២០២២
ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ប្រធាន ណិលសុន

ទ្រង់​ដឹកនាំ​ខ្ញុំ ដោយ យង់សុង គិម

ទាញ​យក​ឯកសារ PDF

តើ​ការឈ្នះ​លោកិយ​មាន​ន័យ​ដូចម្តេច ? វា​មាន​ន័យ​ថា ការយកឈ្នះ​លើ​ការល្បួង​ដែល​នាំ​ឲ្យ​ខ្វល់ខ្វាយ​ច្រើន​ចំពោះ​របស់​ផង​លោកិយ ជាង​ការណ៍​ទាំងឡាយ​នៃ​ព្រះ​នោះ ។ វា​មាន​ន័យ​ថា ទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ជាង​លើ​ទស្សនៈ​របស់​មនុស្ស ។ … វា​មាន​ន័យ​ថា ជ្រើសរើស​ធ្វើ​អ្វី​ដែល​មិន​បណ្តាញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចេញ ។ …

បន្ទាប់​មក តើ​យើង​ឈ្នះ​លោកិយ​ដោយ​របៀប​ណា ? … រាល់​ពេល​ដែល​បងប្អូន​ស្វែងរក និង​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ រាល់​ពេល​ដែល​បងប្អូន​ធ្វើ​អ្វី​ល្អៗ—អ្វី​ដែល « មនុស្ស​ខាង​សាច់​ឈាម » មិន​ធ្វើ—នោះ​បងប្អូន​កំពុង​ឈ្នះ​លោកិយ​នេះ​ហើយ ។ …

ឥឡូវ​នេះ តើ​ការឈ្នះ​លោកិយ​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? ចម្លើយ​គឺ​ច្បាស់លាស់​ថា ៖ ការចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ចងភ្ជាប់​យើង​ទៅ​នឹង​ទ្រង់ តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ អ្វីៗ​គ្រប់​យ៉ាង អំពី​ជីវិត​កាន់តែ​មាន​ភាពងាយស្រួល ។ សូម​កុំ​យល់​ច្រឡំ​សម្ដី​ខ្ញុំ​ឲ្យ​សោះ ៖ ខ្ញុំ ពុំ​មែន និយាយ​ថា ការចុះ​សេចក្តីសញ្ញា​ធ្វើ​ឲ្យ​ជីវិត​មាន ភាពងាយស្រួល នោះ​ទេ ។ តាម​ពិត បងប្អូន​ត្រូវ​រំពឹង​ថា​នឹង​មាន​ការផ្ទុយទៅ​វិញ​ទេ មារសត្រូវ​មិន​ចង់​ឲ្យ​បងប្អូន​រក​ឃើញ​ព្រះចេស្តា​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ប៉ុន្តែ​ការដាក់​នឹម​ជាមួយ​ព្រះអង្គសង្គ្រោះ​មាន​ន័យ​ថា បងប្អូន​មានសិទ្ធិ​ទទួល​ព្រះចេស្តា​ដើម្បី​ពង្រឹង និង​ប្រោសលោះរបស់​ទ្រង់ ។ …

កាល​នោះ​ខ្ញុំ​ជំរុញ​ពួកគេ—ហើយ​ឥឡូវ​នេះ​ខ្ញុំ អង្វរករ ដល់​បងប្អូន—ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ …

… នៅពេល​បងប្អូន​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត នោះ​ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​កាន់តែ​មាន​ភាពសុខសាន្ត ទំនុក​ចិត្ត អំណរ ហើយ​ប្រាកដ​ណាស់​គឺ សេចក្តី​សម្រាក ។