ឆ្នាំ ២០២១
មានពរ​ដល់​ព្រះនាម​ទ្រង់
ខែ ឧសភា ឆ្នាំ ២០២១


« មានពរ​ដល់​ព្រះនាម​ទ្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​បព្វជិតភាព

មានពរ​ដល់​ព្រះនាម​ទ្រង់

ការ​ដកស្រង់

រូបភាព
យុវជន​ចែក​សាក្រាម៉ង់

គោលបំណង​ចំពោះ​ការ​ទទួល​បព្វជិតភាព​របស់​យើង​គឺ ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទូទៅ​ជំនួស​ព្រះអម្ចាស់ ដោយ​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ព្រះនាម​ទ្រង់ ។

ជាច្រើន​ឆ្នាំ​បន្ទាប់​ពី​ខ្ញុំ​បាន​ក្លាយ​ជា​ឌីកុន ទើប​ខ្ញុំ​យល់​ពី​អត្ថន័យ​នោះ​ពិត​ប្រាកដ ។ ជា​ឧទាហរណ៍ ក្នុង​នាម​ជា​សង្ឃជាន់​ខ្ពស់​មួយ​រូប ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​មើល​ខុសត្រូវ​ការ​ប្រជុំ​សាក្រាម៉ង់​នៅ​មជ្ឈមណ្ឌល​ចាស់ជរា​មួយ ។ ខ្ញុំ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ចែក​សាក្រាម៉ង់ ។ ជំនួស​ឲ្យ​ការគិត​ពី​ដំណើរការ ឬរបៀប​ចែក​សាក្រាម៉ង់ ខ្ញុំ​បាន​មើល​ទៅផ្ទៃ​មុខ​មនុស្ស​ចាស់ជរា​ម្នាក់ៗ ។ ខ្ញុំ​បាន​ឃើញ​ពួកគាត់​ជា​ច្រើន​នាក់​សម្រក់​ទឹកភ្នែក ។ មាន​ស្ត្រី​ម្នាក់​បាន​ចាប់ដៃ​អាវ​ខ្ញុំ ហើយ​ងើយ​មើល​មុខ​ខ្ញុំ​ដោយ​ពោល​ឮៗ​ថា « អរគុណ អរគុណ​ចៅ​ខ្លាំង​ណាស់ » ។

ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ការ​បម្រើ​ដែល​បានផ្ដល់​ឲ្យ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ នៅថ្ងៃ​នោះ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​អព្ភូតហេតុ​បែប​នោះ​កើតឡើង ជំនួស​ឲ្យ​ការ​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​ធ្វើ​ផ្នែក​ខ្ញុំឲ្យបាន​ល្អ ។ ខ្ញុំបាន​អធិស្ឋាន​សូម​ឲ្យ​មនុស្ស​ចាស់​ទាំងនោះ​បាន​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ តាមរយៈ​ការបម្រើ​ពេញ​ដោយក្តី​ស្រឡាញ់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ថា នេះគឺជា​គន្លឹះ​ទៅ​កាន់​ការ​បម្រើ និង​ការ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​នៅ​ក្នុង​ព្រះនាម​របស់ទ្រង់ ។…

ខ្ញុំ​ជឿថា យើង​អាច​លើកតម្កើង​ការបម្រើ​បព្វជិតភាព​របស់​យើងពេញ​មួយ​ជីវិត​របស់​យើង ហើយ​អាច​លើស​ពី​មួយ​ជីវិត​នេះ​ទៀត ។ វា​អាស្រ័យ​លើ​ការ​ខិតខំ​របស់​យើង​ក្នុង​ការ​ព្យាយាម​ស្គាល់​ព្រះ​ទ័យ​របស់​ព្រះ​អម្ចាស់ និង​ការ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ស្តាប់​សំឡេង​របស់​ទ្រង់ ដើម្បី​យើង​អាច​ដឹង​បាន​ច្បាស់​នូវ​អ្វី​ដែល​ទ្រង់សព្វព្រះទ័យ​សម្រាប់​មនុស្ស​ដែល​យើង​កំពុង​បម្រើ​ជំនួស​ឲ្យទ្រង់ ។ ការលើក​តម្កើងនេះនឹង​ទទួល​បាន​ជា​ជំហាន​តូចៗ ។ វា​អាច​កើតឡើង​យឺតៗ ប៉ុន្ដែ​វា​នឹង​កើតឡើង​យ៉ាង​ប្រាកដ ។