ឆ្នាំ ២០២១
ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ
ខែ ឧសភា ឆ្នាំ ២០២១


« ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ

ការ​ដកស្រង់

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

នៅក្នុង​ករណី​ខ្លះ ជីវិត​យើង​មាន​អារម្មណ៍​ខូចចិត្ត​បន្ទាប់​ពីការបាត់​បង់​មនុស្ស​ជាទីស្រឡាញ់ ។ តាមរយៈ​ជំងឺរាត្បាត​ជាសាកល​បច្ចុប្បន្ននេះ យើង​ភាគច្រើន​បានបាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់—ដែល​ជាសមាជិក​គ្រួសារ ឬ​មិត្តភក្តិ ។ យើង​សូម​អធិស្ឋានសម្រាប់អស់​អ្នកដែល​រងទុក្ខ​ដោយ​ការបាត់​បង់នេះ ។…

យើង​អាចស្រមៃ​ពីមិត្តភក្តិ​របស់​ព្រះយេស៊ូវ ដែល​ដើរតាមទ្រង់ និង​បានបម្រើ​ទ្រង់ បានធ្វើ​ជាសាក្សី​ចំពោះ​ការសុគត​របស់​ទ្រង់ ។ យើងដឹងថា « ពួកគេ​បាន​កាន់ទុក្ខ ហើយ​យំសោក » [ ម៉ាកុស ១៦:១០ ] ។…

… កាល​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ ខ្ញុំ​បាត់បង់​បងប្រុស​ម្នាក់​ក្នុង​អំឡុងពេល​គ្រោះ​រញ្ជួយ​ផែនដី ។ ព្រោះអ្វីៗ​បាន​កើតឡើង​ដោយ​មិនបាន​រំពឹង​ទុក ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ ដើម្បី​ទទួល​យក​ការពិត​ចំពោះ​អ្វី​ដែល​បាន​កើតឡើង ។ ខ្ញុំ​ខូចចិត្ត សោកសៅ ហើយ​ខ្ញុំ​បាន​សួរ​ខ្លួន​ឯងថា « តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​បងប្រុស​របស់​ខ្ញុំ ? តើ​គាត់​នៅ​ឯ​ណា ? តើ​គាត់​ទៅ​កន្លែង​ណា ? តើ​ខ្ញុំ​នឹងជួប​គាត់​ម្តង​ទៀត​ដែរឬទេ ?…

ប្រហែល​ជា ៤០ ឆ្នាំ​ក្រោយ​មក​ក្នុង​អំឡុង​ពេល​បុណ្យ​អ៊ីស្ទើរ ខ្ញុំ​បាន​ពិចារណា​អំពី​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ចាប់ផ្តើម​គិត​អំពី​បងប្រុស​របស់ខ្ញុំ ។…

នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​ដឹងថា ព្រះវិញ្ញាណ​បាន​ផ្តល់​ការលួងលោម​ដល់​ខ្ញុំ​ក្នុង​គ្រាលំបាក ។ ខ្ញុំបាន​ទទួល​សាក្សីថា វិញ្ញណ​របស់​បងប្រុស​ខ្ញុំ​មិនស្លាប់់​ឡើយ គឺគាត់​នៅរស់ ។ គឺគាត់​កំពុង​តែ​រីកចម្រើន​នៅក្នុង​ជីវិត​អស់​កល្ប​ជានិច្ច ។ ខ្ញុំដឹងថា « បងប្រុស [ របស់ខ្ញុំ ] នឹង​រស់ឡើង​វិញ​ម្តងទៀត » [ យ៉ូហាន ១១:២៣ ] នៅក្នុង​ព្រឹត្តិការណ៍​ដ៏រុងរឿង ព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​រស់​ឡើងវិញ នោះ​យើង​ទាំងអស់គ្នា​នឹង​រស់​ឡើងវិញ​ដែរ ។