ឆ្នាំ ២០២១
ព្រះ​នៅក្នុង​ចំណោម​ពួកយើង
ខែ ឧសភា ឆ្នាំ ២០២១


« ព្រះ​នៅក្នុង​ចំណោម​ពួកយើង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ព្រះ​នៅក្នុង​ចំណោម​ពួកយើង

ការ​ដកស្រង់

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ពេល​យើង​មាន​អារម្មណ៍​ថា ខ្លួនឯង​មិន​សូវ​សំខាន់ ត្រូវគេ​បោះបង់ និង​បំភ្លេច​ចោល នោះ​យើង​ដឹង​ថា យើង​អាច​ទទួល​បាន​ការអះអាង​ថា ព្រះ​មិន​ភ្លេច​យើង​ទេ—ការពិត​ទៅ គឺ​ទ្រង់​ផ្ដល់​អ្វីមួយ​ដែល​មិន​នឹក​ស្មាន​មិនដល់​​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ៖ ដើម្បី​ក្លាយជា « អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » [ រ៉ូម ៨:១៧ ] ។…

ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​កំហុស​របស់​យើង​មិន​កំណត់​ពី​យើង​ឡើយ ។ កំហុស​នោះ​អាច​បន្សុទ្ធ​យើង​វិញ ។…

បើ​យើង​ប្រែចិត្ត នោះ​កំហុស​មិនអាច​ធ្វើឲ្យ​យើង​មិន​ស័ក្ដិសម​បាន​ទេ ។ កំហុស​ជា​ផ្នែកមួយ​នៃ​ការរីកចម្រើន​របស់​យើង ។…

ជារឿយៗ ខ្ញុំ​ងឿងឆ្ងល់​ថា តើ​ព្រះយេស៊ូវ​នឹង​បង្រៀន ហើយ​ធ្វើ​អ្វីខ្លះ បើ​ទ្រង់​គង់​នៅក្នុង​ចំណោម​ពួកយើង​ថ្ងៃនេះ ?…

ព្រះអង្គ​សង្គ្រោះ​តែងតែ​បង្រៀន​ពី​សេចក្ដីពិត​ដ៏​អស់កល្ប ។ សេចក្ដីពិត​ទាំងនោះ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​កាលៈទេសៈ ។

សារលិខិត​របស់​ទ្រង់​ធ្លាប់ជា និង​នៅតែ​ជា​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម និង​មាន​ចំណែក—ជា​ទីបន្ទាល់​មួយ​ដែល​ថា ព្រះ​ជា​ព្រះវរបិតាសួគ៌​យើង​មិន​បោះបង់​បុត្រា​បុត្រី​របស់​ទ្រង់​ឡើយ ។

ថា​ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង !…

កាល​យើង​ព្យាយាម​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ដើរលើ​ផ្លូវ​នៃ​ភាពជា​សិស្ស មួយ​បន្ទាត់​ម្ដងៗ នោះ​ថ្ងៃនោះ​នឹង​មកដល់ ពេល​ដែល​យើង​នឹង​ដក​ពិសោធន៍​នូវ​អំណោយទាន​ដែល​នឹក​ស្មាន​មិនដល់​នោះ គឺ​ការទទួល​បាន​ភាពពេញលេញ​នៃ​អំណរ ។…

ខ្ញុំ​សូម​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ពរជ័យ​របស់​ខ្ញុំ​ដល់​បងប្អូន​នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​ដ៏​រីករាយ​នេះ ។ សូម​បើក​ចិត្ត​បងប្អូន​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង មិន​ថា​បងប្អូន​ស្ថិតក្នុង​កាលៈទេសៈ​ណាទេ មិន​ថា​ការសាក​ល្បង ការរងទុក្ខ ឬ​កំហុស​អ្វីឡើយ បងប្អូន​អាច​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ដោយសារតែ​ទ្រង់ នោះ​បងប្អូន​នឹង​មិន​ឯកោ​ឡើយ ។

ព្រះ​គង់​នៅក្នុង​ចំណោម​ពួកយើង ។