2025
ខ្ញុំ​មាន​ការសម្រេចចិត្ត​ធំៗ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ។ តើ​ខ្ញុំ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


សំណួរ និង ចម្លើយ

« ខ្ញុំ​មាន​ការសម្រេចចិត្ត​ធំៗ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ។ តើ​ខ្ញុំ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ? »

យុវនារី

« សិក្សា​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ជ្រើសរើស​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​បងប្អូន​ស្រប​ជាមួយ​នឹង​ព្រះ ។ កុំភ្លេច​អធិស្ឋាន​មុនពេល អំឡុងពេល និង​បន្ទាប់​ពី​បងប្អូន​បាន​ធ្វើ​ការសម្រេចចិត្ត​របស់​បងប្អូន ។ ព្រះវិញ្ញាណ​នឹង​បញ្ជាក់​ដល់​បងប្អូន​នូវ​អ្វី​ដែល​ត្រឹមត្រូវ » ។

ឡានៀហ៍ អេស អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

យុវជន

« ការអធិស្ឋាន និង​ការអាន​ព្រះគម្ពីរ​នឹង​ជួយ ១០០% ។ ព្រះគម្ពីរ​ចែង​ថា ‹ ចូរ​សូម​ចុះ នោះ​អ្នករាល់​គ្នា​នឹង​ទទួល › ។ ដូច្នេះ ចូរ​សូម​ចុះ ! បន្ទាប់មក​ធ្វើការ​ឆ្ពោះ​ទៅរក​អ្វី​ដែល​បងប្អូន​ត្រូវការ ។ សូម​ចាំ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​ជានិច្ច ! »

ផាកកឺ ប៊ី អាយុ ១៦ ឆ្នាំ រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា.

យុវជន

« ទូល​សូម​ព្រះវរបិតាសួគ៌ ហើយ​អាន​ព្រះបន្ទូល​របស់​ទ្រង់ ។ មើល​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ឈោង​ជួយ​បងប្អូន ដោយ​សរសេរ​ការបំផុស​គំនិត​ជា​រៀងរាល់​ថ្ងៃ ហើយ​បងប្អូន​អាច​រកឃើញ​លំនាំ​អំពី​របៀប​ដែល​បងប្អូន​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន » ។

ខេលិប អេ អាយុ ១៨ ឆ្នាំ រដ្ឋ​ណស ខារ៉ូឡាញណា ស.រ.អា.

យុវជន

« ព្រះគម្ពីរ​មរមន គឺជា​ឧបករណ៍​ដ៏​ល្អបំផុត​មួយ​ដែល​យើង​មាន​សម្រាប់​ការទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ។ យើង​អាច​រៀន​ពី​គំរូ​របស់​ព្យាការី​ពី​បុរាណ » ។

ហូអៅ ស៊ី អាយុ ១៩ ឆ្នាំ ទីក្រុង​សៅប៉ូឡូ ប្រទេស ប្រេស៊ីល

យុវនារី

« ពេលខ្លះ​ចម្លើយ​របស់​បងប្អូន​នឹង​មិន​មក​ភ្លាមៗ​ទេ ហើយ​ពេលខ្លះ​វា​នឹង​មក​ភ្លាមៗ ។ ពេលខ្លះ​ចម្លើយ​មក​ជា​អារម្មណ៍​ពិសេស ឬ​បទចម្រៀង​ដែល​បងប្អូន​ឮ​នៅក្នុង​ព្រះវិហារ ។ ក្រុមគ្រួសារ និង​មិត្តភក្តិ​ដែល​ទុកចិត្ត​ក៏​អាច​ផ្តល់​ដំបូន្មាន​ល្អៗ​បាន​ដែរ » ។

អាណាបិល វី អាយុ ១២ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.