ឆ្នាំ ២០២១
បន្ទប់​ក្នុង​ផ្ទះ​សំណាក់
ខែ ឧសភា ឆ្នាំ ២០២១


« បន្ទប់​ក្នុង​ផ្ទះ​សំណាក់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

បន្ទប់​ក្នុង​ផ្ទះ​សំណាក់

ការ​ដកស្រង់

រូបភាព
សាសន៍​សាម៉ារី​ចិត្តល្អ

នៅ​បុណ្យអ៊ីស្ទើរនេះ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ធ្វើ​ជា​សាសន៍​សាម៉ារី​ចិត្តល្អ ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់​របស់ទ្រង់ ( សាសនាចក្រ​របស់​ទ្រង់ ) ជាជម្រក​សម្រាប់​មនុស្ស​ទាំងអស់​ជ្រក​ពី​ទុក្ខលំបាក និង​ព្យុះ​ជីវិត ។…

កាល​ដែល​យើង​មក​ផ្ទះ​សំណាក់​ជាមួយ​សាសន៍​សាម៉ារី​ចិត្តល្អ យើង​រៀន​រឿង​ប្រាំ​យ៉ាង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ខ្លួន​របស់​យើង ។

ដំបូង យើង​ម្នាក់ៗ​​មក​កាន់​ផ្ទះសំណាក់​​ដោយមាន​ចំណុច​ទន់ខ្សោយ និង​ភាព​មិនល្អ​ឥតខ្ចោះ ។ ប៉ុន្តែ យើង​ទាំងអស់គ្នា​មាន​អ្វីមួយ​ចាំបាច់​ត្រូវ​បរិច្ចាគ ។ ជា​ញឹកញាប់ ដំណើរ​ត្រឡប់​ទៅ​ព្រះ​វិញរបស់យើង​គឺ​ស្ថិតនៅលើ​សាមគ្គីភាព ។…

ទីពីរ ទ្រង់​អង្វរ​យើង​ឲ្យ​ធ្វើ​ផ្ទះសំណាក់​របស់ទ្រង់​ជា​កន្លែង​នៃ​ព្រះ​គុណ និង​ទូលំទូលាយ ជា​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបជុំ​គ្នា ហើយ​មាន​កន្លែង​សម្រាប់​មនុស្ស​ទាំងអស់ ។ ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​​ស្មើភាព​គ្នា ពុំមាន​ក្រុម​ណា​ពុំសូវ​សំខាន់​ឡើយ ។…

ទីបី នៅក្នុង​ផ្ទះសំណាក់​របស់ទ្រង់ យើង​រៀន​ថា សេចក្តី​ល្អ​ឥតខ្ចោះ​គឺ​នៅក្នុង​ព្រះ​យេស៊ូវគ្រីស្ទ ពុំមែន​នៅក្នុង​ភាព​ឥតខ្ចោះ​នៃ​ពិភពលោក​នេះ​ទេ ។… ទ្រង់​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ធ្វើ​ជា​សាសន៍​សាម៉ារី​ចិត្តល្អ មិន​សូវ​វិនិច្ឆ័យគ្នា ហើយ​កាន់តែ​អភ័យទោស​ដល់​ខ្លួន​ឯង និង​ដល់​គ្នា​ទៅវិញ​ទៅមក ។…

ទីបួន … ទ្រង់​នាំ​យើង​ទៅ​ផ្ទះ​សំណាក់​របស់ទ្រង់ និង​ដំណាក់​របស់​ទ្រង់​ផងដែរ—គឺ​ព្រះវិហារ​បរិសុទ្ធ … គឺជា​កន្លែង​ដែល​សាសន៍​សាម៉ារី​ចិត្តល្អ​អាច​សម្អាត និង​ស្លៀកពាក់​ឲ្យ​យើង រៀបចំ​យើង​ដើម្បី​ត្រឡប់​ទៅ​ទី​វត្តមាន​របស់​ព្រះ​វិញ ហើយ​បង្រួបបង្រួម​យើង​ជាមួយ​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​ព្រះ ។…

ចុងក្រោយ ចំណុចទីប្រាំ យើង​អរ​រីករាយ​ដែល​ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់ទ្រង់ ទោះជា​យើង​មាន​ជីវប្រវត្តិ និង​កាលៈទេសៈ​ខុសៗគ្នាក្តី នៅ​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ឲ្យ​មាន​កន្លែង​ស្នាក់​អាស្រ័យ​ក្នុង​ផ្ទះសំណាក់​ទ្រង់​គ្រប់ៗគ្នា ។…

សាសន៍​សាម៉ារី​ចិត្តល្អ​របស់​យើង សន្យា​ថា​នឹងត្រឡប់មកវិញ ។ អព្ភូតហេតុ​ជា​ច្រើន​កើតឡើង នៅ​ពេល​យើង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ដែល​ទ្រង់​ធ្វើ ។