២០២១
ពួកលោក​កំពុង​រង់ចាំ​ខ្ញុំ !
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


សំណេរ​ដោយ​អ្នក

ពួកលោក​កំពុង​រង់ចាំ​ ខ្ញុំ !

ខ្ញុំ​បន់​ឲ្យ​តែ​ដល់​ពេល​ដើម្បី​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក​ឲ្យ​បុព្វការីជន​របស់​ខ្ញុំ​ទេ !

រូបភាព
photo of two girls and mom in India

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ ជីលីស អូលីវីយ៉ា ។ ខ្ញុំ​កើត​នៅ​ប្រទេស​ឥណ្ឌា ។ ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មានតែ​ប្រជាជន ២.៣ ភាគរយ​ប៉ុណ្ណោះ​ដែល​កាន់​សាសនា​គ្រិស្ត​នៅក្នុង​ប្រទេស​ឥណ្ឌា ។ ពិតមែនហើយ ពេល​ខ្លះ​វា​ពិបាក ។ ប៉ុន្តែ​ខ្ញុំ​ដឹងថា ទ្រង់​ជួយ​ខ្ញុំ និង​ដឹកនាំខ្ញុំ ។ ហើយ​ឥឡូវនេះ​សាសនាចក្រ​កំពុង​សង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ឥណ្ឌា ។

ខ្ញុំ​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដ៏​ស្រស់ស្អាត​ដែល​មាន មនុស្ស​រាប់លាននាក់ ។ ក្នុង​ចំណោម​មនុស្ស​រាប់លាននាក់​នោះ មាន​មនុស្ស​ចំនួន​ប្រាំមួយ​នាក់​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំងបំផុត​គឺ ៖ ម៉ាក់​របស់​ខ្ញុំ​ ប្អូន​ស្រីខ្ញុំ ហាឡេ លោកតា​លោកយាយ​ជាទីស្រឡាញ់​របស់​ខ្ញុំ ពូ និង​មីង​ខ្ញុំ ។ ពួកគាត់​គឺជា​មនុស្ស​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។

នៅឆ្នាំ​នេះ​យើង​បានធ្វើ​សកម្មភាព​មួយ​ចំនួន​អំពី​ពង្សប្រវត្តិ ហើយ​ខ្ញុំ​បាន​រៀន​ពី​បុព្វការីជន​របស់​ខ្ញុំ ។ ម៉ាក់បាន​ប្រាប់​ថា ទាំងបុរស និង​ស្ត្រី​​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​មាន​សក់វែង​ណាស់​ដូចជា​ខ្ញុំ​ដែរ ។ បន្ទាប់​មក​គាត់​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​ដ៏សំខាន់​មួយ ៖ បុព្វការីជន​របស់ខ្ញុំ​កំពុង​រង់ចាំ​ខ្ញុំ​នៅឯ​ពិភព​វិញ្ញាណ ! គាត់​បាន​ប្រាប់​ថា ពួកគាត់​កំពុង​រង់ចាំ​ពិធី​បុណ្យ​ជ្រមុជទឹក—ដូចជា​ខ្ញុំ​ត្រូវ​រង់ចាំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​ប្រាំបី​ឆ្នាំ​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ដែរ ។ ( តាមពិត​ទៅ ខ្ញុំ​បាន​ជ្រមុជទឹ​នៅថ្ងៃកំណើត​របស់​ខ្ញុំ ! តើ​វា​អស្ចារ្យណាស់ មែនទេ ? )

ម៉ាក់​បាន​ប្រាប់​ថា បុព្វការីជន​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ពិភព​វិញ្ញាណ ។ ពួកគាត់​គ្មាន​រូបកាយ​ដូចជា​ខ្ញុំទេ ដូច្នេះ​ពួកគាត់​មិន​អាច​ទទួលពិធី​បុណ្យ​ជ្រមុជទឹក​បាន​ឡើយ ។ វា​គួរ​ឲ្យ​សោកស្ដាយ​ណាស ! នោះ​ជា​ហេតុផល​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​ពួកគាត់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​ប្រាប់​ម៉ាក់​ថា នៅពេល​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​សង់​ឡើង​នៅ​បេងហ្គាឡូ ហើយ​ពេល​ខ្ញុំ​មាន​អាយុគ្រប់គ្រាន់ ខ្ញុំ​ចង់​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​ពួកគាត់ ។

រូបភាព
drawing of future temple in India

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ ជីលីស អូលីវីយ៉ា ។ ខ្ញុំ​កើត​នៅ​ប្រទេស​ឥណ្ឌា ។ ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មានតែ​ប្រជាជន ២.៣ ភាគរយ​ប៉ុណ្ណោះ​ដែល​កាន់​សាសនា​គ្រិស្ត​នៅក្នុង​ប្រទេស​ឥណ្ឌា ។ ពិតមែនហើយ ពេល​ខ្លះ​វា​ពិបាក ។ ប៉ុន្តែ​ខ្ញុំ​ដឹងថា ទ្រង់​ជួយ​ខ្ញុំ និង​ដឹកនាំខ្ញុំ ។ ហើយ​ឥឡូវនេះ​សាសនាចក្រ​កំពុង​សង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ឥណ្ឌា ។

ខ្ញុំ​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដ៏​ស្រស់ស្អាត​ដែល​មាន មនុស្ស​រាប់លាននាក់ ។ ក្នុង​ចំណោម​មនុស្ស​រាប់លាននាក់​នោះ មាន​មនុស្ស​ចំនួន​ប្រាំមួយ​នាក់​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំងបំផុត​គឺ ៖ ម៉ាក់​របស់​ខ្ញុំ​ ប្អូន​ស្រីខ្ញុំ ហាឡេ លោកតា​លោកយាយ​ជាទីស្រឡាញ់​របស់​ខ្ញុំ ពូ និង​មីង​ខ្ញុំ ។ ពួកគាត់​គឺជា​មនុស្ស​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។

នៅឆ្នាំ​នេះ​យើង​បានធ្វើ​សកម្មភាព​មួយ​ចំនួន​អំពី​ពង្សប្រវត្តិ ហើយ​ខ្ញុំ​បាន​រៀន​ពី​បុព្វការីជន​របស់​ខ្ញុំ ។ ម៉ាក់បាន​ប្រាប់​ថា ទាំងបុរស និង​ស្ត្រី​​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​មាន​សក់វែង​ណាស់​ដូចជា​ខ្ញុំ​ដែរ ។ បន្ទាប់​មក​គាត់​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​ដ៏សំខាន់​មួយ ៖ បុព្វការីជន​របស់ខ្ញុំ​កំពុង​រង់ចាំ​ខ្ញុំ​នៅឯ​ពិភព​វិញ្ញាណ ! គាត់​បាន​ប្រាប់​ថា ពួកគាត់​កំពុង​រង់ចាំ​ពិធី​បុណ្យ​ជ្រមុជទឹក—ដូចជា​ខ្ញុំ​ត្រូវ​រង់ចាំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​ប្រាំបី​ឆ្នាំ​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ដែរ ។ ( តាមពិត​ទៅ ខ្ញុំ​បាន​ជ្រមុជទឹ​នៅថ្ងៃកំណើត​របស់​ខ្ញុំ ! តើ​វា​អស្ចារ្យណាស់ មែនទេ ? )

នេះគឺជា​រូបភាព​ព្រះវិហារ​បរិសុទ្ធ​បេហ្គាឡូ​ឥណ្ឌា​នៅពេល​វា​សាងសង់​ចប់​សព្វ​គ្រប់ !

រូបភាព
Friend, November 2021 Tier 2

រចនា​រូបភាព​ដោយ ប៉ាទ្រីសៀ ខាស្តេឡៅ