២០២១
ការទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


ការទទួល​បាន ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

រូបភាព
picture of a temple recommend

នៅពេល​ប្អូន​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​ប្អូន​ត្រូវ​មាន​ការសម្ភាសន៍​មួយ​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ប្អូន ។ ប្អូន​អាច​សួរសំណួរ​អ្វី​ក៏បាន​ទៅកាន់​ពួកគាត់ ។ ប្អូន​ក៏អាច​ឲ្យ​ឪពុក ឬ​ម្តាយ​របស់​ប្អូន​មក​ជាមួយ​ប្អូនបាន ប្រសិនបើ​ប្អូន​ចង់​ធ្វើ​បែបនេះ ។ នេះ​គឺ​ជា​រឿង​មួយចំនួន​ដែល​គាត់​នឹង​និយាយ​អំពី​រឿងនោះ​ជាមួយ​ប្អូន ។

សំណួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

  • តើ​អ្នក​មានជំនឿ​លើ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណបរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ និង​ការស្តារឡើងវិញ​នៃ​សាសនាចក្រ​របស់​ទ្រង់​ដែរ​ឬ​ទេ ?

  • តើ​ប្អូន​គាំទ្រ ( ជួយ ) ដល់​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ ( ដូចជា ព្យាការី សាវក និង​ប៊ីស្សព​របស់​អ្នក​ដែរ​ឬ​ទេ ? )

  • តើ​អ្នក​ព្យាយាម ( ខិតខំ​ខ្លាំង ) ដើម្បី​រក្សា​គំនិត និង​រូបកាយ​របស់អ្នក​ឲ្យ​ស្អាតស្អំ និង​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​ធ្វើ​តាម​ការ​បង្រៀន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ អំពី​ការ​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ​ទេ ?

  • តើ​អ្នក​ព្យាយាម​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​ព្យាយាម​ស្មោះត្រង់​ដែរ​ឬ​ទេ ?

  • តើ​អ្នកបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ​ដែរ​ឬ​ទេ ?

  • តើអ្នក​យល់ និង​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃ​ដែរ​ឬទេ ?

  • តើ​មាន​អំពើ​បាប​ធ្ងន់ធ្ងរ​ណា​ដែល​អ្នកត្រូវការ​ប្រែចិត្ត​ដែរ​ឬ​ទេ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​ភាពស័ក្តិសម​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ដែរ​ឬ​ទេ ?

រូបភាព
Friend, November 2021 Tier 2

រចនា​រូបភាព​ដោយ អិមមីលី ដាវីស