2025
ចូរ​កុំ​សង្ស័យ​ឡើយ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


តន្ត្រី

ចូរ​កុំ​សង្ស័យ​ឡើយ

យក​សន្លឹក​តន្ត្រី​សម្រាប់​បទចម្រៀង​នេះ​ដែល​ចេញពី​អាល់ប៊ុម​បាវចនា​យុវវ័យ ឆ្នាំ២០២៥ ។

កាសែត​ចម្រៀង
សន្លឹក​តន្ដ្រី

ជួនកាល​មនុស្ស​យើង​ពុំ​ជឿ​លើ​ជំនឿ​ទេ

​ជីវិត​មិនថិតថេរ ចប់​ត្រឹម​ក្ដី​ស្លាប់ ។

តើ​អ្នក​ពន្យល់​យ៉ាងណាទៅ​អំពី​គំនិត

ដែល​ធ្លាប់​មាន​ក្នុងចិត្ត

ម្ដងហើយ​ម្ដងទៀត​បាន ?

តែ​អ្នក​ដឹង​ហើយ​ថា​មាន​អង្គ​ដ៏​មហិមា—

ទោះបី​មាន​ចិត្ដ​សង្ស័យ​កុំ​រុញរា ។

កុំ​សង្ស័យ ។

តោង​ជំនឿ​ឲ្យជាប់

ត្រូវ​រឹងមាំ

សម្រាប់​ថ្ងៃ​ថ្មី ។

ចូរ​កុំ​ភិតភ័យ តែ​ត្រូវជឿ

នោះ​អ្នក​នឹង​បាន​ឃើញ​អព្ភូតហេតុ​ពិត ។

ព្រោះ​អ្នក​នៅ​កន្លែង​ត្រឹមត្រូវ ។

កុំ​សង្ស័យ ។

ពេល​ខ្លះ​ពួកយើង​ចង់​ដឹង​រឿង​គ្រប់​យ៉ាង​ទាំងអស់

ព្រោះ​តែ​មាន​ចម្ងល់ ។ ព្រោះ​តែ​ចង់​យល់

យើង​មក​ផែនដី​ដើម្បី​រៀន​ចេះ​ទុកចិត្ត​លើ​ទ្រង់

ឲ្យ​កាន់​តែ​ឧត្តម ។

ជឿ​ផែនការ​ទ្រង់ ។

តែ​អ្នក​ដឹង​ហើយ​ថា​មាន​អង្គ​ដ៏​មហិមា—

ទោះបី​មាន​ចិត្ដ​សង្ស័យ​កុំ​រុញរា ។

កុំ​សង្ស័យ ។

តោង​ជំនឿ​ឲ្យជាប់

ត្រូវ​រឹងមាំ

សម្រាប់​ថ្ងៃ​ថ្មី ។

ចូរ​កុំ​ភិតភ័យ តែ​ត្រូវជឿ

នោះ​អ្នក​នឹង​បាន​ឃើញ​អព្ភូតហេតុ​ពិត ។

ព្រោះ​អ្នក​នៅ​កន្លែង​ត្រឹមត្រូវ ។

កុំ​សង្ស័យ ។

ថ្ងៃ​មួយ​អ្នក​នឹង​ដឹង​គ្រប់​យ៉ាង​ដូច​ជា​ទ្រង់

ហើយ​ពុំ​ចង់​សួរ​ទ្រង់​ម្ដង​ទៀត​ឡើយ ។

ទំរាំ​ដល់​ពេល​នោះ

កុំ​សង្ស័យ ។

តោង​ជំនឿ​ឲ្យជាប់

ត្រូវ​រឹងមាំ

សម្រាប់​ថ្ងៃ​ថ្មី ។

ចូរ​កុំ​ភិតភ័យ តែ​ត្រូវជឿ

នោះ​អ្នក​នឹង​បាន​ឃើញ​អព្ភូតហេតុ​ពិត ។

ព្រោះ​អ្នក​នៅ​កន្លែង​ត្រឹមត្រូវ ។

ព្រោះ​អ្នក​នៅ​កន្លែង​ត្រឹមត្រូវ ។

កុំ​សង្ស័យ ។