២០២២
ក្នុង​ភាពជា​ដៃគូ​ជាមួយ​នឹង​ព្រះអម្ចាស់—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ក្នុង​ភាពជា​ដៃគូ​ជាមួយ​នឹង​ព្រះអម្ចាស់—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ក្នុង​ភាពជា​ដៃគូ​ជាមួយ​នឹង​ព្រះអម្ចាស់

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​អែលឌើរ សូរ៉េស

ទាញ​យក​ឯកសារ PDF

ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប្រកាស​ពី​គោលការណ៍​នៃ​ភាពជា​ដៃគូ​ពេញលេញ​រវាង​បុរស និង​ស្ត្រី ទាំង​ជីវិត​រមែងស្លាប់ និង​ភាព​អស់កល្ប​ជានិច្ច ។ ទោះបុគ្គល​ម្នាក់ៗ​មាន​លក្ខណៈ​សម្បត្តិ និង​ទំនួល​ខុសត្រូវ​ដែល​បាន​តែងតាំង​ជាក់លាក់​ក៏ដោយ ក៏​បុរស និង​ស្ត្រី​បំពេញ​តួនាទី​សំខាន់ និង​ដែល​ពាក់ព័ន្ធ ដោយ​ស្មើភាព​គ្នា នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ដែរ ។ …

… តាមរយៈ​គោលការណ៍​នៃ​ដំណឹងល្អ ភាពខុសគ្នា​រវាង​បុរស និង​ស្រ្តី​ពុំ​បាន​លុបចោល​ការសន្យា​ដ៏អស់កល្ប ដែល​ព្រះ​មាន​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​នោះទេ ។ បុគ្គល​ម្នាក់​ពុំ​សម​នឹង​សិរីរុងរឿង​នៃ​នគរ​សេឡេស្ទាល ជាង​បុគ្គល​ម្នាក់​ទៀត​នៅក្នុង​ភាពអស់កល្ប​ជានិច្ច​ឡើយ ។ ព្រះអង្គសង្រ្គោះ​ផ្ទាល់​អញ្ជើញ​យើង​ទាំងអស់​គ្នា ដែល​ជា​បុត្រាបុត្រី​ព្រះ « ឲ្យ​មក​រកទ្រង់ ដើម្បី​ទទួល​យក​សេចក្ដីល្អ​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់​ដែល​មក​រក​ទ្រង់​ឡើយ » [នីហ្វៃទី​២ ២៦:៣៣] ។ ហេតុដូច្នោះ​ហើយ នៅក្នុង​បរិបទ​នេះ យើង​ទាំងអស់គ្នា​ត្រូវ​បាន​ចាត់ទុក​ថា​មាន​ភាពស្មើគ្នា​នៅ​ចំពោះ​ព្រះភ័ក្ដ្រ​ទ្រង់ ។

នៅពេល​ស្វាមីភរិយា​យល់ដឹង និងមាន​គោលការណ៍​នេះ នោះ​ពួកគេ​មិន​ចាត់ទុក​ខ្លួនឯង​ថា​ជា​ប្រធាន ឬ​អនុប្រធាន​នៅក្នុង​គ្រួសារ​ខ្លួន​ឡើយ ។ ពុំ​មាន​នរណា​ធំ​ជាង ឬ​អន់​ជាង​នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​នោះ​ទេ ហើយ​ក៏​ពុំមាន​អ្នក​ដើរមុន ឬ​ពីក្រោយ​គ្នា​នោះ​ដែរ ។ ពួកគេ​ដើរ​ទន្ទឹម​គ្នា ស្មើ​ភាពគ្នា ជា​បុត្រា​បុត្រី​ដ៏ទេវភាព​របស់​ព្រះ ។ ពួកគេ​ប្រែជា​មាន​គំនិត បំណង​ប្រាថ្នា និង​គោលបំណង​តែមួយ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ដឹកនាំ និង​ណែនាំ​គ្រួសារ​ឲ្យ​មាន​សាមគ្គី​ភាព ។