២០២២
តើ​ក្មួយៗ​ស្ដាប់ឮ​ទ្រង់​ដោយ​របៀប​ណា ?
ខែ មីនា ឆ្នាំ ២០២២


« តើ​ក្មួយៗ​ស្ដាប់ឮ​ទ្រង់​ដោយ​របៀប​ណា ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

ពាក្យ ចុងក្រោយ

តើ​ក្មួយៗ​ស្ដាប់ឮ​ទ្រង់​ដោយ​របៀប​ណា ?

រូបភាព
បំណែក​រូប​ផ្គុំ
រូបភាព
មនុស្ស​ដែល​បាត់​បំណែក​រូបផ្គុំ​មួយ​ផ្នែក

រចនា​រូបភាព​ដោយ អូស្កាណា ហ្គ្រីវីណា

ទន្ទឹម​នឹង​ការណែនាំដ៏​សុខសាន្ដ ដែល​យើង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពីមួយ​គ្រា​ទៅ​មួយគ្រា នោះ​ព្រះ​ដ៏ប្រកប​ដោយ​អនុភាព បាន​អះអាង​ដល់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ និង​ដោយ​មាន​អានុភាព​ថា ទ្រង់​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ។ បន្ទាប់​មក នៅក្នុង​គ្រាលំបាក​របស់​យើង ព្រះអង្គ​សង្គ្រោះ​បាន​រំឭក​យើង​ពី​បទពិសោធន៍​ទាំងនោះ​មក​ក្នុង​គំនិត​យើង ។

សូម​គិត​អំពី​ជីវិត​ផ្ទាល់​របស់​ក្មួយៗ ។ បទពិសោធន៍​ទាំងនេះ​អាច​មក​ក្នុង​គ្រា​ដ៏​សំខាន់ៗ​នៅក្នង​ជីវិត​របស់​យើង ឬ​ក្នុង​អ្វី​ដែល​ដំបូង​ឡើយ​ហាក់​ដូចជា​កើត​ឡើង​ក្នុង​ពេលវេលា​មួយ​ដែល​មិន​សំខាន់ ។ ឱកាស​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​ទាំងនេះ​កើត​មាន​ក្នុង​ពេលវេលា​ខុសៗគ្នា និង​តាម​របៀប​ផ្សេងៗ​គ្នា តាម​របៀប​របស់​យើង​ម្នាក់ៗ រៀងៗ​ខ្លួន ។

យ៉ូសែប ស៊្មីធ បាន​ពន្យល់​ថា ពេល​ខ្លះ​យើង​ទទួល « បាន​គំនិត​ភ្លាមៗ » ហើយ​ជាញឹក​ញាប់​ទទួល​អារម្មណ៍​បញ្ញា​ដ៏បរិសុទ្ធ ។

ក្នុង​ការឆ្លើយតប​នឹង​បុរស​ដ៏ស្មោះត្រង់​ម្នាក់ ដែល​បាន​ប្រកាស​ថា​មិន​ដែល​មាន​បទពិសោធន៍​ដូច្នេះ នោះ​ប្រធាន ដាល្លិន អេក អូក បាន​ផ្តល់​ដំបូន្មាន​ថា « ប្រហែល​ការអធិស្ឋាន​របស់លោក​ត្រូវបាន​ឆ្លើយ​តប ម្តងហើយ​ម្តងទៀត ប៉ុន្តែ​លោក​រំពឹង​ស្វែងរក​ទីសម្គាល់​ដ៏អស្ចារ្យ ឬ​សំឡេង​ខ្លាំងៗ រហូត​ដល់​លោក​គិត​ថា លោក​មិន​ដែល​បាន​ទទួល​ចម្លើយ​ទេ » ។

ថ្មីៗ​នេះ យើង​បាន​ស្ដាប់​ប្រធាន រ័សុល អិម ណិលសុន ដែល​លោក​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គិត​កាន់តែ​ជ្រៅ ហើយ​ជាញឹកញាប់​គឺ​សំណួរ​គន្លឹះ​នេះ ៖ តើ​បងប្អូន​អាច​ស្ដាប់​តាម ទ្រង់ ដោយ​របៀបណា ? ខ្ញុំ​ក៏​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បោះ​ជំហាន ដើម្បី​ស្ដាប់​តាម​ទ្រង់​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ញឹកញាប់​ឡើង » ។