២០២២
នៅក្នុង​ខេត្ត​ខាហ្គាយ៉ាន ប្រទេស​ហ្វីលីពីន
ខែ មីនា ឆ្នាំ ២០២២


« នៅក្នុង​ខេត្ត​ខាហ្គាយ៉ាន ប្រទេស​ហ្វីលីពីន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

របៀប​ដែល​យើង ថ្វាយ​បង្គំ

នៅក្នុង ខេត្ត​ខាហ្គាយ៉ាន ប្រទេស​ហ្វីលីពីន

រូបភាព
សើន​បញ្ចាំង​ភ្លើង​នៅ​ឆ្នេរ​សមុទ្រ

រូបថត​មកពី Getty Images

Magandang araw! Kamusta?
( វា​មាន​ន័យ​ថា « សួស្ដី ! តើ​អ្នក​សុខសប្បាយ​ជាទេ ? » ជា​ភាសា​តាហ្គាឡុក ) ។

រូបភាព
យុវនារី

ខ្ញុំ​ឈ្មោះ អាហ្គ្រាវ៉េន អិល ។

រូបភាព
គ្រួសារ

ខ្ញុំ​មកពី​ទីក្រុង​តូច​មួយ​នៅ​ខេត្ត​ខាហ្គាយ៉ាន ប្រទេស​ហ្វីលីពីន ។ ខ្ញុំ​រស់នៅ​ជាមួយ​នឹង​ជីដូន​ទួត និង​ជីតា​ទួត​របស់​ខ្ញុំ ជីដូន​របស់​ខ្ញុំ ម៉ាក់​របស់​ខ្ញុំ និង​ប្អូន​ស្រី​ពីរនាក់​របស់​ខ្ញុំ​ផងដែរ ។ មែនហើយ យើង​ពិតជា​មាន​គ្រួសារ​ដ៏ធំ​មួយ ! វា​ជា​រឿង​ធម្មតា​នៅ​ប្រទេស​ហ្វីលីពីន ។ ជនជាតិ​ហ្វីលីពីន​ល្បី​ខាង​មាន​ចំណង​គ្រួសារ​ដ៏​រឹងមាំ ។ នោះ​គឺជា​ផ្នែក​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ក្នុង​ការរស់នៅ​ទីនេះ ។ អាកាសធាតុ​ត្រូពិច​គឺជា​រង្វាន់​បន្ថែម​មួយ​កម្រិត​ទៀត !

រូបភាព
ផែនទី

ចំណង់​ចំណូល​ចិត្ត​ពេល​ទំនេរ​របស់​ខ្ញុំ​គឺ ការអាន​ទស្សនាវដ្ដី និង​ការស្ដាប់​ផតខាស និង​តន្ដ្រី​ដែល​លើកស្ទួយ ។ ខ្ញុំ​ក៏​ចូលចិត្ត​សរសេរ​សំបុត្រ​ទៅកាន់​អនាគត​ខ្លួនខ្ញុំ អនាគត​ស្វាមី និង​អនាគត​កូនៗ​របស់​ខ្ញុំ​ផងដែរ !

ការសិក្សា និង​ការចែកចាយ

ផ្នែក​ដែល​ខ្ញុំ​ចូលចិត្ត​អំពី​ការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ការដឹង​ថា ខ្ញុំ​នៅក្នុង​សាសនាចក្រ​ដ៏ពិត​របស់​ព្រះគ្រីស្ទ ។ ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ ចែកចាយ​ដំណឹងល្អ និង​ទៅរៀន​ថ្នាក់​សិក្ខាសាលា​ជាមួយ​នឹង​មិត្តភក្ដិ​របស់​ខ្ញុំ ។ ខ្ញុំ​រៀន​អ្វីៗ​ជាច្រើន​មកពី​បទពិសោធន៍​ទាំងអស់​នេះ ។

រូបភាព
យុវនារី​នៅឯ​ព្រះវិហារ​បរិសុទ្ធ

ពេលខ្លះ ខ្ញុំ​ពិបាក​នឹង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ណាស់ ។ ប៉ុន្ដែ ខ្ញុំ​ធ្វើឲ្យ​អស់ពី​លទ្ធភាព​របស់​ខ្ញុំ​ដើម្បី​សិក្សា​ព្រះគម្ពីរ​ជារៀងរាល់​យប់ ។ ចូរ​មក​តាម​ខ្ញុំ ជួយ​ដល់​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​យ៉ាងខ្លាំង ! ខ្ញុំ​ក៏ចូលចិត្ត​អាន​ដំណើររឿង​មកពី​យុវវ័យ​ផ្សេងទៀត​នៅក្នុង​ទស្សនាវដ្ដី​សាសនាចក្រ​ផងដែរ ។ ខ្ញុំ​ប្រើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ខ្ញុំ​អាច​មាន​សារលិខិត​ដែល​លើកស្ទួយ​នៅក្នុង​ហោប៉ៅ​របស់​ខ្ញុំ មិន​ថា​ខ្ញុំ​នៅ​ទីណា​នោះទេ ។

មិត្ត​របស់​ខ្ញុំ​ភាគច្រើន​នៅឯ​សាលារៀន គឺជា​សមាជិក​សាសនាចក្រ ។ ខ្ញុំ​ធ្លាប់​គិត​ថា ការណ៍​នោះ​មាន​ន័យ​ថា ខ្ញុំ​មិនមាន​ឱកាស​ណាមួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ​នោះទេ ។ ប៉ុន្ដែ​ខ្ញុំ​បាន​រៀន​ថា ការចែកចាយ​ដំណឹងល្អ​មិន​ចាំបាច់​តែ​ជាមួយ​នឹង​មនុស្ស ដែល​មាន​សេចក្ដី​ជំនឿ​ខុសគ្នា​នោះទេ ។ ខ្ញុំ​ចូលចិត្ត​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​នឹង​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​ខ្ញុំ​នៅឯ​សាលារៀន ហើយ​នាង​ក៏ជា​សមាជិក​ដែរ !

ថ្ងៃ​ឈប់​សម្រាក

ផ្ទះ​របស់​យើង​នៅឆ្ងាយ​ពី​អគារ​សាសនាចក្រ ដូច្នេះ​ប្អូនស្រី​របស់​ខ្ញុំ និង​ខ្ញុំ​ត្រូវ​គ្រោងទុក​ជាមុន ដើម្បី​ទៅកាន់​ការប្រជុំ​របស់​យើង​ឲ្យបាន​ទាន់​ពេលវេលា ( ឬ​សង្ឃឹម​ថា​ឲ្យបាន​មុន​ពេល ) !

យើង​ក្រោកឡើង​នៅ​ម៉ោង ៤ ភ្លឺ ហើយ​ដើរ​ទៅ​ផ្ទះ​ម្ដាយមីង​របស់​ខ្ញុំ ដែល​នៅតាម​ផ្លូវ​ទៅ​អគារ​សាសនាចក្រ ។ យើង​បាន​ប្ដូរ​សម្លៀក​បំពាក់​ដើរ​ពី​ផ្ទះ​របស់​យើង ដើម្បី​ស្លៀក​រ៉ូប​របស់​យើង ។ បន្ទាប់មក យើង​ដើរ​ម្ដងទៀត​រយៈពេល ៣០ នាទី​ទៀត​ដើម្បី​ទៅកាន់​អគារ​សាសនាចក្រ ( ឬ​ពេលខ្លះ ២៥ នាទី ប្រសិនបើ​យើង​ដើរ​លឿន​មែនទែន ) ។ ដោយសារ​យើង​រៀបចំ​សម្រាប់​ថ្ងៃ​អាទិត្យ​ទុកជា​មុន​ជានិច្ច នោះ​យើង​មិន​ដែល​យឺត​ពេល​ទេ ! មែនហើយ សឹងតែ មិន​ដែល​យឺត​ពេល​ទេ ។ ផ្លូវ​ដើរ​មាន​ភក់​ច្រើន​ណាស់ នៅពេល​មាន​ភ្លៀង ។ នៅពេល​មួយ មេឃ​ភ្លៀង​យ៉ាងខ្លាំង រហូត​ដល់​ខ្ញុំ​បាន​ផុង​ជាប់​ក្នុង​ភក់ ហើយ​មិន​អាច​ដក​ជើង​ចេញ​បាន !

រូបភាព
គ្រួសារ​នៅ​ព្រះវិហារ

ប៉ុន្ដែ​វា​ពិតជា​មាន​ន័យ​ខ្លាំង​ណាស់ ពេល​យើង​ទៅដល់​ព្រះវិហារ ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ និង​អំណរ នៅពេល​ជជែក​អំពី​ដំណឹងល្អ និង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​យើង ។ ខ្ញុំ​ចូលចិត្ត​ចែកចាយ​ទីបន្ទាល់​របស់ខ្ញុំ​នៅរាល់​ការប្រជុំ​តម​អាហារ និង​ថ្លែង​ទីបន្ទាល់ ! ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​ខ្ញុំ​ក៏ជា​កន្លែង​ដ៏អស្ចារ្យ​មួយ​ដែរ ដើម្បី​ចែកចាយ​ការយល់ដឹង​របស់​ខ្ញុំ​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​រៀន​មកពី​សមាជិក​ដទៃ​ទៀត​ផងដែរ ។