្រើ​ព្រះអម្ចាស់​នៅ​ពេល​អនាគត ។

នៅ​អំឡុង​ពេល​នៃ​ការហែក្បួន​ដ៏​វែង​នេះ​សមាជិក​ជំរំ​ខ្លះ​បាន​ត្អូញត្អែរ និង​បាន​និយាយ​ប្រឆាំង​នឹង​ព្យាការី​យ៉ូសែប ប៉ុន្តែ​អ្នក​ផ្សេង​ទៀតស្មោះត្រង់​នឹង​លោក ហើយ​បាន​រៀន​ពី​ការ​អត់ធ្មត់ និង​ការ​គោរព​ប្រតិបត្តិ ។

  • ខែ កុម្ភៈ ឆ្នាំ ១៨៣៤ ៖ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ​ដើម្បី​រក​មនុស្ស​ឲ្យ​បាន​យ៉ាង​តិចណាស់​ចំនួន ១០០ នាក់ ដើម្បី​ដង្ហែក្បួន​ទៅ​កាន់​រដ្ឋ​មិសសួរី និង​ជួយ​ពួកបរិសុទ្ធ​ទទួល​ទទួល​បាន​ដី​របស់​ពួកគេ​នៅ ឃុំចាកសុន​មកវិញ ។

  • រុមទី​ ដែលបានធ្វើដំណើរតាម​ផ្លូវខុសគ្នា បានជួបគ្នា​នៅ​ខែ មិថុនា។

  • បុរស​ចំនួន ២០៥ នាក់ ស្រ្តី​ចំនួន ២៥ នាក់ ហើយ​កុមារ​បាន​ចូលរួម ។

  • ពួកគេ​បាន​ដង្ហែក្បួន​នៅ​ចន្លោះ ២០–៤០ ម៉ាយល៍ ( ៣២ ទៅ ៦៤ គ.ម. ) ក្នុង​មួយថ្ងៃ ។

  • ភាគច្រើន​បាន​ធ្វើដំណើរ​ជាង ៩០០ ម៉ាយល៍ ( ១,៤៥០ គ.ម. ) ឆ្លងកាត់ រដ្ឋ ។

  • ពួកបរិសុទ្ធ ១៣ នាក់​បាន​ស្លាប់​មកពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អាសន្នរោគ​នៅ​ក្នុង​ជំរំ ។

  • ពួក​សាវក​ថ្ងៃចុងក្រោយ ចំនួន ៨ នាក់ ក្នុង​ចំណោម ១២ នាក់​បានបម្រើ​នៅក្នុង​ជំរំ​នេះ ។

  • ពួកចិត​សិបនាក់ ដំបូង​ទាំងអស់​គឺ​ជា​សមាជិក​នៅក្នុង​ក្រុម​ជំរំ​នេះ ។

  • ខែ មិថុនា ឆ្នាំ ១៨៣៤ ៖ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​ក្នុងការទទួលយកការផ្តល់ជូនសមាជិកជំរុំនេះហើយពួកគេបានរំសាយ។

ការ​ពិភាក្សា

តើ​បងប្អូន​គិតថា​វា​មាន​ន័យ​យ៉ាងណា​ដើម្បី​ប្រោសលោះ​ស៊ីយ៉ូន ? ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៣:១៥ ) ។