ចំណត សប្បាយៗ
មើលទៅ ខ្សែដៃព្រះគ្រីស្ទ
តើប្អូនបានឃើញខ្សែដៃពីវីដេអូបាវចនាយុវវ័យ ឆ្នាំ២០២៥ ទេ ? ប្អូនអាចធ្វើខ្សែដៃមួយដូចនោះដែរ !
សូមមើលការបង្រៀនធ្វើតួខ្សែដៃតាមរបៀបដ៏សាមញ្ញមួយ ។ បន្ទាប់មកវាជាពេលវេលាដើម្បីបន្ថែមផ្នែកសំខាន់បំផុត—ព្រះអាទិត្យ—ដើម្បីរំឭកប្អូនឲ្យសម្លឹងមើលទៅព្រះគ្រីស្ទ ។ តើវិធីច្នៃប្រឌិតអ្វីខ្លះដែលប្អូនអាចបន្ថែមព្រះអាទិត្យទៅលើខ្សែដៃរបស់ប្អូនបាន ? ( គិតពីក្រដាស ខ្សែ ត្បូង ឬអ្វីផ្សេងទៀត ! )
ផ្ញើអ៊ីមែលមកយើងនូវរូបភាពនៃខ្សែដៃដែលប្អូនបានធ្វើរួចរាល់នៅ ftsoy.ChurchofJesusChrist.org ដើម្បីទទួលបានឱកាសដាក់បង្ហាញរូបខ្សែដៃនោះ ។
ការបង្រៀនធ្វើខ្សែដៃ
វីដេអូបាវចនាយុវវ័យ
ចូរកុំ ខ្វាក់ដោយសារឧបាយកលឡើយ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៧៥ ចែងថាអស់អ្នកណាដែលទៅនគរទេរេសទ្រាល ( ជាជាងនគរសេឡេស្ទាល ) គឺ « ខ្វាក់ដោយសារឧបាយកលនៃមនុស្ស » ។ នេះជាល្បែងដ៏សប្បាយរីករាយដែលមើលទៅដូចជាស្រួលតែអាចពិបាកជាងយើងគិត ។
រូបភាព « បំភាន់ » ទាំងបីនេះអាចជាអ្វីដូចដែលយើងមើលឃើញ ឬវាអាចជាការបំភាន់ភ្នែក ។ តើប្អូនអាចស្គាល់ការពិតបានទេ ?
១. តើបន្ទាត់នេះមានពណ៌ដូចគ្នានៅចុងទាំងសងខាង ឬមានពណ៌ខុសគ្នា ?
ដូចគ្នា
ខុសគ្នា
តម្រុយ ៖ បត់ទំព័រនោះដើម្បីឲ្យចុងបន្ទាត់នៅជាប់គ្នា ឬកាត់បន្ទាត់ចេញពីផ្ទៃខាងក្រោយដើម្បីពិនិត្យមើល ។
២. តើនេះជារូបភាពយុវនារីម្នាក់ ឬស្ត្រីចំណាស់ម្នាក់ ?
យុវនារី
ស្ត្រីចំណាស់
តម្រុយ ៖ មើលឲ្យជិត ។ នេះ អាច ជាសំណួរបន្លំ ។
៣. តើបន្ទាត់ពណ៌ប្រផេះទាំងអស់ផ្អៀង ឬតើវាទៅត្រង់ទាំងអស់ ?
ផ្អៀង
ត្រង់
តម្រុយ ៖ បិទការ៉ូពណ៌ខ្មៅ និងសដើម្បីពិនិត្យមើល ។
ការផ្គូផ្គង ចំណុចរាយប៉ាយ
ស្វែងរកលេខ ១ នីមួយៗ ( មានបីលេខ ) ។ គូរបន្ទាត់ពីលេខ ១ នីមួយៗទៅលេខ ២ ដែលត្រូវគ្នារបស់វា ។ បន្ទាប់មកភ្ជាប់លេខ ២ នីមួយៗទៅលេខ ៣ ដែលត្រូវគ្នារបស់វា ។ នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានផ្គូផ្គងហើយ សូមមើលរូបភាពដែលប្អូនបានបង្កើត ហើយសម្រេចចិត្តថាតើនគរនៃសិរីល្អមួយណាដែលវាតំណាងឲ្យ ។
១. នគរសេឡេស្ទាល
២. សិរីល្អនៃព្រះអាទិត្យ
៣. គ្រប់ទាំងអស់ជារបស់ផងពួកគេ
១. នគរទេរេសទ្រាល
២. សិរីល្អនៃព្រះចន្ទ
៣. មានកិត្តិយសប៉ុន្តែខ្វាក់
១. នគរទេឡេស្ទាល
២. សិរីល្អនៃតារា
៣. មានឱកាស ប៉ុន្តែពុំបានទទួលដំណឹងល្អ
រូបភាពចុងក្រោយ ៖ នគរ __________________________
ត្រូវការតម្រុយឬ ?
នគរសេឡេស្ទាល ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥០–៧០
នគរទេរេសទ្រាល ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៧១–៨០
នគរទេឡេស្ទាល ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៨១–៨៨
រឿងកំប្លែង
តើម្តាយរបស់ប្អូនបានប្រើរូបមន្ត ឬការលាយគ្រឿងផ្សំសម្ងាត់ឬ ?
វ៉ល ឆាដវីគ បាគ្លី
មើលទៅប្អូនពិតជាភ័យខ្លាចក្នុងការនិយាយនៅព្រះវិហារ ។ តើនេះជាលើកដំបូងរបស់ប្អូនឬ ?
ទេ ! ខ្ញុំមានការភ័យខ្លាចច្រើនដងណាស់ ។
ឌែរិក អិល ស្ម៊ីធ
ចម្លើយ
ចូរកុំខ្វាក់ដោយសារឧបាយកលឡើយ ៖ ១. ដូចគ្នា ២. ទាំងពីរ ៣. ត្រង់
ការផ្គូផ្គងចំណុចរាយប៉ាយ ៖ ១. នគរសេឡេស្ទាល ២. សិរីល្អនៃព្រះអាទិត្យ ៣. គ្រប់ទាំងអស់ជារបស់ផងពួកគេ ១. នគរទេរេសទ្រាល ២. សិរីល្អនៃព្រះច័ន្ទ ៣. មានកិត្តិយសប៉ុន្តែខ្វាក់ ១. នគរទេឡេស្ទាល ២. សិរីល្អនៃតារា ៣. ពុំបានទទួលដំណឹងល្អ ។ រូបភាពចុងក្រោយ ៖ នគរទេឡេស្ទាល