ឆ្នាំ ២០២១
ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង
ខែ ឧសភា ឆ្នាំ ២០២១


« ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង

ការ​ដកស្រង់

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ព្យាបាល​បុរស​ម្នាក់

ដួងចិត្ត​របស់​ខ្ញុំ​រីករាយ កាល​នឹកគិត​ពី​ទង្វើ​ដ៏​អស្ចារ្យ ដ៏មាន​អានុភាព ជា​ទង្វើ​ដែល​ឥត​ប្រៀប​ផ្ទឹម ដែល​បាន​កើតឡើង​នៅក្នុង​ប្រវតិ្តសាស្រ្ត​មនុស្ស​លោក—ជា​ពលិកម្ម​ដ៏​ធួន​របស់ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។…

ព្រះគ្រីស្ទ​បានបំពេញ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាតាមរយៈ​ពលិកម្ម​ជា​និរន្តរ និង​ដ៏​មាន​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ។ ទ្រង់​យកឈ្នះ​ទ្រនិច​នៃសេចក្ដី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណដែល​បាន​កើត​មាន​ក្នុង​ពិភពលោក​នេះដោយសារ​ការ​ធ្លាក់ ហើយ​ផ្ដល់​ឱកាស​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។…

តាមរយៈ​ការ​ពលិកម្ម​របស់ទ្រង់ ព្រះអង្គ​សង្គ្រោះ​បានដក​យក​ឥទ្ធិពល​នៃ​សេចក្ដីស្លាប់​ខាង​សាច់ឈាម​ចេញ ទ្រង់​មិន​បាន​លុប​បំបាត់​ការ​ទទួលខុសត្រូវ​ដើម្បី​ប្រែចិត្ត​ពីអំពើ​បាប ដែល​យើង​បានប្រព្រឹត្តនោះ​ឡើយ ។…

មិត្តជាទីស្រឡាញ់​របស់​ខ្ញុំអើយ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ទៅ​កាន់​បងប្អូន​ថា កាល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើងពិតប្រាកដ នោះ​យើង​អនុញ្ញាត​ឲ្យ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះគ្រីស្ទ មាន​ប្រសិទ្ធភាព​លើ​ជីវិត​របស់​យើង​ទាំងស្រុង ។…

បន្ថែម​ពី​លើនោះ ដើម្បី​ផ្ដល់​នូវ​អំណោយទាន​ដ៏​មហិមា​នៃ​សេចក្តីសង្គ្រោះ​នេះ ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង​នូវ​ភាព​ធូរស្បើយ និង​ការ​លួងលោម​ចិត្ត កាល​យើង​ប្រឈម​នឹង​ទុក្ខវេទនា ការល្បួង និង​ភាព​ទន់ខ្សោយ​នៃ​ជីវិត​រមែង​ស្លាប់ រួមបញ្ចូល​ទាំង​កាលៈទេសៈ​ដែល​យើង​បាន​ដក​ពិសោធន៍​ថ្មីៗ​នេះ​នៅ​ក្នុង​គ្រានៃជំងឺ​រាតត្បាត ។…

កាលយើង​ខិត​កាន់តែ​ជិត​ទ្រង់ ដោយអនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​យើង​ខាង​វិញ្ញាណ នោះយើង​នឹង​មាន​លទ្ធភាព​ដើម្បី​លើក​ដាក់​នឹម​ដ៏ងាយ​របស់​ទ្រង់ និង​បន្ទុក​ដ៏ស្រាល​របស់​ទ្រង់​មក​លើ​ខ្លួន​យើង ហើយ​ក៏​រក​ឃើញ​ការ​លួងលោម​ចិត្ត និង​ទីសម្រាក​ដែល​បាន​សន្យា​ផងដែរ ។ លើសពីនេះទៀត យើង​នឹង​ទទួល​បាន​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​យក​ឈ្នះ​លើ​ការលំបាក ភាព​ទន់ខ្សោយ និង​ភាព​សោកសៅ​ក្នុង​ជីវិត ដែល​ពិបាក​ស៊ូទ្រាំ​យ៉ាងខ្លាំង បើ​គ្មាន​ជំនួយ និង​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់​ទេ​នោះ ។