២០២១
សាសនាចក្រ​នៅជុំ​វិញ​ពិភពលោក
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

សាសនាចក្រ​នៅជុំ​វិញ​ពិភពលោក

រូបភាព
a pioneer boy and girl walking through a field of flowers next to covered wagons

ព្រះអម្ចាស់​ប្រាប់​ដល់​សមាជិក​នៃ​សាសនាចក្រ​ឲ្យ​ប្តូរលំនៅ​ទៅ​ទីឆ្ងាយ ។ អ្នក​ខ្លះ​បរ​រទេះ ។ អ្នកខ្លះ​ទៀត​រុញ​រទេះ ។

រូបភាព
pioneer children helping cleanup at building site for Salt Lake Temple

ពួកគេ​បាន​ទៅរស់នៅ​ទីកន្លែង​ថ្មី ។ ពួកគេ​បាន​សង់​ផ្ទះ និង​ទីក្រុង​នានា ។ ពួកគេ​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។

រូបភាព
a woman being baptized

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ទៅ​កាន់​ប្រទេស​ជាច្រើន ។ ពួកគេ​បង្រៀន​មនុស្ស​ដទៃ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។ មាន​មនុស្ស​កាន់តែ​ច្រើន​បាន​ទទួល​បុណ្យជ្រមុជទឹក ។ សាសនាចក្រ​បាន​រីកលូតលាស់ ។

រូបភាព
angel Moroni statue in front of map of world

សព្វថ្ងៃ​នេះ សមាជិក​នៃ​សាសនាចក្រ​រស់នៅ​ទូទាំង​ពិភពលោក​ទាំងអស់ ។ ក្នុង​បណ្តាល​ប្រទេស​នានា​មាន​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន ។

រូបភាព
two children standing below clothesline

មិនថា​យើង​រស់នៅ​ទីណា​នោះទេ ព្រះ​យេស៊ូវ​ស្រឡាញ់​យើង ។ ខ្ញុំ​ដឹង​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ !

រចនា​រូបភាព​ដោយ អាបរីល ស្តុត