ឆ្នាំ ២០២១
សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២១


« សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ

ការ​ដកស្រង់

រូបភាព
យុវវ័យ​កំពុង​អធិស្ឋាន​នៅ​ក្បែរ​ភ្នំ

បងប្អូន​ប្រុសស្រី នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​ផ្ដោតលើ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏​រុងរឿង​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ចាំ​ពី​ការអញ្ជើញ​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់​ថា « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មកឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព ៖ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ដល់​ព្រលឹង ។

« ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » [ ម៉ាថាយ ១១:២៨–៣០ ] ។

ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់ គឺជា​ការអញ្ជើញ​ដល់​មនុស្ស​ទាំងអស់ មិន​ត្រឹមតែ​ឲ្យ​មករក​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ឲ្យ​ជា​ចំណែក​កម្មសិទ្ធិ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ផងដែរ ។…

ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដឹង​ថា ព្រះ​គឺជា​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ ។

ការដឹង​ថា ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​យើង នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​ជា​នរណា ហើយ​ដឹង​ថា យើង​ជា​កម្មសិទ្ធិ​ក្នុង​គ្រួសារ​អស់កល្ប​ជានិច្ច​ដ៏​មហិមា​របស់​ទ្រង់ ។…

… ថ្វីបើ​យើង​មាន​ឧបសគ្គ​ក្នុង​ជីវិត​ក្ដី ដូចជា​ព្រឹក​បុណ្យ​អ៊ីស្ទើរ​ទីមួយ​នោះ​ដែរ យើង​អាច​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​ក្នុង​ព្រះគ្រីស្ទ​ដោយ​មាន​លទ្ធភាព​ថ្មីៗ និង​អស្ចារ្យ​ជាច្រើន ព្រមទាំង​តថភាព​ថ្មីៗ កាល​យើង​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​បាន​ក្ដីសង្ឃឹម និង​ចំណែក​កម្មសិទ្ធិ ។…

ខ្ញុំ​និយាយ​អំពី​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ​នេះ មិនមែន​ក្នុង​ការស្រមើ​ស្រមៃ​នោះ​ទេ ។ ផ្ទុយទៅវិញ ខ្ញុំ​និយាយ​ពី​សេចក្ដី​សង្ឃឹម ដែល​ជា​ការរំពឹង​ទុក​ដែល​នឹង​កើតឡើង ។ សេចក្ដី​សង្ឃឹម​បែបនោះ​គឺ​ចាំបាច់​ដើម្បី​យកឈ្នះ​លើ​ទុក្ខ​លំបាក បង្កើត​ឲ្យ​មាន​ភាពធន់ និង​កម្លាំង​ខាង​វិញ្ញាណ ហើយ​ដឹង​ថា ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង​ស្រឡាញ់​យើង ហើយ​ថា​យើង​គឺជា​បុត្រា​បុត្រី​របស់​ទ្រង់ ដែល​ជា​ចំណែក​កម្មសិទ្ធិ​ក្នុង​គ្រួសារ​របស់​ទ្រង់ ។…

សូម​កុំភ្លេច​ថា បងប្អូន​គឺជា​បុត្រ​របស់​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង នៅពេល​នេះ និង​ជារៀង​រហូត​តទៅ ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​សាសនាចក្រ​នេះ​ចង់​បាន​បងប្អូន និង​ត្រូវការ​បងប្អូន ។ មែនហើយ យើង​ត្រូវការ​បងប្អូន ! យើង​ត្រូវការ​មតិ ទេពកោសល្យ ជំនាញ សេចក្ដីល្អ និង​ភាពសុចរិត​របស់​បងប្អូន ។