សន្និសីទទូទៅ
ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ

តាមរយៈ​ការប្រោសលោះ​នៃ​ដង្វាយធួន និង​ការរស់​ឡើងវិញ​ដ៏រុងរឿង​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដួង​ចិត្ត​សង្រេក​អាច​ព្យាបាល​ភាពតានតឹង អាចប្រែជា​សុខសាន្ត និង​ក្តីអស់សង្ឃឹម ប្រែជាសង្ឃឹមឡើងវិញបាន ។

នៅ​ថ្ងៃ​អាទិត្យ​បុណ្យអ៊ីសស្ទើរដ៏ស្រស់​ស្អាតនេះ កុមារ​របស់យើង​នឹង​ច្រៀងបទ ពេញ​ដោយ​អំណរ « និទាឃរដូវ​មាស​ព្រះយេស៊ូវ​ក្រោក​ឡើង​ចេញ​ពី​ផ្នូរ ដែល​ទ្រង់​ផ្ទុំ ហើយ​ទ្រង់​ផ្តាច់​ចំណង​ក្តីស្លាប់ » ។

យើង​មាន​អំណរគុណ​ចំពោះ​ចំណេះដឹង​​ពី​ការ​រស់​ឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ ជីវិត​យើងមាន​អារម្មណ៍​ខូចចិត្ត​បន្ទាប់​ពីការបាត់​បង់​មនុស្ស​ជាទីស្រឡាញ់ ។ តាមរយៈ​ជំងឺរាត្បាត​ជាសាកល​បច្ចុប្បន្ននេះ យើង​​ភាគច្រើន​បានបាត់​បង់​មនុស្ស​ជាទីស្រឡាញ់—ដែល​ជាសមាជិកគ្រួសារ​ឬ មិត្តភក្តិ ។ យើង​សូម​អធិស្ឋានសម្រាប់អស់​អ្នកដែល​រងទុក្ខ​ដោយ​ការបាត់​បង់នេះ ។

ប្រធាន រ័សុលអិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖

« មិនថា​ពួកគាត់​មានអាយុ​ប៉ុន្មាន​ទេ​ យើង​ទួញសោក​ចំពោះ​មនុស្ស​ដែល​យើង​ស្រឡាញ់ ហើយ​​បាត់បង់នោះ ។ ការកាន់ទុក្ខ​គឺ​ជា​ការបង្ហាញក្តីស្រឡាញ់​ដ៏ជ្រាលជ្រៅ ។

« ទោះ​ជាយ៉ាងណា​យើង​មិនអាច​មាន​អំណរគុណ​ពេញ​លេញ រីករាយ​នឹង​ការជួប​ជុំ​នៅពេល​ក្រោយ​ដោយ​គ្មាន​ការទួញយំ​សម្រាប់​ការ​បែក​គ្នា​ក្នុង​ពេល​នេះឡើយ ។ វាជាផ្លូវតែ​មួយ​គត់គឺ​ថា បើ​គ្មាន​ការទួញយំ​ចំពោះ​សេចក្តីស្លាប់ទេ នោះជីវិត​នេះក៏​គ្មាន​សេចក្តីស្រឡាញ់​ដែរ » ។

រូបភាព
សិស្សស្រី​ទាំងឡាយ​បាន​កាន់ទុក្ខ​ដល់​ព្រះយេស៊ូវ<nb/>។

យើង​អាចស្រមៃ​ពីមិត្តភក្តិ​របស់​ព្រះយេស៊ូវ ដែល​ដើរតាមទ្រង់ និង​បានបម្រើ​​ទ្រង់ បានធ្វើ​ជាសាក្សី​ចំពោះ​ការសុគត ។ យើងដឹងថា​« ពួកគេ​បាន កាន់ទុក្ខ ហើយ​យំសោក » ។ នៅ​ថ្ងៃ​នៃ​ការ​ឆ្កាង ដោយ​មិនដឹង​ថា​នឹងមាន​អ្វីកើតឡើង នៅថ្ងៃ​អាទិត្យ ពួកគេ​ប្រាកដ​ជា ភ័យ​តក់ស្លុត និង ងឿង​ឆ្ងល់​ថា​តើ​ពួកគេ​នឹង​ទៅណា បើគ្មាន​ព្រះអម្ចាស់​របស់​ពួកគេនោះ ។ ទោះយ៉ាងណា ពួកគេ​នៅបន្ត​បម្រើ​ដល់ទ្រង់​សូម្បី​តែ​ពេល​ទ្រង់​សុគត​ហើយក្តី ។

យ៉ូសែប អ្នក​ភូមិ អើរីម៉ាថេ បានសុំ​ព្រះសព​ព្រះយេស៊ូវ​ពី​លោក​ពីឡាត់ ។ លោក​បាន​ទម្លាក់​ព្រះសពចុះមក ក៏រុំ​នឹង​សំពត់​ទេស​ឯក​យ៉ាង​ស្អាត បញ្ចុះ ក្នុងផ្នូរថ្មី ហើយ​បាន​ប្រមៀល​ថ្មមួយយ៉ាងធំទៅបិទម៉ាត់ផ្នូរ ។

នីកូដេម បានយក​ជ័រល្វីងទេស និងគ្រឹស្នា ។ លោក​បាន​ជួយ​យ៉ូសែប យក​ព្រះសព​រុំនឹង​សំពត់​ទេស​ឯក​ជាមួយ​នឹង​គ្រឿង​ក្រអូប ។

ឯម៉ារា ម៉ាក់ដាឡា ,ម៉ារា ម្តាយ​របស់​ព្រះយេស៊ូវ សាឡូមេ, យ៉ូណាស និង​នីកូដេម បាន​ចាំយាម​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូវ ហើយ​បាន​រៀបចំ​គ្រឿង​ក្រអូប និង​ប្រេងអប់ ។ យោង​ទៅលើ​ក្រឹត្យ​វិន័យ​ដ៏​តឹង​តែង​នៅសម័យ​នោះ ពួកគេ​បាន​រង់ចាំ​ដើម្បី​រៀបចំ​បន្ថែម​ទៀត ហើយ​បាន​អប់​ព្រះសព​ទ្រង់​ទុក​ពីព្រោះ​ថ្ងៃសៅរ៍ គឺជាថ្ងៃ​ឈប់​សម្រាក ។១០ បន្ទាប់​មក​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​អាទិត្យ ពួកគេ​បាន​ទៅ​ឯផ្នូរ ។ ក្រោយពីរ​ដឹងថា ព្រះសព​របស់​ព្រះអង្គ​សង្គ្រោះ មិន​នៅទីនោះ​ពួកគេ​បាន​ទៅប្រាប់​សិស្ស​ដែល​ជា​សាវក​របស់​ព្រះយេស៊ូវ ។ ពួកសាវក​បាន​ទៅ​ឯផ្នូរ​ជា​មួយ​ពួកគេ ហើយឃើញ​ផ្នូរនៅ​ទទេ ។ នៅទីបំផុត គ្រប់​គ្នា​ចាក​ចេញ​លើក​លែង តែ មារ៉ា ម៉ាក់ដាឡា នាង​ងឿងឆ្ងល់​ថា មាន​អ្វីកើត​ឡើង​ចំពោះ​ព្រះសព​ព្រះអង្គ​សង្គ្រោះ ។១១

មារ៉ា ម៉ាក់ដាឡា បាន​នៅឯផ្នូរ​តែឯង ។ កាល​ពី​បី​ថ្ងៃ​មុន នាង​បាន​ឃើញ​សោកនាដកម្ម​នៃ​ការស្លាប់​របស់​មិត្តនាង និង​ជាព្រះអម្ចាស់​របស់នាង ។ ឥឡូវនេះ​ផ្នូរ​នៅទទេ នាង​មិនដឹង​រកទ្រង់​នៅឯណា ។ វាធ្ងន់ធ្ងរ​ពេក​ នាង​មិន​អាច​ទទួល​យកបាន​ទេ ហើយ​នាងយំសោក ។ រំពេច​នោះ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ បាន​មក​រកនាង ហើយ​សួរថា ហេតុ​អ្វី​បានជានាងយំ នាងរកអ្នក​ណា ។ នាងគិត​ថា អ្នកថែសួន និយាយ​ជាមួយនាង នាងបាន​សួរថា ប្រសិន​បើលោក​ឃើញ​នរណា យក​ព្រះសព ព្រះអម្ចាស់​របស់​នាង សូមប្រាប់នាង​ថានៅកន្លែង​ណាផង ដើម្បី​ឲ្យ​នាង​អាច​ទៅ​ទទួល ។១២

រូបភាព
ម៉ារា ម៉ាក់ដាឡា

ខ្ញុំបាន​ស្រមៃថា ព្រះអម្ចាស់​បានអនុញ្ញាត​ឲ្យ មារ៉ា ម៉ាក់ដាឡា ទួញយំ និង សម្តែង​អារម្មណ៍​ឈឺចាប់​របស់នាង ។១៣ បន្ទាប់​មក ទ្រង់​ហៅឈ្មោះនាង នាងបែរ​ទៅរកទ្រង់ ហើយ​ស្គាល់​ទ្រង់ ។ នាង​បាន​ឃើញ​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​បាន​ធ្វើ​ជាសាក្សី ចំពោះការមាន​ព្រះ​ជន្មរស់​ឡើង​វិញ​ដ៏​រុងរឿង​របស់ទ្រង់ ។១៤

នៅពេល​ខ្លះ​វាដូច​ជាបងប្អូន​ទាំងអស់​គ្នាដែរ ខ្ញុំអាច​ភ្ជាប់ អារម្មណ៍​តានតឹង​របស់ មារ៉ា ម៉ាក់ដាឡា និង​មិត្ត​របស់នាង ពេលទួញយំ​ចំពោះ​សេចក្តីស្លាប់​របស់​ព្រះអម្ចាស់​របស់ពួកគេ ។ កាល​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ ខ្ញុំ​បាត់បង់​បងប្រុស​ម្នាក់​ក្នុង​អំឡុងពេល​គ្រោះ​រញ្ជួយ​ផែនដី ។ ព្រោះអ្វីៗ​បាន​កើតឡើង​ដោយ​មិនបាន​រំពឹង​ទុក ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ ដើម្បី​ទទួល​យក​ការពិត​ចំពោះ​អ្វី​ដែល​បាន​កើតឡើង ។ ខ្ញុំ​ខូចចិត្ត សោកសៅ ហើយ​ខ្ញុំ​បាន​សួរ​ខ្លួន​ឯងថា​ « តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​បងប្រុស​របស់​ខ្ញុំ ? តើ​គាត់​នៅ​ឯ​ណា ? តើ​គាត់​ទៅ​កន្លែង​ណា ? តើ​ខ្ញុំ​នឹងជួប​គាត់​ម្តង​ទៀត​ដែរឬទេ ?

ពេលនោះ​ខ្ញុំ​មិន​ទាន់ស្គាល់​ផែនការនៃ​សេចក្តី​សង្គ្រោះ​របស់ព្រះនៅ​ឡើយទេ ហើយ​ខ្ញុំមាន​បំណងចង់ដឹង​ថា​តើ​យើង​មកពីណា តើ​គោលបំណង​ក្នុងជីវិត​នេះជាអ្វី ហើយ​នឹងមាន​អ្វី​កើត​ឡើង​ចំពោះ​យើង​បន្ទាប់​ពីយើងស្លាប់ទៅ ។ តើ​យើង​ទាំងអស់​គ្នាមិនចង់ជៀសផុត​ពី​ការបាត់បង់​មនុស្ស​ជាទីស្រឡាញ់ ឬ ជៀសផុត​ពីការពិបាក​​ក្នុង​ជីវិតនេះ​ទេឬអី ?

ពីរបី​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​​ចាប់ផ្តើម​គិត​ពី​បងប្រុស​របស់ខ្ញុំ​ក្នុង​របៀប​ជាក់លាក់​មួយ ។ ខ្ញុំស្រមៃថា គាត់​កំពុងគោះ​ទ្វារ​របស់​យើង ។ ខ្ញុំ​នឹងបើក​ទ្វារ​ ហើយ​គាត់​អង្គុយ​នៅទីនេះ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំថា « បងមិន​ស្លាប់ទេ ។ បង​នៅមាន​ជីវិត ។ បង​មិនអាច​មករក​ឯង​ទេ ប៉ុន្តែ​ឥឡូវ​នេះ​បង​នៅ​ជាមួយ​ឯង ហើយ​នឹង​មិនចាកចេញ​ពីឯង​ម្តងទៀត​ទេ »។ ការស្រមៃ​នោះហាក់​ដូច​ជាសុបិន បាន​ជួយ​ចម្លង​ខ្ញុំ​ពីការឈឺចាប់​ និង សោកសៅ ដែល​ខ្ញុំ​បាន​មាន​អារម្មណ៍​ចំពោះ​ការបាត់​បង់​គាត់ ។ បន្ទាប់​មក​គំនិត​ដែល​ថា​គាត់​នឹង​នៅជាមួយ​ខ្ញុំ​បាន​ចូលមក​ម្តងហើយ​ម្តងទៀត ។ ពេលខ្លះ​ខ្ញុំ​បាន​សម្លឹង​មើល​ទៅទ្វារ​ទៀតផង ដោយ​សង្ឃឹម​ថា​គាត់​នឹង​គោះ ហើយ​ខ្ញុំ​នឹង​ជួប​គាត់​ម្តង​ទៀត ។

ប្រហែល​ជា​៤០​ឆ្នាំ​ក្រោយ​មក​ក្នុង​អំឡុងពេល​បុណ្យអ៊ីសស្ទើ ខ្ញុំ​បាន​ពិចារណា​អំពី​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ចាប់ផ្តើម​គិត​អំពី​បងប្រុស​របស់ខ្ញុំ ។ នៅ​ពេល​នោះ មានអ្វី​ម៉្យាង​បាន​ចូល​ក្នុង​គំនិត​ខ្ញុំ ។ ខ្ញុំបានចាំថា​ខ្ញុំ​ស្រមៃថាគាត់​មកជួប​ខ្ញុំ ។

នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​ដឹងថា​ព្រះវិញ្ញាណ​បាន​ផ្តល់​ការលួងលោម​ដល់​ខ្ញុំ​ក្នុង​គ្រាលំបាក ។ ខ្ញុំបាន​ទទួល​សាក្សីថា វិញ្ញណ​របស់​បងប្រុស​ខ្ញុំ​មិនស្លាប់់​ឡើយ គឺគាត់​នៅរស់ ។ គឺគាត់​កំពុង​តែ​រីកចម្រើន​នៅក្នុង​ជីវិត​អស់​កល្ប​ជានិច្ច ។ ខ្ញុំដឹងថា « បងប្រុស [ របស់ខ្ញុំ ] នឹង​រស់ឡើង​វិញ​ម្តងទៀត »១៥នៅក្នុង​ព្រឹត្តិការណ៍​ដ៏រុងរឿង ព្រោះ​ព្រះ​យេស៊ូវ គ្រីស្ទ រស់ឡើងវិញ នោះយើង​ទាំងអស់គ្នា​នឹង​រស់ឡើងវិញ ។ បន្ថែម​ពីលើ​នោះ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា អាច​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​អំណរ​អស់កល្ប​ជានិច្ច​នៅក្នុង​វត្តមាន​របស់​ព្រះ ប្រសិន​បើ​យើង​នឹងជ្រើសរើសចុះ ​និង​រក្សា​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ទ្រង់ ។

ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖

« សេចក្តី​ស្លាប់​គឺជា​ធាតុ​ដ៏សំខាន់​នៃជីវិត​ដ៏នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ។ គ្មាន​នរណា​ដឹងថា នឹង​មក​ពេល​ណាទេ ប៉ុន្តែវាសំខាន់​ចំពោះ​ផែនការ​នៃ​សុភមង្គល​ដ៏មហិមា​របស់ព្រះ ។ សូម​អរគុណ​ចំពោះ​ដង្វាយ​ធួន​របស់​ព្រះ​អម្ចាស់​ដែល​បាន​ធ្វើ​ឲ្យ​ការ​រស់​ឡើង​វិញ​ក្លាយ​ជា​ការពិត ហើយ​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច​អាច​មាន​ដល់​មនុស្ស​ទាំង​អស់ ។…

«… សម្រាប់​អ្នកដែល​កើតទុក្ខ​ ព្រោះ​បាន​ទុក​ចោល​មនុស្ស​ជាទីស្រឡាញ់ … ចំណង​នៃ​សេចក្ដីស្លាប់​ត្រូវបាន​ស្រាយ​ដោយ​សេចក្ដីជំនឿ​ដ៏​ខ្ជាប់ខ្ជួន​ទៅលើ​ព្រះគ្រីស្ទ ពន្លឺ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់​របស់​ព្រះ និង​របស់​មនុស្ស​ទាំងឡាយ និង​បំណងប្រាថ្នា​ដ៏​ជ្រាលជ្រៅ​ដើម្បី​បម្រើ​ដល់​ពួកគេ ។ សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់​នឹង​ធ្វើ​ឲ្យ​យើង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​នៅក្នុង​វត្តមាន​ដ៏បរិសុទ្ធ​របស់​ព្រះ និង​ជាមួយ ដៃគូ​ដ៏អស់កល្បជានិច្ច ហើយ​ក្រុម​គ្រួសារ​របស់​យើង​រស់​នៅក្នុង​វត្តមាន​របស់​ទ្រង់​ជានិរន្តរ៍ » ។១៦

រូបភាព
ព្រះ​ផ្នូរ

ខ្ញុំសូមថ្លែង​ទីបន្ទាល់ថា « បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពុំ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ ឬ​ពុំ​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ ដើម្បី​កុំ​ឲ្យ​ផ្នូរ​មាន​ជ័យ​ជម្នះ​លើ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្លាប់​មាន​ទ្រនិច​ទេ នោះ​ក៏​ពុំ​អាច​មាន​ដំណើរ​រស់​ឡើង​វិញ​ដែរ។ 

«ប៉ុន្តែមានដំណើររស់ឡើងវិញ ហេតុដូច្នេះហើយ ផ្នូរគ្មានជ័យ​ជម្នះ​លើឡើយ ហើយទ្រនិចនៃសេចក្តីស្លាប់ត្រូវបានលេប​បាត់នៅក្នុងព្រះ​គ្រីស្ទ ។

« ទ្រង់​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក មែន​ហើយ ជា​ពន្លឺ​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ មែន​ហើយ ហើយ​ក៏​ជា​ជីវិត​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គឺ​ពុំ​អាច​មាន​សេចក្ដី​ស្លាប់​ទៀត​ឡើយ » ។១៧

រូបភាព
ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ

ព្រះយេស៊ូវ បានប្រកាសថា « ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិតអ្នកណាដែលជឿដល់ខ្ញុំទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ »។១៨

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ការប្រោសលោះ​នៃ​ដង្វាយធួន និង​ការរស់​ឡើងវិញ​ដ៏រុងរឿង​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដួង​ចិត្ត​សង្រេក​អាច​ព្យាបាល​ភាពតានតឹង អាចប្រែជា​សុខសាន្ត និង​ក្តីអស់សង្ឃឹម ប្រែជាសង្ឃឹមឡើងវិញបាន ។ ទ្រង់​អាច​ឱបក្រសោប​យើង​នៅក្នុង​ព្រះហស្ត​នៃក្តីមេត្តា ការលួង​លោម​ក្នុង​ព្រះចេស្តា និង​ព្យាបាល​យើង​ម្នាក់ៗ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕