2025
ផ្ទះល្វែង​តូច ផែនការ​ធំ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


សំឡេង​យុវវ័យ

ផ្ទះល្វែង​តូច ផែនការ​ធំ

យុវជន

រចនា​រូបភាព​ដោយ ខេតលីន បឺច

គ្រួសារ​របស់​ខ្ញុំ​ធ្លាប់​រស់នៅ​ក្នុង​ផ្ទះ​ធំ​មួយ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ​នៅពេល​ដែល​យើង​ផ្លាស់​ទៅ​ទីក្រុង​ហាណូយ ។ យើង​រស់នៅ​ក្នុង​ផ្ទះល្វែង​តូច​មួយ ប្រហែល ៣០ ម៉ែត្រ​ការ៉េ ។ ការរស់នៅ​ក្នុង​កន្លែង​តូច​ចង្អៀត​ជាមួយ​មនុស្ស​បី​នាក់​ផ្សេងទៀត​នៅក្នុង​គ្រួសារ​របស់ខ្ញុំ​គឺ​ពិបាក​ណាស់ ។

ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះ​អាច​ជួយ​បង្កើត​រឿង​ល្អៗ​មកពី​គ្រប់​ស្ថានភាព ។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​ធ្វើ​ជា​អ្នកបកប្រែ​នៅ​ព្រះវិហារ និង​សម្រាប់​ឪពុក​ម្ដាយ​ខ្ញុំ ។ ខ្ញុំ​អាច​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ ខ្ញុំ​បាន​ចែក​សាក្រាម៉ង់ ហើយ​ខ្ញុំ​បាន​ស្វាគមន៍​មនុស្ស​ដែល​មក​ស្វែងយល់​អំពី​ដំណឹងល្អ ។ ខ្ញុំ​ដឹង​ថា ព្រះ​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ទាំងនោះ ។

តាមរយៈ​បញ្ហា​ប្រឈម​ទាំងអស់​នៅពេល​នោះ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​កាន់តែ​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ មនុស្ស​ជាច្រើន​មិន​ដឹង​អំពី​ដំណឹងល្អ​ទេ​នៅក្នុង​ប្រទេស​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ជា​អ្នកត្រួសត្រាយ​វ័យ​ក្មេង​ម្នាក់ ។ ខ្ញុំ​មាន​បំណង​ចង់​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​មនុស្ស ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ជីវិត​រីករាយ​ជា​រៀងរហូត​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។

យុវជន

ឌុយ អិន អាយុ ១៤ ឆ្នាំ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម

ចូលចិត្ត​បម្រើ​អ្នកដទៃ អាន​បទគម្ពីរ និង​រៀន​ភាសា​ផ្សេងទៀត ។