ឆ្នាំ ២០២១
ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២១


« ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

ការ​ដកស្រង់

រូបភាព
ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ ឌឺបាន អាហ្វ្រិក​ខាង​ត្បូង

ខ្ញុំ​ដឹង​ថា ព្រះវិហារបរិសុទ្ធ​ទាំងឡាយ​របស់​ព្រះអម្ចាស់ គឺជា​ទី​ដ៏បរិសុទ្ធ ។ គោលបំណង​របស់ខ្ញុំ​និយាយ​អំពី​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​បង្កើន​បំណង​ប្រាថ្នា​របស់​បងប្អូន និង​ខ្ញុំ​ឲ្យ​មានភាព​ស័ក្ដិសម ហើយ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បង្កើន​ឱកាស​ដើម្បី​ទទួល​បទពិសោធន៍​នៃ​ព្រះវិហារបរិសុទ្ធ​ដែល​នឹង​មាន​សម្រាប់​យើង ។…

បើ​បងប្អូន ឬ​ខ្ញុំ​ទៅ​ព្រះវិហារបរិសុទ្ធ​ដោយ​ពុំ​មាន​ភាពបរិសុទ្ធ​គ្រប់គ្រាន់ នោះ​យើង​នឹង​មិន​អាច​មើលឃើញ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នូវ​ការបង្រៀន​ខាង​វិញ្ញាណ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​យើង​អាច​ទទួល​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ឡើយ ។

នៅពេល​យើង​មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល​ការ​បង្រៀន​បែបនោះ ទីនោះហើយ​ដែល​យើង​អាច​រីកចម្រើន​តាមរយៈ​បទពិសោធន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង នូវ​សេចក្ដី​សង្ឃឹម អំណរ និង​សុទិដ្ឋិនិយម​អស់​មួយ​ជីវិត​របស់​យើង ។ សេចក្តី​សង្ឃឹម អំណរ និង​សុទិដ្ឋិនិយម គឺ​មាន​តែ​តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នានា ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​បរិសុទ្ធ​ប៉ុណ្ណោះ ។ វា​ស្ថិត​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នេះហើយ ដែល​យើង​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដែល​នឹង​បន្ដ​ក្រោយពី​សេចក្ដីស្លាប់ និង​រហូត​ដល់​ភាព​អស់កល្ប​ជានិច្ច ។…

… ហើយ​យើង​ដឹង​ថា សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង​អាស្រ័យ​ទៅលើ​ការ​ខិតខំ​ដ៏​អស់​ពី​សមត្ថភាព​របស់​យើង ដើម្បី​ផ្ដល់​សុភមង្គល​ដ៏​នៅ​ជានិរន្ដរ​ដូចគ្នា​នេះ ទៅកាន់​សាច់ញាតិ​ជាច្រើន​របស់​យើង​តាម​ដែល​យើង​អាច​ធ្វើ​ទៅបាន ។

ខ្ញុំ​មាន​បំណងប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការ​អញ្ជើញ​សមាជិក​គ្រួសារ​ដែល​នៅរស់ ឲ្យ​មាន​បំណងប្រាថ្នា​ដើម្បី​មានភាព​ស័ក្តិសម​ទទួល និង​គោរព​តាម​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ​ដូចគ្នា ។ នោះ​គឺជា​ចំណែក​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែលបាន​សន្យា​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នៅទាំង​សងខាង​នៃ​វាំងនន ។