២០២២
ភាពជា​សិស្ស​ដ៏​យូរ​អង្វែង—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ភាពជា​សិស្ស​ដ៏​យូរ​អង្វែង—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ភាពជា​សិស្ស​ដ៏​យូរ​អង្វែង

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ប្រធាន ឡាន់

ទាញ​យក​ឯកសារ PDF

បទពិសោធន៍​ដូចជា​សន្និសីទ FSY បោះជំរុំ ការប្រជុំ​សាក្រាម៉ង់ និង​បេសកកម្ម អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​យើង​បាន ដោយ​នាំ​យើង​ឆ្លងកាត់​រង្វង់​នៃ​ការរីកចម្រើន និង​ការរកឃើញ​ខាង​វិញ្ញាណ​ដើម្បី​ទៅកាន់​កន្លែង​នៃ​សេចក្តី​សុខសាន្ត ។ ប៉ុន្តែ​តើ​អ្វីខ្លះ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​នៅ​ទីនោះ និង​បន្ត « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២០ ) ជា​ជាង​ចុះអន់​ថយ​ទីបន្ទាល់ ? យើង​ត្រូវតែ​បន្ត​ធ្វើ​រឿង​ទាំងនោះ​ដែលនាំ​យើង​ទៅទី​នោះ​តាំងពី​ដំបូង ដូចជា​ការអធិស្ឋាន​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ខ្លួន​យើង​ជ្រមុជ​ក្នុង​បទគម្ពីរ និង​ការបម្រើ​ដោយ​ស្មោះ ។ …

នៅ FSY យុវវ័យ​រាប់ពាន់​នាក់របស់​សាសនាចក្រ និង​យុវវ័យ​ជាច្រើន​ទៀត​ចាប់ផ្តើម​ស្គាល់​ព្រះអង្គសង្រ្គោះ​កាន់តែ​បានប្រសើរ​ជាងមុន ដោយ​ការប្រើប្រាស់​រូបមន្ត​ងាយៗ​នៃ​ការមក​ជួបជុំ​គ្នា ដែល​មាន​ពួកគេ​ពីរ​នាក់ ឬ​ច្រើន​នាក់​ប្រមូល​ផ្តុំ​ក្នុង​ព្រះនាម​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ១៨:២០ ) ចូលរួម​ក្នុង​ដំណឹងល្អ និង​ព្រះគម្ពីរ ច្រៀង​ជាមួយ​គ្នា អធិស្ឋាន​ជាមួយ​គ្នា និង​ស្វែងរក​សេចក្តី​សុខសាន្ត​ក្នុង​ព្រះគ្រីស្ទ ។ នេះ​គឺជា​របៀប​ដ៏​មាន​អានុភាព​សម្រាប់​ការដាស់​ខាងវិញ្ញាណ ។ …

យុវវ័យ​ដ៏​រឹងមាំ​នៃ​ទីក្រុង​ស៊ីយ៉ូន កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ពេលវេលា​ដ៏គួរ​ឲ្យ​ស្ងប់ស្ងែង ។ ស្វែងរក​អំណរ ក្នុង ពិភពលោក​នៃ​ការរំខាន​ដែល​បានព្យាករណ៍ ដោយ​គ្មាន​ការក្លាយ​ជា​ផ្នែក នៃ ពិភព​លោក​នោះ ពី​ចំណុច​ងងឹត​ឆ្ពោះទៅ​រក​បរិសុទ្ធភាព គឺ​ជា​ការទទួលខុស​ត្រូវ​ដ៏​ពិសេស​របស់​ពួកគេ ។…

ខ្ញុំ​ដឹង​ថា តាមរយៈ​ការទីពឹង​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ផ្លូវ​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ នោះ​យើង​អាច​រកឃើញ​នូវ​ទំនុកចិត្ត និង​សេចក្តី​សុខសាន្ត​ខាងវិញ្ញាណ នៅពេល​យើង​ចិញ្ចឹម​បីបាច់​ទម្លាប់​បរិសុទ្ធ និង​ទម្លាប់​សុចរិត​នានា ដែល​អាច​ទ្រទ្រង់ និង​បង្កើត​នូវ​សេចក្តី​ជំនឿ​របស់​យើង ។ សូម​ឲ្យ​យើង​ម្នាក់ៗ​ខិតទៅ​ជិត​កម្លាំង​ពង្រឹង​ទាំងនោះ ហើយ​ទោះ​ជា​មាន​អ្វី​កើតឡើង​ក្តី សូម​នៅ​រឹងមាំ ។