២០២២
ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខលំបាក—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខលំបាក—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខលំបាក

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ប្រធាន អូក

ទាញ​យក​ឯកសារ PDF

ការបម្រើ​ផ្នែក​សុខុមាលភាព និង​មនុស្សធម៌​ជា​ច្រើន ដល់​មនុស្ស​ទូទៅ​របស់​យើង ត្រូវ​បាន​បង្រៀន និង​អនុវត្ត​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ដោយ​យើង​ជា​សមាជិក​របស់​សាសនា​ចក្រនេះ ។ ឧទាហរណ៍ ៖ យើង​តម​អាហារ​នៅ​ដើម​ខែ​នីមួយៗ ហើយ​បរិច្ចាគ​ប្រាក់​ដែល​យ៉ាង​ហោច​ណាស់​ស្មើ​នឹង​តម្លៃ​អាហារ​ដែល​មិន​បាន​បរិភោគ​នោះ ជួយ​អ្នក​ខ្វះខាត​នៅក្នុង​ក្រុមជំនុំ​របស់​យើង​ផ្ទាល់ ។ សាសនាចក្រ​ក៏​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្រាស់ក្រែល ដល់​ការបម្រើ​ផ្នែក​មនុស្ស​ធម៌ និង​ការបម្រើ​ផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ ។

ទោះបី​អ្វីៗ​ទាំងអស់​ដែល​សាសនាចក្រ​របស់​យើង​ធ្វើ​ដោយ​ផ្ទាល់​ក្តី ក៏​ការបម្រើ​ផ្នែក​មនុស្ស​ធម៌​ភាគ​ច្រើន ទៅ​កាន់​បុត្រាបុត្រី​របស់​ព្រះ​នៅ​ទូទាំង​ពិភព​លោក ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មនុស្ស និង​អង្គការ​នានា ដែល​គ្មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​សាសនាចក្រ​របស់​យើង​នោះ​ទេ ។ …

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី បម្រើ ដល់​អ្នក​ខ្វះខាត ហើយ​យើង​ក៏​ប្តេជ្ញា​ចិត្ត​ដើម្បី សហការ ជាមួយ​អ្នក​ដទៃ​ទៀត​ក្នុង​កិច្ចខិតខំ​នោះ​ដែរ ។ …

វិវរណៈ​សម័យ​ទំនើប​បង្រៀន​ថា ព្រះអង្គសង្គ្រោះ​របស់​យើង​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « ពន្លឺ​ពិត​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់ ដែល​កើត​មក​ក្នុង​លោកិយ » [ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:២ ] ។ ដោយ​កិច្ចការ​នេះ បុត្រាបុត្រី​ទាំង​អស់​របស់​ព្រះ ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បម្រើ​ទ្រង់ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក អស់​ពី​ចំណេះ​ដឹង និង​សមត្ថភាព​ដ៏​ល្អ​បំផុត​របស់​ពួកគេ ។ …

… ពួកយើង​បន្ថែម​ទៀត គួរ​តែ​ទទួល​ស្គាល់​កិច្ចការ​ល្អ ដែល​អ្នក​ដទៃ​ទៀត​ធ្វើ ហើយ​គាំទ្រ​កិច្ចការ​នោះ ទៅ​តាម​ពេលវេលា និង​ធនធាន​ដែល​យើង​មាន ។ …

ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ពន្លឺ និង​ព្រះវិញ្ញាណ​របស់​ទ្រង់​ដឹកនាំ​បុត្រាបុត្រី​ទាំងអស់​នៃ​ព្រះ​ក្នុង​ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខ​លំបាក​ទូទាំង​ពិភពលោក ។