២០២១
ត្រៀមខ្លួន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


ត្រៀមខ្លួន​ដើម្បី-ទៅ​ព្រះវិហារ​បរិសុទ្ធ

ដំណើររឿង​នេះ​កើតឡើង​នៅ​ប្រទេស​ហ្សាម៉ាអ៊ីក ។

« តើ​ខ្ញុំ​អាចទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ? » អាជេន បាន​សួរ ។

« ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ធ្វើ​នូវ​គ្រប់​ការណ៍​ទាំង​អស់​ក្នុង​ភាព​ស័ក្ដិសម » ( មរមន ៩:២៩ ) ។

រូបភាព
family meeting together at home in Jamaica

អាជេន បញ្ចេញ​ស្នាម​ញញឹម​យ៉ាងធំៗ នៅពេល​គាត់​បាន​ឮ​សំឡេង​គោះទ្វារ ។ ម៉ាដដា ( ម៉ាក់ ) បាន​អញ្ជើញ​បងប្រុស​ដែល​ធ្វើ​ការងារបម្រើ​មក​ជួយ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដ៏​ពិសេស​មួយ ។

គាត់​បាន​បើកទ្វារ ។ « Wah gwaan បងប្រុស វិលលាមស៍ ! » ( « សុខសប្បាយ​ជាទេ ? » )

« គ្រប់យ៉ាង​គឺ irie ! » បងប្រុស វិលលាមស៍ បាន​ឆ្លើយ ។ ( « គ្រប់យ៉ាង​ល្អប្រសើរ​ទេ ! » ) គាត់​បាន​ហុច​ផ្លែស្វាយ​មួយ​ស្បោង​ដែល​បេះ​ពី​ផ្ទះ​របស់​គាត់​ទៅ​ឲ្យ អាជេន ។

បងប្រុស វិលលាមស៍ បាន​អង្គុយ​ចុះ​នៅលើ​សាឡុង ។ ម៉ាដដា បាន​សូម​ឲ្យ ដាណា ប្អូនស្រី​របស់ អាជេន ធ្វើការ​អធិស្ឋាន​បើក ។

បន្ទាប់ពី​នាង​បាន​អធិស្ឋាន​រួចហើយ បងប្រុស វិលលាមស៍ បាន​និយាយ​ថា « នៅឆ្នាំ​នេះ អាជេន និង​ឈាន​ចូលអាយុ ១២ ឆ្នាំ​ហើយ ។ តើ​មាន​នរណា​ដឹង​ថា​ហេតុអ្វី​ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ដ៏ពិសេស​សម្រាប់​គាត់​ដែរ​ឬ​ទេ ? »

តេជេអូន ប្អូនប្រុស​របស់ អាជេន ក្រវី​ខ្លួន​យ៉ាង​សប្បាយរីករាយ ។ « ដោយសារ​តែ​គាត់​អាច​ទទួល​បព្វជិតភាព និង​ចែក​សាក្រាម៉ង់ ! »

« ត្រឹមត្រូវ​ហើយ ! បងប្រុស វិលលាមស៍ បាន​ឆ្លើយ ។ ប៉ុន្តែ​ក៏​មាន​ហេតុផល​ផ្សេង​ទៀត​ដែរ » ។

គាត់​បាន​ទាញ​យក​កាបូបលុយ​របស់​គាត់​ចេញមក ហើយ​បាន​យក​ក្រដាស​មួយ​សន្លឹក​តូច​ចេញ​មក ។ « នេះ​គឺជា​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » ។

គាត់​បាន​ហុច​ឲ្យ អាជេន ។

« ឡូយណាស់ ! » អាជេន បាន​យក​ម្រាមដៃ​របស់គាត់​ស្ទាប​លើ​រូប​ព្រះវិហារ​បរិសុទ្ធ​ដែល​មានពណ៌​មាស​នៅលើ​ប័ណ្ណ​នោះ ។ « តើ​បងប្រុស​យក​ប័ណ្ណ​នេះ​ធ្វើ​អ្វីទៅ ? »

« បង​បង្ហាញ​វា​ទៅ​បុគ្គល​ដែល​អង្គុយ​នៅ​កន្លែង​ទទួល​ភ្ញៀវ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។ ប័ណ្ណ​នេះ​បង្ហាញ​ដល់​ពួកគាត់​ថា បង​មាន​ភាពស័ក្តិសម​ដើម្បី​ចូលទៅ​ខាង​ក្នុង »​។

« ខ្ញុំ​ចង់​ឃើញ​ណាស់ ! » ដាណា បាន​លូកដៃ​យកពី​អាជេន ហើយ​មើល​ប័ណ្ណ​នោះ​យ៉ាងជិត ។

បងប្រុស​វិលលាមស៍ បាន​សួរ​ថា « តើ​ប្អូន​នឹង​មាន​អារម្មណ៍​បែបណា បើ​ប្អូន​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​ប្អូន​នោះ ? »

« ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ណាស់ !» អាជេន មើល​ប័ណ្ណ ។ « ប៉ុន្តែ ខ្ញុំ​មិនប្រាកដ​ថា​ខ្ញុំ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ឬ​ក៏​អត់​ទេ ។ វា​ត្រូវ​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ​ដើម្បី​ទៅ​ទីនោះ ។

បងប្រុស វិលលាមស៍ បាន​ឆ្លើយថា « បងក៏​មិនអាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​ញឹកញាប់​ដែរ ។ ប៉ុន្តែ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​បង​រម្លឹក​បង​ឲ្យ​ត្រៀមខ្លួន​ចូល​ទៅ​ខាងក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

អាជេន បាន​គិត​មួយសន្ទុះ ។ គាត់​បាន​និយាយថា « ខ្ញុំ​ក៏​ចង់​ត្រៀម​ខ្លួន​ដែរ » ។ « តើ​ខ្ញុំ​អាចទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ? »

បងប្រុស វិលលាមស៍ បាន​ឆ្លើយថា « ប្អូន​ត្រូវ​ជួប​ជាមួយ​ប៊ីស្សព ។ គាត់​នឹង​សួរសំណួរ​ប្អូន​មួយចំនួន ដើម្បី​ដឹង​ថាតើ​ប្អូនបាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ » ។

អាជេន បាន​សួរ​ដោយ​មាន​ការ​ព្រួយបារម្ភ​បន្តិចបន្តួច​ថា « ចឹង ការសួរ​សំណួរ​នោះ​គឺជា​ការ​ប្រឡង​មែនទេ ? »

បងប្រុស វិលលាមស៍ បាន​ឆ្លើយថា « ការសួរ​សំណួរ​នោះ​គឺជា​ការសន្ទនា​គ្នា​ច្រើនជាង ។ ប៊ីស្សព​គឺជា​មិត្ត​របស់​ប្អូន ហើយ​គាត់​ចង់​ជួយ​ប្អូន​ឲ្យ​ត្រៀមខ្លួន » ។

អាជេន បាន​ងក់ក្បាល ។ គាត់​ចូលចិត្ត​ប៊ីស្សព ។

« តើ​ប្អូន​ចង់​បាន​សំណួរ​ទាំង​នេះ​ទេ ? » បងប្រុស វិលលាមស៍ បាន​ហុច​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សំណួរ​មួយ​ចំនួន​នៅលើ​នោះ​ទៅ អាជេន ។ ដាណា និង​តេជេអូន បាន​ផ្តុំគ្នា​នៅជុំវិញ​គាត់​ដើម្បី​មើល​ដែរ ។

អាជេន បាន​អាន « លេខមួយ » ។ « ‹ តើ​អ្នក​មាន​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ទៅលើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬទេ ? › »

គាត់​រំភើប​ចិត្ត ។ សំណួរ​ងាយ​ស្រួល​ទេ ។ « មែនហើយ ! »

គាត់​បាន​បន្ត​អាន​សំណួរ​ម្តងមួយៗ ។ ម៉ាដដា និង​បងប្រុស វិលលាមស៍ បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​រឿង​មួយ​ចំនួន ។

បន្ទាប់មក អាជេន បាន​អាន​សំណួរ​ផ្សេងទៀត ៖ « ‹ តើអ្នក​យល់ និង​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃដែរឬទេ › » ? គាត់​ចងចិញ្ចើម ។ គាត់​បាន​និយាយថា « មាន​ម្តង​​ឌីអនដ្រេ បាន​ឲ្យ​ទឹក​ផ្លែឈើ​ក្រឡុក​មាន​រសជាតិ​ស្រា​មក​ឲ្យ​ខ្ញុំ​ពេល​ខ្ញុំ​ទៅលេង​ផ្ទះ​របស់​គាត់ ។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ផឹក​ទៀត​នោះទេ ។ តើ​ចឹង​មាន​ន័យថា​ខ្ញុំ​មិន​អាច​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ​មែនទេ ? »

បងប្រុស វិលលាមស៍ បាន​ឆ្លើយថា « ការ​គោរពតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ មានន័យថា មិន​ផឹកស្រា និង ទឹក​ផ្លែឈើ​ក្រឡុក​ដែល​មាន​រសជាតិស្រា​នៅក្នុង​នោះ ។ ប៉ុន្តែ ប្អូន​តែងតែ​អាច​ប្រែចិត្ត ហើយ​មាន​ភាព​ស័ក្តិសម​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជានិច្ច » ។

តេជេអូន បាន​និយាយ​ថា « ដោយសារ​តែ​ព្រះ​យេស៊ូវ ! » ។

« ត្រឹមត្រូវ​ហើយ ! បងប្រុស វិលលាមស៍ បាន​ឆ្លើយ ។ បន្ទាប់មក​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ប្អូន​អាច​រម្លឹក​ប្អូន​ឲ្យ​គោរពតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ហើយ​ត្រៀមខ្លួន​រួចរាល់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជានិច្ច » ។

អាជេន បាន​ញញឹម ។ គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើងវិញ ។

អាជេន បាន​និយាយថា « ប្រហែល​ជា​ខ្ញុំ​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃណា​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ។ ហើយ​ពេល​នោះ​មក​ដល់​ខ្ញុំ​នឹង​ត្រៀមខ្លួន​រួចរាល់ ! »

រូបភាព
Friend, November 2021 Tier 2

រចនារូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី