ឆ្នាំ ២០២១
តើ​ពរជ័យ​អ្វី​ដែល​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ទទួលបាន ?
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ

តើ​ពរជ័យ​អ្វី​ដែល​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ទទួលបាន ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤–៩៧

រូបភាព
men working on Kirtland Temple

រចនា​រូបភាព​ដោយ ដាន ប៊ឺរ

នៅកណ្ឌ​ទាំងនេះ យើង​រៀន​អំពី​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកបរិសុទ្ធ​សម័យ​ដើម​ក្នុង​ការ​សង់​ព្រះវិហារ​បរិសុទ្ធ ។

« អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ … នឹង​បាន​ឃើញ​ព្រះ »

នៅក្នុង​កណ្ឌទី ៩៧ ព្រះអម្ចាស់​បាន​សន្យាថា ប្រសិនបើ​ពួកបរិសុទ្ធ​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​រក្សា​វា​ឲ្យ​បរិសុទ្ធ « គ្រប់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ដែល​នឹង​ចូល​មក​ទី​នោះ នោះ​នឹង​បាន​ឃើញ​ព្រះ » ( ខទី ១៦ ) ។ ក្រោយពី​ដកស្រង់​ខគម្ពីរ​នេះ​នៅក្នុង​សុន្ទរកថា​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ទូទៅ​អែលឌើរ ដេវីឌ ប៊ី ហេត ( ឆ្នាំ ១៩០៦–២០០៤ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

« វា​ជាការ​ពិត​ថា មាន​មនុស្ស​មួយចំនួន​ពិត​ជា​បាន​ឃើញព្រះអង្គសង្គ្រោះ ប៉ុន្តែ​នៅពេលមើល​ពាក្យ​នៅក្នុង​វចនានុក្រម គាត់បាន​រៀន​ថា​មាន​អត្ថន័យ​ច្រើន​ផ្សេង​ទៀត ចំពោះពាក្យ ឃើញ នេះ ដូចជា​ការ​មក​ស្គាល់ទ្រង់ ការ​ញែក​ដឹងពី​ទ្រង់ ការ​ទទួលស្គាល់ទ្រង់ និងកិច្ចការ​របស់ទ្រង់ ការ​យល់​ដឹង​អំពី​សារៈសំខាន់​របស់ទ្រង់ ឬ​ការ​បានយល់ដឹង​អំពីទ្រង់ ។

« ការបំភ្លឺ និង​ពរជ័យ​ពី​សួគ៌ា​បែបនោះ​មាន​សម្រាប់​យើង​ម្នាក់ៗ » ។

តើ​បងប្អូនបាន​ឃើញ​ព្រះ​បើក​សម្តែង​ព្រះអង្គ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាម​របៀបណា ?

សកម្មភាព​សិក្សា​ព្រះគម្ពីរ

គម្ពីរ​ទាំងនេះ​ពិពណ៌នា​ពី​ពរជ័យ​មួយ​ចំនួន​ទៀត​ដែល​កើត​មាន​ចំពោះ​​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ៖

ការ​ពិភាក្សា

តើ​អ្វី​ដែល​បងប្អូន​មាន​អំណរ​គុណ​បំផុត​អំពី​ការ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ ?

កំណត់​ចំណាំ

  1. ដេវីឌ ប៊ី ហេត « Temples and Work Therein » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៦១ ។