២០២១
ចូរ​យើង​អញ្ជើញ​មនុស្ស​គ្រប់គ្នា
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


ចូរ យើង​អញ្ជើញ​មនុស្ស គ្រប់គ្នា

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ជេរ៉ុម ចង់​ឲ្យ​គ្រួសារ​របស់គាត់​ទាំងមូល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​របស់​គាត់ ។

« ខ្ញុំ​តែងតែ​ចង់​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​ព្រះអង្គ​បាន​បង្ហាញ​ផ្លូវ​ដល់​ខ្ញុំ ព្រះអង្គ​បាន​បង្ហាញ​ផ្លូវ​ដល់​ខ្ញុំ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ១៨៧ ) ។

រូបភាព
Maori family sitting outside a small building called a marae

ជេរ៉ុម បាន​អង្គុយ​លើ​ស្មៅ​នៅមុខ​ផ្ទះ ជីដូន​របស់​គាត់ ។ វា​ជិតដល់​ពេល​ដែល​ពិធី​ជួបជុំ​ក្រុម​គ្រួសារ​ចាប់ផ្តើម​ហើយ !

គាត់​បាន​ក្រឡេក​មើល​រូប​ចម្លាក់​ពណ៌​ក្រហម​នៅ​ពី​ចំហៀង​ផ្ទះនេះ ។ គាត់​បាន​សួរថា « ម៉ាក់ ជាភាសាគ​តើ​ឈ្មោះ​លោកយាយ​ធ្វើ​កាយវិការ​យ៉ាង​ម៉េចដែរ ? » ជីដូន​របស់ ជេរ៉ុម មាន​បញ្ហា​ថ្លង់​ត្រចៀក ។ នៅពេល​ខ្លះ ពួកគេ​បាន​ហាត់​ប្រើ​ភាសាគ​ដើម្បី​រម្លឹក​ដល់​គាត់ ។

ម៉ាក់​បាន​ឆ្លើយថា « ធ្វើ​បែប​នេះ​កូន » ។ ម៉ាក់​បាន​ធ្វើ​កាយវិការ​ដោយ​ដៃ​របស់​គាត់​ជាភាសា​គ​យឺតៗ ។ ជេរ៉ុម បាន​ធ្វើ​កាយវិការ​ជាភាសា​គ​ដោយ​ដៃ​របស់​គាត់​ផងដែរ ។ គាត់​ចូលចិត្ត​រៀន​ពី​គ្រួសារ​របស់​គាត់ ។

« ខ្ញុំ​ចង់​ធ្វើ​ដែរ ! » ខាធី ជា​ជីដូនមួយ​របស់ ជេរ៉ុម បាន​អង្គុយ​នៅ​ក្បែរ​គាត់ ។ ម៉ាក់​ក៏​ធ្វើ​កាយវិការ​ជា​ភាសា​គ​ម្តងទៀត ។

« ខែ​ក្រោយ នៅ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ តើ​យើង​អាច​ច្រៀង​ចម្រៀង​ជា​ភាសា​គ​បាន​ទេ ? » ជេរ៉ុម បាន​សួរ ។

ម៉ាក់​បាន​ឆ្លើយថា « ពិត​ជា​បាន​កូន » ។

ខេធី បាន​សួរ​ថា « អ្វី​ទៅ​ជាពិធី​បុណ្យ​ជ្រមុជទឹក ? »

គ្រួសារ​របស់ ជេរ៉ុម ភាគច្រើន​គឺ​ពុំមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទេ ។ ជេរ៉ុម បាននិយាយ​ថា « ការ​ទទួល​បុណ្យជ្រមុជទឹក​គឺជា​រឿង​ដ៏​ពិសេស​នៅក្នុង​ព្រះវិហារ​របស់​ខ្ញុំ ។ វា​គឺជា​ពេល​ដែល​យើង​ធ្វើ​ការសន្យា​ដើម្បី​ដើរតាម​ព្រះ​យេស៊ូវ ហើយ​ទ្រង់​សន្យា​ថា​នឹង​ជួយ​យើង » ។

ខេធី បាន​ឆ្លើយ « ល្អណាស់ ។

តើ​ឯង​ចង់​ទៅ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? » ជេរ៉ុម បាន​សួរ ។

ខេធី បាន​ញញឹម « ចង់​ទៅណាស់ ! » បន្ទាប់មក ជេរ៉ុម បាន​ងាក​ទៅ​ម៉ាក់​របស់​គាត់ ។

« តើពួកយើង​អាច​អញ្ជើញ​បងប្អូន​ជីដូន​មួយ​ទាំងអស់​ឲ្យ​ចូលរួម​ដែរ​បាន​ទេម៉ាក់ ? ហើយ​អ្នកមីង និង​លោកពូ​របស់​កូន​ផងដែរ ? »

ម៉ាក់​បាន​ងក់ក្បាល ។ « ម៉ាក់​គិត​ថា នោះ​ជាគំនិត​ល្អ​ណាស់​កូន » ។

ជេរ៉ុម និង​ម៉ាក់​បាន​អញ្ជើញ​គ្រួសារ​ទាំងអស់​ឲ្យ​មក​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​នោះ ។ អ្នកមីង និង​លោកពូ​ក៏​ពុំបាន​ដឹង​ច្រើន​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​ដែរ ។ ប៉ុន្តែ​ពួកគាត់​ដឹងថា ថ្ងៃ​នោះ​គឺជា​ថ្ងៃពិសេស​សម្រាប់ ជេរ៉ុម ។ ពួកគាត់​បាន​និយាយថា « ពូ និង​មីង​នឹង​ទៅ​ចូលរួម ! »

ជាច្រើន​សប្តាហ៍​បាន​កន្លងផុតទៅ ។ នៅទីបំផុត វា​ក៏​ដល់​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់ ជេរ៉ុម ! នៅពេល ជេរ៉ុម បាន​ដើរ​ចូលទៅ​ក្នុង​រោង​ជំនុំ គាត់​បាន​បញ្ចេញ​ស្នាម​ញញឹម​យ៉ាងធំ ។ សមាជិក​គ្រួសារ​របស់​គាត់​បាន​អង្គុយ​នៅ​ពេញ​កៅអី​ជួរ​ទាំងអស់ !

រូបភាព
family standing with boy dressed in white for baptism

ដំបូង ប៉ា​របស់​ជេរ៉ុម​បាន​ឡើងថ្លែង​ទីបន្ទាល់​អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ក្រុមគ្រួសារ​ផងដែរ ។ គាត់​បាន​និយាយ​ថា « យើង​សប្បាយចិត្ត​ណាស់​ដែល ជេរ៉ុម បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ​ថ្ងៃ​នេះ ។ ហើយ​យើង​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​មាន​ក្រុមគ្រួសារ​របស់​យើង​មក​ចូលរួម​ជាមួយ​យើង​នៅ​ថ្ងៃ​នេះ ! » ។ គាត់​បាន​សួរថា « តើ​អ្វីទៅ​ដែល​សំខាន់​បំផុត​នៅក្នុង​ពិភពលោក​នេះ ? » មនុស្ស​គ្រប់គ្នា​ញញឹម

« គឺ​មនុស្ស មនុស្ស មនុស្ស » ។ ជា​ភាសា ម័រី ពួកគេ​និយាយ​ថា ស្រឡាញ់ ។

បន្ទាប់ពី​ទីបន្ទាល់​របស់​ប៉ា ដល់​វេន​របស់ ជេរ៉ុម និង​ម៉ាក់ម្តង ។ ពួកគេ​ច្រៀង​ចម្រៀង​កុមារ​ជា​ភាសា​គ ។ វា​ធ្វើ​ឲ្យ ជេរ៉ុម មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ជីដូន​របស់​គាត់ ។

បន្ទាប់មក ជេរ៉ុម និង​ប៉ា​បាន​ដើរ​ចូល​ក្នុង​អាង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក ។ កាលដែល​គាត់​បាន​ឈរ​នៅក្នុង​អាងទឹក ជេរ៉ុម បាន​សម្លឹងមើល​ទៅ​គ្រួសារ​របស់​គាត់​ទាំងអស់​គ្នា ។ បងប្អូន​ជីដូនមួយ អ្នកមីង លោកពូ ។ ពួកគាត់​ទាំងអស់​គ្នា​នៅ​ទីនេះ !

ជេរ៉ុម បាន​បិទភ្នែក​របស់​គាត់ ។ គាត់​មាន​អារម្មណ៍​កក់ក្តៅ និង​ស្ងប់សុខ ។ វា​មាន​អារម្មណ៍​ហាក់​ដូចជា​មាន​នរណា​ម្នាក់​កំពុង​ឱប​គាត់​យ៉ាងណែន ។ គាត់​បាន​គិតដល់​ជីដូន​របស់​គាត់ ។ គាត់​បាន​គិតពី​បុព្វការីជន​របស់​គាត់ ។ គាត់​ដឹង​ថា​បុព្វការីជន​របស់​គាត់​មាន​មោទនភាព​ចំពោះ​គាត់​ផងដែរ ។

ជេរ៉ុម បាន​ទៅ​ប្តូរ​សម្លៀកបំពាក់​វិញ ។ បន្ទាប់មក គាត់​ទៅ​ឱប​សមាជិក​គ្រួសារ​របស់​គាត់​ម្នាក់ម្ដងៗ ។ គាត់​មាន​អំណរគុណ​ចំពោះ​ពួកគេ ។ ហើយ​គាត់​ក៏​មាន​អំណរគុណ​ចំពោះ​សមាជិក​គ្រួសារ​របស់​គាត់​ដែល​នៅ​ស្ថានសួគ៌​ដែល​គាត់​នឹង​បាន​ជួប​នៅ​ថ្ងៃ​ណាមួយ​ផងដែរ ។ ជេរ៉ុម មានចិត្ត​ចង់​បន្ត​ជ្រើសរើស​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​មាន​មោទនភាព​ចំពោះ​ខ្លួន ។

រូបភាព
Friend, November 2021 Tier 2

រចនា​រូបភាព​ដោយ អូស្កាណា ហ្គ្រីវីណា