ឆ្នាំ ២០២១
គោរព​ដល់​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

គោរព​ដល់​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ

រូបភាព
women sitting in circle enjoying sharing stories in group meeting

ប្រធាន រ័សុល អិម ណិលសុន បាន​ជំរុញ​យើង​ឲ្យ « ពង្រីក​រង្វង់​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ដើម្បី​ឱប​ក្រសោប​មនុស្ស្​លោក​ទាំង​មូល » ( Teachings of Russell M. Nelson [ 2018 ] ទំព័រ ៨៣ ) ។ ដោយសារតែ​មានភាព​ចម្រុះគ្នា​ជាច្រើន​ក្នុង​ចំណោម​បុត្រាបុត្រី​របស់ព្រះ តើ​យើង​អាច​បង្កើត​សហគមន៍​មួយ​ដែល​មនុស្ស​ទាំងអស់​រស់នៅ​ដោយ​សុខដុមរមនា​យ៉ាង​ដូចម្តេច​ទៅ ?

នៅក្នុង​អត្ថបទ​របស់លោក « នាំមក​នូវ​ក្រុង​ស៊ីយ៉ូន » ( ទំព័រ ១២ ) អែលឌើរ ហ្គែរីត ដបុលយូ ហ្គង នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ អញ្ជើញ​យើង​ឲ្យ​មាន​ចិត្ត និង​គំនិត​បង្រួប​បង្រួម កាល​ដែល​យើង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះ​គ្រីស្ទ ។ « ការ​យកឈ្នះ​លើ​ការប្រកាន់​ពូជសាសន៍ និង​ការរើសអើង ៖ យើង​អាច​ស្ថាបនា​ទំនាក់ទំនង​នានា » ( ទំព័រ ១៨ ) អាច​ជួយ​យើង​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​មាន​សាមគ្គីភាព ។ ពិតប្រាកដ​ណាស់ ការ​មាន​សាមគ្គីភាព​រួមមាន​ទាំង​ការលើក​ដាក់​មកលើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ជា​ព្រះវិហារ​មួយ ក៏​ដូចជា​បុគ្គល​ម្នាក់ៗ​ផងដែរ ។ សូម​រៀន​បន្ថែម​ទៀត​នៅក្នុង « ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ » ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ( ទំព័រ ៨ ) ។

មិន​ត្រឹម​តែ​បង្កើត​សាមគ្គីភាព​នៅក្នុង​ភាពចម្រុះ​គ្នារបស់​យើង​ដែល​ជា​បទ​បញ្ញត្តិ​មួយ​នោះ​ទេ ( សូមមើល យ៉ូហាន ១៧:២១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៧ ) ប៉ុន្តែ​វា​ក៏​ជា​ឱកាស​មួយ​ឲ្យ​យើង​រៀនសូត្រ​ពី​ភាព​ចម្រុះ​គ្នានេះ និង​ទទួលបាន​ពរជ័យ​តាមរយៈ​បងប្អូន​ប្រុសស្រី​របស់​យើង​ដែល​មាន​វប្បធម៌ សញ្ជាតិ និង​បទពិសោធន៍​ខុសៗគ្នា​ដែរ ។ យើង​សង្ឃឹម​ថា​ច្បាប់​ចេញផ្សាយ​ប្រចាំ​ខែ​នេះ​ជួយ​យើងទាំង​អស់គ្នា​ឲ្យ​រស់នៅ​កាន់តែ​មាន​សាមគ្គី​ក្នុង​ព្រះគ្រីស្ទ ។

ដោយ​ស្មោះស្ម័គ្រ

អែលឌើរ វ៉លធើរ អេហ្វ ហ្គុងស្សាឡែស្ស

នៃ​ពួក​ចិត​សិប​នាក់

អ្នកប្រឹក្សា​យោបល់​ឲ្យ ទស្សនាវដ្តី​លីអាហូណា