ដើម្បី​កម្លាំង​នៃ​យុវជន
តើ​វា​ជា​ការបន្លំ​ដែរទេ​ក្នុង​ការចម្លង​ពី​អ៊ីនធឺណិត ឬ​បញ្ញា​សិប្បនិម្មិត​សម្រាប់​កិច្ចការ​សាលា ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


ចំ​គោលដៅ

តើ​វា​ជា​ការបន្លំ​ដែរទេ​ក្នុង​ការចម្លង​ពី​អ៊ីនធឺណិត ឬ​បញ្ញា​សិប្បនិម្មិត​សម្រាប់​កិច្ចការ​សាលា ?

រូបភាព​របស់​យុវនារី​ដែល​មាន​ឧបករណ៍​កែ​សម្រួល​ឌីជីថល​នៅ​លើ​រូប

ចម្លើយ​ខ្លី​គឺ​មែនហើយ ។

បច្ចេកវិទ្យា​ធ្វើឲ្យ​ប្អូនៗ​ងាយស្រួល​ក្នុង​ការរក​ព័ត៌មាន ។ វា​ជា​ឧបករណ៍​ដ៏​ល្អ​សម្រាប់​ការស្រាវជ្រាវ និង​ការរៀន​សូត្រ ។ ប៉ុន្តែ​សំណួរ​អំពី​ការចម្លង​ពី​អ៊ីនធឺណិត ឬ​បញ្ញា​សិប្បនិម្មិត​សម្រាប់​កិច្ចការ​សាលា គឺ​មិន​សំដៅលើ​អ្វី​ដែល​ងាយស្រួល​នោះ​ទេ ។ តែ​សំខាន់​គឺ​អំពី​អ្វី​ដែល​ជា​គោលបំណង​នៃ​ការអប់រំ​របស់​ប្អូនៗ ។

« ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រា និង​បុត្រី​របស់​ទ្រង់​រៀន​សូត្រ​ជានិច្ច ។ … ការអប់រំ … ជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​អស់កល្ប​របស់​ប្អូនៗ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស [ ឆ្នាំ២០២២ ] ទំព័រ ៣១ ) ។ ការអប់រំ​ប្រភេទ​នេះ​គឺ​អំពី​ការអភិវឌ្ឍ​ចិត្ត របស់​ប្អូនៗ និង​ចំណេះដឹង របស់​ប្អូនៗ ។ វា​មិនមែន​អំពី​អ្វី​ដែល​ប្អូនៗ​អាច​គេចចេញ​បាន​ដោយ​គ្រាន់តែ​បំពេញ​តម្រូវការ​អប្បបរមា​នោះ​ទេ ។

ហើយ​ចំពោះ​សំណួរ​អំពី​ការបន្លំ ៖ ប្រសិនបើ​សាលារៀន ឬ​គ្រូ​របស់​ប្អូនៗ​ប្រាប់​ប្អូនៗ​មិន​ឲ្យ​ចម្លង​ចេញ​ពី​អ៊ីនធឺណិត ឬ​បញ្ញា​សិប្បនិម្មិត នោះ​ចូរ​កុំ​ធ្វើ​វា ។ ប្រសិនបើ​គ្រូ​របស់​ប្អូនៗ​ចាត់តាំង ប្អូនៗ ឲ្យ​សរសេរ​អ្វី​មួយ នោះ​ចូរ ប្អូនៗ សរសេរ​វា ។ ប្រសិនបើ​ប្អូនៗ​មិន​ប្រាកដ​ថា អ្វី​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើ​នៅលើ​កិច្ចការ​ណាមួយ​ដែល​បាន​ផ្តល់​ឲ្យ​ទេ សូម​សួរ​គ្រូ​របស់​ប្អូនៗ ។

« ការរស់នៅ​ដោយ​ទៀងត្រង់​មាន​ន័យថា អ្នក​ស្រឡាញ់​សេចក្តី​ពិត​អស់​ពី​ចិត្ត—ច្រើន​ជាង​អ្នក​ស្រឡាញ់ … ភាពងាយស្រួល » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ទំព័រ ៣១ ) ។