ឆ្នាំ ២០២១
តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ?
ខែ ឧសភា ឆ្នាំ ២០២១


« តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​បព្វជិតភាព

តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ?

ការ​ដកស្រង់

រូបភាព
ផ្នូរ​ដែល​គ្មាន​ព្រះសព​របស់​ព្រះ​គ្រីស្ទ

តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​ម្នាក់ៗ ? ទ្រង់​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ដែលចាំបាច់​សម្រាប់ការធ្វើ​ដំណើរនៅក្នុង​ជីវិត​រមែង​ស្លាប់របស់​យើង ឆ្ពោះ​ទៅ​កាន់​ជោគវាសនា​ដែល​បាន​គ្រោងទុកនៅ​ក្នុង​ផែនការ​របស់​ព្រះវបិតា​សួគ៌​របស់​យើង ។ ខ្ញុំ​នឹង​និយាយ​ពី​គោលការណ៍​ចំនួន​បួន​ដែល​បង្ហាញ​ពី​ផែនការ​នោះ ។…

ដំណើររស់​ឡើង​វិញ​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ និង​កម្លាំង​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែងស្លាប់​នេះ ដែល​យើង​ម្នាក់ៗ និងមនុស្ស​ដែល​យើង​ស្រឡាញ់​ត្រូវ​ប្រឈម ។ ការរស់ឡើង​វិញ​ផ្តល់​ឲ្យ​យើង​នូវ​របៀប​ថ្មី​មួយ​ដើម្បី​គិត​អំពី​ភាពទន់ខ្សោយ​ខាង​រាងកាយ ស្មារតី ឬ​ខាង​សតិអារម្មណ៍ ដែល​យើង​មាន​តាំងពី​កំណើត ឬ​ទទួល​បាន​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ ។ វា​ផ្តល់​ដល់​យើង​នូវ​កម្លាំង​ដើម្បី​តស៊ូ​នឹង​ការសោកសៅ ការបរាជ័យ និង​ការខូចចិត្ត ។

ដំណើររស់ឡើង​វិញ​នេះ​ផ្ដល់​ឲ្យ​យើង​នូវ​ការលើកទឹក​ចិត្ត​ដ៏​មាន​អានុភាព ដើម្បី​គោរព​តាម​ព្រះបញ្ញតិ្ត​របស់​ព្រះ​ក្នុង​អំឡុង​ជីវិត​រមែងស្លាប់​របស់​យើង ។…

ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​យើង​បាន​ស៊ូទ្រាំ​នូវ​ការរងទុក្ខដែល​យើង​មិន​អាច​យល់​បាន ដើម្បី​ធ្វើ​ពលិកម្ម​សម្រាប់​អំពើបាប​របស់​មនុស្ស​ទាំងអស់​ដែល​នឹង​ប្រែចិត្ត ។ ពលិកម្ម​ដ៏​ធួន​នេះ​បាន​ថ្វាយ​នូវ​អ្វី​ដែល​ល្អ​បំផុត …គឺកូនចៀម​ឥតខ្ចោះ​ឥត​ស្លាក​ស្នាម​សម្រាប់​អំពើអាក្រក់​ដ៏​ហួសប្រមាណ ដែល​ជា​អំពើ​បាប​នៃ​ពិភពលោក​ទាំងមូល ។

… ព្រះយេស៊ូវ​បាន​បង្រៀន​យើង​នូវ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ផែនការ​នេះ​រួម​មាន ការ​បង្កបង្កើត គោល​បំណង​នៃ​ជីវិត​នេះ ភាពចាំបាច់​នៃ​ភាពផ្ទុយ និង​អំណោយ​ទាន​នៃ​សិទ្ធិ​ជ្រើសរើស ។ ទ្រង់​ក៏​បាន​បង្រៀន​យើង​នូវ​បទបញ្ញត្តិ និង​សេចក្តី​សញ្ញា​ដែល​យើង​ត្រូវ​តែ​ប្រតិបត្តិតាម ព្រម​ទាំង​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​យើង​ត្រូវ​តែ​ដកពិសោធន៍ ដើម្បី​នាំ​យើង​ត្រឡប់​ទៅ​កាន់​ព្រះមាតា​បិតា​សួគ៌​របស់​យើង​វិញ​ផងដែរ ។…

ព្រះអង្គ​សង្គ្រោះ​យើង​ដឹង និង​ស្គាល់​ពី​ការល្បួង​របស់​យើង ការលំបាក​របស់​យើង ការពុះពារ​របស់​យើង ការខូចចិត្ត​របស់​យើង និង​ការរងទុក្ខ​របស់​យើង ពីព្រោះ​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដក​បទពិសោធន៍​ការណ៍​ទាំង​នោះ ដែល​ជា​ផ្នែក​មួយ​​នៃ​ដង្វាយធួន​របស់​ទ្រង់ ។… អស់​អ្នក​ដែល​រងទុក្ខ​គ្រប់យ៉ាង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ គួរតែ​ចាំថា ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ឆ្លងកាត់​ការឈឺចាប់​បែប​នេះ​ផងដែរ ហើយ​ថា​តាម​រយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​យើង​ម្នាក់ៗ​អាច​ទ្រាំទ្រ​នឹង​ទុក្ខលំបាក​នេះ​បាន ។