២០២២
ចុះបើ​ខ្ញុំ​មាន​អារម្មណ៍​ថា ការខិតខំ​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ មិន​ធ្វើឲ្យ​មាន​ភាពផ្លាស់ប្តូរ​នោះ ?
ខែ មីនា ឆ្នាំ ២០២២


« តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វីខ្លះ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ការខិតខំ​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ មិន​ធ្វើឲ្យ​មាន​ភាពផ្លាស់ប្តូរ​នោះ ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វីខ្លះ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ការខិតខំ​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ មិន​ធ្វើឲ្យ​មាន​ភាពផ្លាស់ប្តូរ​នោះ ? »

ធ្វើតាម​គំរូ​របស់​ព្រះគ្រីស្ទ

រូបភាព
យុវនារី

« នៅ​គ្រា​មួយ គ្រូបង្រៀន​របស់​ខ្ញុំ​បាន​និយាយ​ថា មិន​មាន​ព្រះ​នោះ​ទេ ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ជារៀងរាល់​ថ្ងៃ ហើយ​ខ្ញុំ​បាន​ដឹង​ថា អ្វី​ដែល​គាត់​បាន​និយាយ​គឺ​មិន​ពិត​នោះទេ ។ ខ្ញុំ​បាន​ព្យាយាម​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ប៉ុន្ដែ​គាត់​មិន​ស្ដាប់​នោះទេ ។ ខ្ញុំ​បាន​ដឹង​ថា សកម្មភាព​របស់​ខ្ញុំ​មាន​សូរ​ឮ​ខ្លាំង​ជាង​ពាក្យ​សម្ដី​របស់​ខ្ញុំ ។ មិត្តភក្ដិ​របស់​ខ្ញុំ​បាន​គាំទ្រ​ដល់​បទដ្ឋាន​របស់​ខ្ញុំ​ខ្លាំងណាស់ ។ ពួកគេ​តែងតែ​មើល​មក​ខ្ញុំ​ជានិច្ច ព្រោះ​ខ្ញុំ​គឺជា​សមាជិក​នៃ​សាសនាចក្រ » ។

វ៉ាលើរី អេហ្វ អាយុ ១៨ ឆ្នាំ ប្រទេស​ហុងឌូរ៉ាស

សូម​ស្វែងរក​ជំនួយ

រូបភាព
យុវជន

« មាន​របៀប​រាប់រយ​យ៉ាង ដើម្បី​ចែកចាយ​ដំណឹងល្អ ។ ពេលខ្លះ ការខិតខំ​ដ៏ខ្លាំង​បំផុត​របស់​បងប្អូន​មិន​ធានា​ថា មិត្តភក្ដិ​របស់​បងប្អូន​នឹង​ដឹងគុណ​បងប្អូន​នោះទេ ។ បងប្អូន​មិន​ធ្វើ​ការណ៍​នេះ​តែ​ឯកឯង​នោះទេ ។ សូម​ទូលទៅ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​សូម​ជំនួយ ។ បងប្អូន​អាច​រកឃើញ​អ្វីមួយ​ថ្មី​ក៏ថា​បាន » ។

បានរី អូ អាយុ ១៥ ឆ្នាំ ប្រទេស​ជប៉ុន

ធ្វើជា​គំរូ​ល្អ

រូបភាព
យុវនារី

« ខ្ញុំ​តែង​ចងចាំ​ដំបូន្មាន​របស់​ថ្នាក់ដឹកនាំ​របស់​ខ្ញុំ​ជានិច្ច ៖ ‹ ការធ្វើ​ជា​គំរូ​ល្អ​គឺជា​របៀប​ដ៏ល្អ​បំផុត​មួយ ដើម្បី​ចែកចាយ​ដំណឹងល្អ › ។ ប្រសិនបើ​យើង​ខិតខំ​ធ្វើជា​គំរូ​ដ៏ល្អ និង​ធ្វើជា​ពន្លឺ​ដល់​មនុស្ស​ដទៃ​ទៀត នោះ​វា​នឹង​ងាយស្រួល​ជាងមុន​សម្រាប់​យើង ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ជាច្រើន​ទៀត ។ ការធ្វើ​ជា​អ្នកតំណាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​នាំមក​នូវ​ពរជ័យ​ដ៏អស្ចារ្យ​មក​ក្នុង​ជីវិត​របស់​យើង និង​អ្នក​ដែល​នៅជុំវិញ​ខ្លួនយើង » ។

បូន្នី ខ្យូ អាយុ ១៦ ឆ្នាំ ប្រទេស​បូលីវី

វា​គឺជា​ជម្រើស​របស់​ពួកគេ

រូបភាព
យុវនារី

« ខ្ញុំ​ត្រូវបាន​គេ​បាន​បដិសេធ​ជាច្រើន​ដង នៅពេល​ខ្ញុំ​ចែកចាយ​ដំណឹងល្អ ។ និយាយ​តាមត្រង់ ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ​ដែរ ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ផង ។ ខ្ញុំ​បាន​ដឹង​ថា វា​មិនមែន​ជា​កំហុស​របស់​ខ្ញុំ​នោះទេ នៅពេល​មនុស្ស​មិន​ទទួល​យក​ដំណឹងល្អ​នោះ ។ វា​គឺជា​ជម្រើស​របស់​ពួកគេ ហើយ​ខ្ញុំ​គួរតែ​អត់ធ្មត់ ។ ក្រោយមក ការខិតខំ​របស់​ខ្ញុំ​អាច​ធ្វើឲ្យ​មាន​ភាពខុស​ប្លែក​គ្នា ។ ខ្ញុំ​អាច​អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​ខ្ញុំ​អញ្ជើញ​បាន​ជានិច្ច » ។

គ្រីស្ទីណា ប៊ី អាយុ ១៨ ឆ្នាំ ប្រទេស​រ៉ូម៉ានី

បង្រៀន និង​ធ្វើ​សកម្មភាព​ដូចជា​ព្រះគ្រីស្ទ

រូបភាព
យុវជន

« យើង​អាច​គិត​ដល់​របៀប​ថ្មីៗ និង​រីករាយ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។ ឧទាហរណ៍ យើង​អាច​រៀន​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្សាយ​ដំណឹងល្អ​តាមរយៈ​រឿង​ប្រៀប​ប្រដូច និង​ទង្វើ​នានា ។ សកម្មភាព​របស់​យើង​បង្ហាញ​ថា យើង​ជា​នរណា ហើយ​អ្វីជា​បទដ្ឋាន​របស់​យើង » ។

យ៉ូហាន អេស អាយុ ១៦ ឆ្នាំ ប្រទេស​បូលីវី

ចូរ​អត់ធ្មត់

« ខ្ញុំ​ត្រូវបាន​គេ​បាន​បដិសេធ​ជាច្រើន​ដង នៅពេល​ខ្ញុំ​ចែកចាយ​ដំណឹងល្អ ។ និយាយ​តាមត្រង់ ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ​ដែរ ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ផង ។ ខ្ញុំ​បាន​ដឹង​ថា វា​មិនមែន​ជា​កំហុស​របស់​ខ្ញុំ​នោះទេ នៅពេល​មនុស្ស​មិន​ទទួល​យក​ដំណឹងល្អ​នោះ ។ វា​គឺជា​ជម្រើស​របស់​ពួកគេ ហើយ​ខ្ញុំ​គួរតែ​អត់ធ្មត់ ។ ក្រោយមក ការខិតខំ​របស់​ខ្ញុំ​អាច​ធ្វើឲ្យ​មាន​ភាពខុស​ប្លែក​គ្នា ។ ខ្ញុំ​អាច​អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​ខ្ញុំ​អញ្ជើញ​បាន​ជានិច្ច » ។

គ្រីស្ទីណា ប៊ី អាយុ ១៨ ឆ្នាំ ប្រទេស​រ៉ូម៉ានី

ចូរ​បន្ដ​ខិតខំ

« ជាច្រើន​ដង​នៅពេល​ខ្ញុំ​អញ្ជើញ​មិត្តភក្ដិ​របស់​ខ្ញុំ​ឲ្យមក​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ នោះ​ពួកគេ​បាន​បដិសេធ​ការអញ្ជើញ​នោះ ។ វា​ពិបាក​នឹង​ទទួល​យក​ការបដិសេធ​ណាស់ ប៉ុន្ដែ​នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ នោះ​ខ្ញុំ​ដឹង​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​សម្រាប់​មនុស្ស​ដទៃ​ទៀត នោះ​យើង​ធ្វើ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ជឿ​ថា ការមាន​ចិត្ត​អត់ធ្មត់​គឺជា​គន្លឹះ​មួយ ។ យើង​មិន​អាច​ដឹង​ទេ​ថា ពេល​ណា​ដែល​ពាក្យសម្ដី​ដែល​យើង​ចែកចាយ​នោះ អាច​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ផ្សេងទៀត​នោះទេ » ។

វ៉ាលើរី អេហ្វ អាយុ ១៤ ឆ្នាំ ប្រទេស​បូលីវី

អធិស្ឋាន​សម្រាប់​ពួកគេ

« របៀប​ដ៏ងាយស្រួល​មួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ គឺ​តាមរយៈ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ទៅកាន់​មិត្តភក្ដិ​របស់​បងប្អូន ។ បងប្អូន​អាច​អធិស្ឋាន​សូម​សេចក្ដី​ក្លាហាន​ដើម្បី​ចែកចាយ​ដំណឹងល្អ​បាន ។ បងប្អូន​ក៏អាច​អធិស្ឋាន​សម្រាប់​ពួកគេ ដើម្បី​មាន​ការយល់ដឹង​ដ៏ប្រសើរ​អំពី​សារលិខិត​នៃ​ដំណឹងល្អ​ផងដែរ » ។

យូរី ខេ អាយុ ១៨ ឆ្នាំ ប្រទេស​ជប៉ុន