២០២១
ជូន​ចំពោះ​ប្រិយមិត្ត​ទាំងឡាយ
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


ជូន​ចំពោះ​មិត្ត​ទាំងឡាយ

រូបភាព
letters from children

ព្រះវិហារ​បរិសុទ្ធ​គឺជាព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ទីកន្លែង​បរិសុទ្ធ​ដែល​យើង​រៀនសូត្រ​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ចុះ​សេចក្ដីសញ្ញា ( ឬ​ការសន្យា ) ជា​មួយ​ទ្រង់ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​មរណជន ហើយ​ផ្សារភ្ជាប់​ជា​ក្រុមគ្រួសារ​របស់​យើង​ជា​និរន្តរ ។

ទោះបីជា​បងប្អូន​នៅ​ក្មេង​ដើម្បី​ចូលទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ពេល​ឥឡូវនេះ​ក្តី ក៏​បងប្អូននៅ​តែ​អាច​ទន្ទឹងរង់ចាំ​ថា​នឹង​ទៅ​នៅ​ថ្ងៃ​ណាមួយ​ដែរ ។ សូម​បើក​ទៅ ទំព័រ ១៦ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ព្រះវិហារ​បរិសុទ្ធ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​រៀបចំ​ខ្លួន​ពី​ឥឡូវនេះ ?

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

កន្លែង​ដែល​ខ្ញុំ​អាន​ទស្សនាវដ្តី ប្រិយមិត្ត

រូបភាព
girl holding copy of the Friend magazine

រីណា អិម អាយុ ៩ ឆ្នាំ អាន ទស្សនាវដ្តី​ប្រិយមិត្ត ជា​ភាសា​អង់គ្លេស នៅ ទីក្រុង​ដាអេសសាឡឹម ប្រទេស​តង់សានី !

យើង​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

រូបភាព
two siblings outside temple

ម៉ៃយ៉ា និង លូក អេស អាយុ ៩ ឆ្នាំ និង ៣ ឆ្នាំ បាន​ទៅ​លេង ព្រះវិហារ​បរិសុទ្ធ អូកលែន កាលីហ្វ័រញ៉ា ។

គ្រួសារ​ដ៏​និរន្តរ

រូបភាព
boy holding temple craft

ខ្ញុំ​កាត់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​បារាន់ហ្គីលឡា កូឡុំប៊ី ហើយ​បាន​គូរ​រូប​គ្រួសារ​ខ្ញុំ​នៅ​ខាងក្នុង​ព្រះវិហារ​បរិសុទ្ធ ( ខែ ធ្នូ ឆ្នាំ ២០១៩ ) ។ ខ្ញុំ​ចង់​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​នៅ​ជាមួយ​គ្នា​ជា​និរន្តរ !

ឡាន អេស អាយុ ១០ ឆ្នាំ រដ្ឋ​អាយអូវ៉ា ស.រ.អា.