២០២១
ផ្គូផ្គង​ពង្សប្រវត្តិ
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


ល្បែង​កម្សាន្ត

ផ្គូផ្គង​ពង្សប្រវត្តិ

រូបភាព
girl playing matching games with pictures of her family

អ៊ីវ៉ា មកពី​ប្រទេស​រុស្សី ។ នាង​ចូលចិត្ត​ធ្វើ​សកម្មភាព​ពង្សប្រវត្តិ ! នាង​បាន​ធ្វើ​ជា​វីដេអូ​ដើម្បី​ចែកចាយ​គំនិត​របស់​នាង​ជាមួយ​អ្នក​ដទៃ ។ នេះ​គឺជា​គំនិត​មួយ​ដែល​បងប្អូន​អាច​សាកល្បង ។

  1. គូរ​រូប ឬ​បោះពុម្ព​រូបភាព​ពីរ​សន្លឹក​នៃ​សមាជិក​គ្រួសារ​ម្នាក់ៗ—មួយ​សន្លឹក​ពេល​ពួកគាត់​នៅក្មេង និង​មួយ​សន្លឹក​នៅ​ពេល​ពួក​គាត់​ចាស់ ។

  2. បិទ​រូបភាព​នៅលើ​ក្រដាស​ក្រាស់ ។ រចនា​​នៅលើ​ខ្នង​ក្រដាស ។ ( អ៊ីវ៉ា បាន​រចនា​ដោយ​ប្រើ​ហ្វឺត​កូល័រ​របស់​នាង ! ) បន្ទាប់មក កាត់រូបភាព​ចេញ​ដើម្បី​ធ្វើ​ជាកាត ។

  3. ឥឡូវនេះ​សូម​លេង​ល្បែង​ផ្គូផ្គង ! ដាក់​កាត​ផ្កាប់​មុខ ។ យក​កាត​ពីរ​សន្លឹក ។ ប្រសិនបើ​កាត​នោះ​មាន​រូប​មនុស្ស​ខុសគ្នា សូម​ផ្កាប់​កាត​នោះ​ចុះ​វិញ ។ ប្រសិនបើ​កាត​នោះ​បង្ហាញ​រូប​មនុស្ស​ដូចគ្នា សូម​ទុក​កាត​នោះ ហើយ​យក​កាត​មួយ​ទៀត ។ តើ​អ្នក​អាច​ផ្គូផ្គង​កាត​បាន​ប៉ុន្មាន ?

រូបភាព
Friend, November 2021 Tier 2